កម្មវិធីប្រកួតប្រជែង និងពិព័រណ៏រូបថត ចាប់ផ្តើមនៅថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០១៦
![]() |
អត្ថបទដោយ: សៅ សុខអេង
(ភ្នំពេញ) : កម្មវិធីប្រកួតប្រជែង
និងពិព័រណ៏រូបថត ក្រោមប្រធានបទ “សម្រស់ធម្មជាតិ
និងបរិស្ថាន” រៀបចំឡើងដោយក្រសួងបរិស្ថាន
និងសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៏ហ្វាយនែន ភីអិលស៊ី
ដែលចាប់ផ្តើមបើកតាំងពិព័រណ៏រយ:ពេល ៣ថ្ងៃ ដែលចាប់ពីថ្ងៃទី០៩
ដល់ថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០១៦ នៅបរិវេណសួនច្បារវត្តបទុមវតី(ច្រកចូលខាងមុខ)។
មានការចូលរួមដោយលោក
អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយប្រកាសបើកពិព័រណ៏រូបថត និងមានកិច្ចស្វាគមន៏របស់លោក
ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៏
ហ្វាយនែន ភីអិលស៊ី និងមានបេក្ខជនថតរូបជាច្រើននាក់។
កម្មវិធីនេះបានផ្សព្វផ្សាយដល់សាធារណជនស្វែងយល់ពីការចូលរួមថែរក្សា
និងស្រលាញ់បរិស្ថានដែលនៅជុំវិញខ្លួន និងប្រកាសដល់សាធារណជនចូលរួមទស្សនាការតាំងពិព័រណ៏
ហើយផ្តល់រង្វាន់ជាម៉ាស៊ីនថតរូប និងផ្តល់វិញ្ញាបនបត្រពីក្រសួងបរិស្ថាន
និងរង្វាន់ផ្សេងៗទៀតដល់អ្នកថតរូបបរិស្ថានស្អាតដែលមានស្នាដៃឆ្នើម ។
Comments
Post a Comment