កម្មវិធីបែបបញ្ជោរកំពុងពេញនិយម នៅលើ Facebook ខណៈដែលអ្នកប្រើប្រាស់មិនដឹងពីគោលបំណង និង ឥទ្ធិពលរបស់វា



អត្ថបទដោយ​  រឿន វាសនា


ថ្មីៗនេះអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកនៅកម្ពុជាជាច្រើនកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងចូលចិត្តចែករំលែក តាមរយៈគណនីរបស់ខ្លួន នូវកម្មវិធីមួយប្រភេទដែលផ្តល់ព័ត៌មាន បែបសរសើរ បញ្ចើចបញ្ជោរហួសពីការពិត ឬជាការទស្សន៍ទាយបែបកំប្លែងចំពោះពួកគេ ឧទាហរណ៍៖  នៅចុងឆ្នាំនេះនឹងមានលុយ១លានដុល្លារ អនាគតនឹងក្លាយជាសេដ្ឋីជិះ រថយន្តម៉ាក្ស Roll Royce” និង  “Justin Biebbe សុំគេរៀបការ ជាដើម។

ទន្ទឹមនឹងនេះគេមិនទាន់ដឹងឲ្យច្បាស់ថា កម្មវិធីទាំងនេះ មានប្រភពមកពីណា និង មានគោលបំណងអ្វីនោះទេព្រោះអ្នកប្រើប្រាស់ តែងតែចូលលេង កម្មវិធីប្រភេទនេះ តាមរយៈគេហៈទំព័រ (website) ផ្សេងៗគ្នាហើយក៏គ្មានគេហៈទំព័រ ណាមួយមានស្ថាប័ន ច្បាស់លាស់នោះដែរ។ 

ជាក់ស្ដែងក្នុងចំណោមអ្នក ប្រើប្រាស់ហ្វេសបុក ១០នាក់ ដែលត្រូវបានសាកសួរ យ៉ាងហោចណាស់មាន០​៥ នាក់ឆ្លើយថាធ្លាប់ចូលលេងនិងចែករំលែកកម្មវិធីនេះ ហើយ៩៩% នៃពួកគេឆ្លើយថា មិនស្គាល់ ឬមិនចាំ វេបសាយនៃកម្មវិធី ដែលខ្លួនចុចចូលលេងនោះទេ។

លោក ម៉ក់ ដារ៉ា បុគ្គលិកផ្នែកពត៌មានវិទ្យានៃអង្គការ​ កម្មវិធីអភិវឌ្ឍយុវជន (YRDP)​ និង ជាវិគ្មិននៃវគ្គបណ្ដុះបណ្ដាលស្ដីអំពីសុវត្ថិភាពនៅប្រព័ន្ធអ៊ីនធឺណែត យល់ថា កម្មវិធីប្រភេទ នេះត្រូវបានគេបង្តើតឡើងក្នុងគោលបំណងរកលុយតាមរយៈអនឡាញ ហើយវាអាចទាញ យកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលចូលលេងដូចជា៖ ឈ្មោះ លេខទូរស័ព្ទ និង អីមែលជាដើម ដើម្បីលក់ឲ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្មនានា​។

លោកបន្ថែមទៀតថា វាមានផលប៉ះពាល់មិនធ្ងន់ធ្ងរពេកទេប្រសិនបើវាគ្រាន់តែទាញយក ព័ត៌មានផ្ទាលខ្លួនរបស់អ្នកលេងទៅលក់អោយក្រុមហ៊ុនផ្សាយពាណិជ្ជកម្មផ្ទុយទៅវិញ ប្រសិនបើគេយកព័ត៌មានផ្ទាល់ខ្លូនទាំងនោះទៅប្រើប្រាស់ក្នុងគោលបំណងអាក្រក់ណាមួយ នោះវាជាបញ្ហាធ្ងន់ធ្ងរមួយសម្រាប់អ្នកចូលលេង។

ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធីប្រភេទនេះនៅតែជាទីពេញនិយមសម្រាប់អ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសបុកក្នុងការចែករំលែកដើម្បីទាក់ទាញ ចំនួនអ្នក LIKE  និងComment ដដែល ហើយពួកគេហាក់ដូចជាមិនបានចាប់អារម្មណ៏អំពីបញ្ហា សុវត្ថិភាព និងឯកជនភាពរបស់ ខ្លួនក្នុងប្រព័ន្ធបច្ចេកវិទ្យានេះឡើយ៕

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់