ឪកាសទទួលបានអាហាររូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅសិង្ហបុរី
អត្ថបទដោយ
សួន ស្រីនាង
ភ្នំពេញ៖ ក្រសួងអប់រំ
យុវជន និងកីឡាបានធ្វើសេចក្តីប្រកាសអំពីកម្មវិធីអាហាររូបករណ៍ថ្នាក់អនុបណ្ឌិតទៅសិក្សានៅប្រទេសសិង្ហបុរីក្នុងសាលា
Lee Kuan Yew of Public Policy នៅសាកលវិទ្យាល័យជាតិសិង្ហបុរី
សម្រាប់ឆ្នាំ ២០១៧ ខាងមុខនេះ។
សេចក្តីប្រកាសរបស់ក្រសួងអប់រំ
យុវជន និងកីឡា បានជម្រាបជូនដល់សាធារណៈជន ពិសេស សិស្សនិស្សិត
ដែលទើបនឹងបញ្ចប់ថា្នក់បរិប័ត្រនៅតាមសាកលវិទ្យាល័យទាំងក្នុងរាជធានីភ្នំពេញ
និងនៅតាមបណ្តាខេត្តនានា ឲ្យបានជ្រាបថា៖ ប្រទេសសិង្ហបុរីបានផ្តល់អាហាររូបករណ៍ថ្នាក់អនុបណ្ឌិត
សម្រាប់ឆ្នាំសិក្សា២០១៧ ពីសាលា Lee Kuan Yew of Public Policy នៃសាកលវិទ្យាល័យជាតិសិង្ហបុរី។
នេះបើយោងទៅតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ
យុវជន និងកីឡា បានប្រាប់ឲ្យដឹងថា សាកលវិទ្យាល័យជាតិសិង្ហបុរី នឹងផ្តល់នូវកម្មវីធីសិក្សាថ្នាក់អនុបណ្ឌិតជូនចំពោះសិស្សនិស្សិតកម្ពុជា
រួមមានអនុបណ្ឌិតកិច្ចការបរទេស, អនុបណ្ឌិតនយោបាយសាធារណៈ, អនុបណ្ឌិតរដ្ឋបាលសាធារណៈ
និងអនុបណ្ឌិតគ្រប់គ្រងសាធារណៈ។
សូមជម្រាបថា
សិស្សនិស្សិត ដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសសិង្ហបុរី
សូមអញ្ជើញរួសរាន់មកដាក់ពាក្យឲ្យបានទាន់ពេលវេលា ពីព្រោះថា ក្រសួងអប់រំ យុវជន
និងកីឡា ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣១ ខែធ្នូ
ឆ្នាំ២០១៦ខាងមុខនេះ។
Comments
Post a Comment