អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ លោក ឆេង ផុន បានទទួលមរណភាព នៅរសៀលនេះ
![]() |
រូបថតរបស់លោកព្រឹទ្ឋាចារ្យ ឆេង ផុន |
អត្ថបទដោយ ជិន ល័ក្ខស្មី
ភ្នំពេញ៖ លោកព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា
បានទទួលមរណភាព នៅប្រមាណម៉ោងជាង១
រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយសាររោគាពាធ។ នេះបើតាម លោក ថៃ នរៈសត្យា
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ។
សូមជំរាបថា
លោកព្រឹទ្ធាចារ្យ ឆេង ផុន ជាអតីតរដ្ឋមន្រ្តីវប្បធម៌ និងវិចិត្រសីល្បៈ ក្នុងទសវត្សរ៍ ៨០ ហើយក្រោយមកលោក ត្រូវបានជ្រើសរើស ដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោកព្រឹទ្ធាចារ្យ ឆេង ផុន ក៏ជាអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។
លោកព្រឹទ្ធាចារ្យ ឆេង ផុន ត្រូវជាឪពុកក្មេករបស់ លោកស្រី ភឿ សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាពេលបច្ចុប្បន្ននេះ៕
Comments
Post a Comment