សន្និសីទការសែតស្ដីអំពីការប្រកួតប្រដាល់អន្តរជាតិជើងឯកខ្សែក្រវ៉ាត់ខារ៉ាបាវ វគ្គទី២


 អត្ថបទដោយ៖ ដឺម ដាលីន

ភ្នំពេញ៖
នាព្រឹកថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ ២០១៦​ នេះស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍(SEATV)សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជាបានរៀបចំសន្និសីទកាសែតមួយស្តីពីការប្រកួតប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ខារ៉ាបាវទម្ងន់៦៩គីឡូក្រាម វគ្គទី២ដែលនឺងត្រូវចាប់ផ្តើមប្រកួតនៅថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ ២០១៦ ខាងមុខនេះ

ការប្រកួតនេះចែកចេញជាពីរពូលគឺពូល A (កម្ពុជា) មានកីឡាករ ពុទ្ធ ឆាយរិទ្ធីមក​ពីក្លឹបពុទ្ធសិរីវង្សកីឡារ កីឡាករ រឿង សោភ័ណ្ឌ មកពីក្លឹបម្កុដរាជសីហ៍ កីឡាករ អ៊ុំ ចំរើន មក​ពីក្លឹបតាឡីដំរីមានរិទ្ធ និង កីឡាករ ឡុង​ សុវណ្ណឌឿន មក​ពីក្លឹបសាលាវ័ន្តកីឡា និង ពូលB (ថៃនិង​ឡាវ) មាន​កីឡាករ Keng Kat (ថៃ) កីឡាករ Sang Yout (ថៃ) កីឡាករ Thar Uolan (ឡាវ) និង កីឡាករ Thar PhouLak Vong (ឡាវ)។

ថ្លែងនៅក្នុងសន្និសីទកាសែតនេះ ឯ.ឧ ឧត្តមសេនីយ៍​ តែម ម៉ឺន ប្រធានសហព័ន្ធកីឡារប្រដាល់ កម្ពុជាបានជម្រុញកីឡាករកម្ពុជាទាំងអស់ឲ្យខិតខំហ្វឺកហាត់និងថែរក្សារសុខភាពជៀសវាងមានបញ្ហានៅពេលប្រកួត។ ជាបេក្ខភាពម្នាក់នៅក្នុងការប្រកួតប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ខារ៉ាបាវវគ្គទី២​នេះ កីឡាករ រឿង សោភ័ណ្ឌ បានសម្តែងនូវចំណាប់អារម្មណ៍រីករាយដែលខ្លួនបានចូលការប្រកួតមួយនេះ ហើយគាត់បានប្តេជ្ញាថានឹងប្រឹងប្រែងធ្វើឲ្យបានល្អដើម្បីទទួលបានចំណាត់ថ្នាក់លេខមួយក្នុង ការប្រកួតនេះ។

កីឡាករដដែលបានបន្តរថា​ប្រសិនបើរូបគេឡើងទៅដល់វគ្គផ្តាច់ព្រ័ត្ររូបគេចង់ជួបកីឡាបរទេស (ថៃ​ ឡាវ) ច្រើនជាងព្រោះថាប្រសិនបើប៉ះកីឡាករខ្មែរ​នៅពេលប្រកួត រូបគេអាចនឹងមាន មនោសញ្ចេតនា​ខ្លះៗដូច្នេះវាអាចជាកត្តាមួយដែលធ្វើឲ្យខ្លួនប្រកួតមិនអស់ពីសមត្ថភាព។

កីឡាករដែលមានទម្ងន់៦៩គីឡូក្រាមរូបនេះបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរក៏ដូចជាទូរទស្សនិក ជនដែលនិយមគាំទ្រវិស័យកីឡាប្រដាល់ឲ្យចូលរូមទស្សនាឲ្យបានច្រើនកុះករនឹងជួយលើក ទឹកចិត្តដល់កីឡាករ​កម្ពុជាយើងផងដែរ៕

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់