ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយសនិងបរិញាបត្រលើកទី១២ របស់សាកលវិទ្យាល័យកម្ពុជា
![]() |
រូបភាពក្នុងថ្ងៃរៀបចំពិធី |
អត្ថបទដោយ៖ សែម វណ្ណា ឡេង ភារះ និង ដឺម ដាលីន
នារសៀលថ្ងៃ អង្គារ៏ ទី ២៧ ឆ្នាំ ២០១៦ សាកលវិទ្យាល័យកម្ពុជាបានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រដល់ ថ្នាក់បរិញាបត្រ ថ្នាក់អនុបណ្ឌិតនិងបណ្ឌិតកិតិ្តយស ក្រោមការចូលរួមពីឯកឧត្ដម បណ្ឌិត កៅ គឹមហួន ដែលជាស្ថាបនិក និងជាប្រធានក្រុមព្រឹក្សាភិបាល និងជាប្រធានសាកលវិទ្យាល័យកម្ពុជា និងចូលរួមជាកិត្តិយសខ្ពង់ខ្ពស់ ដោយលោកជំទាវ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជាអធិបតី ព្រមទាំងបុគ្គលិក និងសាស្រ្តាចារ្យ រួមទាំងនិស្សិតជាច្រើន។
គួរបញ្ជាក់ផងដែរថាសាកលវិទ្យាល័យកម្ពុជាបានដំណើរការតាំងពីឆ្នាំ២០០៣ ដែលគិតមកដល់ពេលនេះមាននិសិ្សតបញ្ចប់ថ្នាក់បរិញ្ញាបត្រសរុបចំនួន២៦២៦នាក់ ស្រ្តីចំនួន ១០៩៩នាក់។ និសិ្សតដែលបានបញ្ចប់ថ្នាក់បណ្ឌិតចំនួន ៣ នាក់ អនុបណ្ឌិតចំនួន២១៦ នាក់ និង ថ្នាក់បរិញ្ញាបត្រចំនួន ២២៦២នាក់ ក្នុងនោះមាននារីចំនួន៩៩៣នាក់ ។
ជាមួយគ្នានេះផងដែរ លោកជំទាវបណ្ឌិតបានផ្ដល់នូវអនុសាសន៍ជាច្រើនទាក់ទង់ទៅនឹងការបង្កើតថ្មី ការអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ភាពជឿនលឿនរបស់ប្រទេសជាតិ ធនធានមនុស្ស បញ្ញវ័ន្តមានសារៈសំខាន់ណាស់សំរាប់អភិវឌ្ឍន៍គ្រប់វិស័យទាំងអស់ ព្រោះថាគ្រប់ផ្នែកទាំងអស់គឺត្រូវការអ្នកចេះដឹង មានជំនាញ បច្ចេកទេសច្បាស់លាស់ស្របទៅតាមសម័យកាលរបស់ពិភពលោក ។
ម្យ៉ាងវិញទៀតលោកជំទាវបានកោតសរសើរសាស្រ្តាចារ្យទាំងអស់ដែលខិតខំបង្រៀននិងបណ្ដុះបណ្ដាលធនធានសំរាប់ជាតិមាតុភូមិយើង។
បើយោងតាមសម្ដីរបស់លោក ឡូញ វាសនា
ជានិស្សិតសិក្សាជំនាញអប់រំដែលលោកទើបតែ បញ្ចប់ថ្នាក់
បរិញ្ញាបត្រហើយសព្វថ្ងៃលោកជានាយកនៃ មជ្ឈមណ្ឌលកុំព្យូទ័រ និងភាសាអង់គ្លេស ហៅកាត់ (ECC) បានអោយដឹងថាលោកមានបំណងសិក្សាបន្តដើម្បីយកអនុបណ្ឌិតផ្នែកអប់រំ។ លោកមានក្តីរីករាយ ឥតឧបមា និងសូមអរគុណ ដល់មាតាបិតា
និងសាស្ត្រាចារ្យទាំងអស់ដែល បានបង្ហាត់បង្រៀនលោកអោយមានថ្ងៃនេះ។
រីឯលោក សាត យៀន
ជានិស្សិតសិក្សាជំនាញអក្សរសាស្រ្តអង់គ្លេស និងសព្វថ្ងៃ កំពុងបំរើ ការងារនៅ
សាកលវិទ្យាកម្ពុជា បានអោយដឹងថាលោកនឹងបន្តការសិក្សា បណ្ដើរ ធ្វើការបណ្ដើរ។
រីឯកញ្ញា ចន្ទ និធា
ជានិស្សិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម បានអោយដឹងដែរថា កញ្ញាមាន បំណងចង់បើក ក្រុមហ៊ុនផ្ទាល់ខ្លួនមួយ
ដោយសំរេចចិត្តផ្អាកការសិក្សាសិន ។ កញ្ញាមានក្តីរីករាយ ដោយបានចូលរួម
និងទទួលបានបរិញ្ញាបត្រក្នុងថ្ងៃនេះ និងសូម អរគុណដល់គណៈគ្រប់គ្រង របស់សាកលវិទ្យាល័យ
ដែលបានរៀបចំកម្មវិធីឡើង ព្រមទាំង អរគុណដល់សាស្ត្រាចារ្យ
ទាំងអស់ដែលខិតខំជួយបង្ហាត់បង្រៀន ជាពិសេសគុណរបស់មាតាបិតា បានបង្កើត ចិញ្ចឹមបី
បាច់ថែរក្សា ផ្គត់ផ្គង់កញ្ញារហួតមកដល់មានថ្ងៃនេះ ៕
Comments
Post a Comment