បងប្អូនអ្នកលក់ដូរត្រូវប្រឈមមុខការដាច់បាយនៅថ្ងៃធម្មតា

លោកយាយកំពុងអង្គុយលក់ផ្កាឈូក
អត្ថបទដោយ​ សែម វណ្ណា

ភ្នំពេញ:  ប្រជាពលរដ្ឋកម្ពុជាដែលជាអ្នកប្រកបរបរលក់ដូរនៅមុខព្រះបរមររាជ្យវាំងភាគច្រើនជាក្មេងក្រីក្រនិងជាមនុស្សចាស់ៗជាច្រើននាក់។ ក្មេងៗទាំងអស់នោះភាគច្រើនជាក្មេងកំព្រានិងជាក្មេងដែលមានជីភាពក្រីក្រ។

ប្រាក់ចំណូលដែលពួកគេរកបានច្រើននោះគឺនៅថ្ងៃចុងសប្ដាហ៏ ក៏ប៉ុន្តែសម្រាប់ថ្ងៃច័ន្ទដល់សុក្រវិញគេពុំសូវលក់ដាច់នោះទេ។ គួបញ្ជាក់ផងដែរថា ប្រាក់ចំណូលដែលបានច្រើនបំផុតនោះភាគច្រើនទទួលបានត្រឹមតែ៤០ ០០០រៀលតែប៉ុណ្ណោះ។

ថ្ងៃសីលមានមនុស្សមកច្រើនគ្រាន់បើដែរហើយបានចំណូល៣០ ០០០រៀលដែរ។ តែបើថ្ងៃធម្មតាវិញបានត្រឹមតែ១០ ០០០រៀលតែប៉ុណ្ណោះ នេះបើតាមសម្ដីរបស់លោកយាយដែលជាអ្នកលោកនៅទីនោះ។លោកយាយបានបន្តទៀតថា​ សម្រាប់ថ្ងៃធម្មតាលក់ផ្កាអស់ត្រឹមតែ១៥ដុំទេ ហើយចំណេញបានត្រឹមតែ៣​ ០០០រៀលទៅ ៥ ០០០រៀលតែប៉ុណ្ណោះ

ចំណែកប្អូនប្រុសម្នាក់ឈ្មោះ ចន មានអាយុ១១ឆ្នាំដែលជាក្មេងលក់គ្រាប់សណ្ដែកបាយ និងគ្រាប់ពោតនៅមុខព្រះបរមរាជ្យវាំងបានឲ្យដឹងថា​ ថ្ងៃនេះខ្ញុំលក់មិនដាច់ឡើយតាំងពីព្រឹកមក ហើយប៉ារបស់ខ្ញុំលក់បាន២ ០០០រៀល គាត់យកទៅផឹកកាហ្វេបាត់

ប្អូនប្រុស ចន​ មិនបានចូលរៀនឡើយដោយសារតែបញ្ហាជីភាពគ្រួសាររបស់ប្អូន​ ហើយប្អូនប្រុសចន លក់ចំណីសត្វនៅមុខវាំងតាំងពីក្មេងមក។​

ប្អូនប្រុសចនកំពុងលក់ចំណីនៅសួនច្បាមុខព្រះបរមរាជ្យវាំង

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់