ពិធីជួបជុំអតីតនិស្សិតសាកលវិទ្យាល័យកម្ពុជាលើកទី ២



ពិធីជួបជុំអតីតនិស្សិតសាកលវិទ្យាល័យកម្ពុជា

អត្ថបទដោយ: សៅ សុខអេង


ភ្នំពេញ សា​​កល​វិទ្យាល័យកម្ពុជាបានរៀបចំកម្មពិធីជួបជុំអតីតនិស្សិតលើកទី២ ដែលប្រព្រឹត្តនៅ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦​​​ នៅសាកលវិទ្យាល័យកម្ពុជា។​ ក្នុងកម្មវិធីនេះមានវត្តមានចូលរួម ដោយឯកឧត្តម កៅ គឹមហួន ដែលជាប្រធានសាកលវិទ្យាល័យកម្ពុជា និងបុគ្គលិកដែលជាគណ: គ្រប់គ្រង គណ:សាស្រ្តាចារ្យគ្រប់ជំនាញតាមមហាវិទ្យាល័យនិមួយៗ បុគ្គលិក អតីតនិស្សិត​ និងនិស្សិតទើបបញ្ចប់ការសិក្សា។


ក្នុងឱកាសនៃការជួបជុំនេះ គឺមានបំណងដើម្បីឲ្យអតីតនិស្សិតទាំងអស់បន្តផ្សារភ្ជាប់ នូវទំនាក់ ទំនងគ្នាឡើងវិញជាមួយសាស្រ្តាចារ្យ និងនិស្សិតទាំងអស់​ ហើយជាពេលមួយក្នុងការ ចែករំលែក នវអនុស្សាវរីយ៍ដ៏ល្អៗ និងបទពិសោធន៍ក្នុងការងារជាមួយគ្នាទៅវិញទៅមក។​

ក្នុងកម្មវិធីនេះក៏មានការផ្តល់នូវរង្វាន់ដល់អតីតនិស្សិត និងពានរង្វាន់កិត្តិយសដល់ អតីតនិស្សិត ឆ្នើម ចំនួន៨រូប ក្នុងនោះមានអតីតនិស្សិតឆ្នើមថ្នាក់បរិញ្ញាបត្រចំនួន៤នាក់ និងអតីតនិស្សិត ឆ្នើមថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៤នាក់ ព្រមទាំងរង្វាន់ផ្សេងៗជាច្រើនទៀត។

បន្ទាប់ពីកម្មពិធីនេះក៏មាននូវកម្មពិធីកម្សាន្តជាច្រើនទៀតដូចជា ការសម្តែងរឿង របាំប្រជាប្រិយ និងមានការចូលរួមដោយតារាល្បីជាច្រើនរូបដូចជា កញ្ញា ឈិត​ សុវណ្ណបញ្ញា កញ្ញា កែវ សុបញ្ញា លោក​ ឃុន វុត្ថា និងនិស្សិតប្រចាំសាកលវិទ្យាល័យកម្ពុជាផងដែរ៕

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់