ចាប់ពីថ្ងៃទី០៨-១៤ធ្នូនេះ នៅកម្ពុជា សីតុណ្ហភាពនឹងចុះដល់១៩អង្សា ខណៈខេត្តមណ្ឌលគិរីចុះទាបបំផុតរហូតដល់១៧អង្សា


អាកាសធាតុនៅស្រុកស្រែ

អត្ថបទដោយ៖ ញឹក ស្រីល័ក្ខ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករអាកាសធាតុថា នៅតាមបណ្ដារាជធានី-ខេត្តមួយចំនួនអាចនឹងមានភ្លៀងធ្លាក់។ ម៉្យាងទៀត សីតុណ្ហភាពនឹងធ្លាក់ចុះដល់១៩ អង្សាសេ សម្រាប់រាជធានី-ខេត្តមួយចំនួន ខណៈខេត្តមណ្ឌលគិរីចុះរហូតដល់១៧ អង្សាសេ។ នេះបើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក។



បើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ធ្នូនេះ កម្ពុជា បាននិងកំពុងទទួលនូវរបបខ្យល់មូសុងឦសានខ្សោយ។ ទន្ទឹមនឹងនេះ ខ្យល់ដែលបក់មកពីសមុទ្រចិនខាងត្បូង បាន និងកំពុងបង្កើនឥទ្ធិពលមកលើតំបន់ឥណ្ឌូចិន បានធ្វើឲ្យមានភ្លៀងធ្លាក់ និងសីតុណ្ហភាពធ្លាក់ចុះរហូតដល់១៧អង្សាសេផងដែរ។

ក្រសួងធនធានទឹក ក៏បានបញ្ជាក់ថា រាជធានី-ខេត្តមួយចំនួន អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ ព្រៃវែង និងខេត្តស្វាយរៀង ។ សូមបញ្ជាក់ថា សម្រាប់សីតុណ្ហភាពនៅតាមបណ្ដារាជធានី-ខេត្តមួយចំនួននៅទូទាំងប្រទេស មានសីតុណ្ហភាពអប្បបរមា មានចាប់ពី ១៩-២២ អង្សាសេ និងអតិបរមា ចាប់ពី ២៩-៣២ អង្សាសេ។


ដោយឡែក ខេត្តមណ្ឌលគិរីសីតុណ្ហភាពអប្បបរមា មានចាប់ពី ១៧-១៩ អង្សាសេ និងអតិបរមា មានចាប់ពី ២៥-២៧ អង្សាសេ។ នេះបើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី ០៨ ដល់ ១៤ ធ្នូ៕

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់