ការរៀបចំវេទិកាយុវជន ក្នុងការរួមចំណែកធ្វើបទអន្តរាគមន៍សម្រាប់ពង្រឹងសិទ្ធិអំណាចយុវជនក្នុងកិច្ចការពារសិទ្ធិមនុស្សនិងបរិស្ថាន


អត្ថបទដោយ ​ឡោ រក្សា
ភ្នំពេញ ៖​​ ទស្សនាទាន វេទិកាយុវជន​ ស្តីពី អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានវ័យក្មេងដែលប្រព្រឹត្តធ្វើឡើង​ នៅថ្ងៃទី ០៤ ខែធ្នូ​ឆ្នាំ២០១៦ នេះ នៅ បរិវេន វិទ្យាស្ថានអន្តរទ្វីបអាមេរិចកាំង ដែលមានការចូលរួមពីសំណាក់ សិស្ស​ និស្សិត​ និង ប្រជាជនទូទៅយ៉ាងច្រើនផងដែល ។ ហើយកម្មវិធីនេះក៏មានការចូលរួមពីវាគ្មិនជាច្រើនក្នុងវេទិកាពិភាក្សាគ្នាផងដែរ ។

ទស្សនាទាន វេទិកាយុវជនជាកម្មវិធីមួយដែលបង្កើតឡើងដោយយុវជន ទៅលើកិច្ចពិភាក្សា ស្តីពី ការសន្យា និងការប្តេជ្ញាចិត្តរបស់អ្នកការពារសិទ្ធិមនុស្ស​ និងបរិស្ថាន

វ័យក្មេង​​ ដែលមានការបែងចែកជាពីរវេទិកាពិភាក្សាក៏ដូចជាមានការចូលរួមពីវាគ្មិនជាច្រើនដែលវេទិកាទី១មានវាគ្មិនចូលរួមដូចជា លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា សហស្ថាបនិក​ ចលនាមាតាធម្មជាតិ លោក​ ហង្ស វិទូ ប្រធាន ក្រុមអ្នកវិភាគវ័យក្មេង​ កញ្ញា​អ៊ិន​ ជួងអាយ​ និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។
ចំណែក‌‌‍‌‌វេទិកាពិភាក្សាទី២ ស្តីពី​ សារៈសំខាន់នៃការធ្វើបទអន្តរគមន៍របស់យុវជនក្នុងកិច្ចការពារសិទ្ធិមនុស្ស និងបរិស្ថានក៏ដូចជាមានការអញ្ជើញចូលរួមពីវាគ្មិនសំខាន់ដូចជា​ លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ីបអង្កេត​ នៃអង្គការលីកាដូ
កញ្ញា Galliance Palayret តំណាងរបស់ឩត្តមស្នងការ​ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR Cambodia)​ ក៏ដូចជាលោកបណ្ឌិត ប៉ា​ ច័ន្ទរឿន ផងដែរ។

ក្នុងនោះលោក សាន់ ម៉ាឡា​ ដែលជាសហស្ថានិក ចលនាមាតាធម្មជាតិ ក៏បានលើកឡើងផងដែលថា មូលហេតុដែលធ្វើឲ្យលោកចូលរួមប្រលូកការងារសង្គមក៏ដូចជាកា្លយទៅជាសកម្មជនការពារបរិស្ថានជាមួយក្រុមយុវជនដ៏ទៃទៀតនោះក៏ព្រោះតែ កត្តាដូចជា​​ នៅពេលមួយដែលខ្ញុំទៅទស្សនៈកិច្ចនៅតំបន់អារ៉ែងនៅពេលដែលលោកឃើញជនជាតិបរទេសដែលនិយាយខ្មែរច្បាស់ដូចជាលោក Alex ដែលគាត់ព្យាយាមខិតខំប្រឹងប្រែងលះបង់ទាំងពេលវេលានិងកម្លាំងកាយរបស់គាត់ដើម្បើទៅអភិរក្សការពារព្រៃឈើជាង២ម៉ឺនដើម អញ្ចឹងយើងងាកមកសួរខ្លួនឯងថាក្នុងនាមយើងជាជនជាតិខ្មែរ ជាម្ចាស់ទឹកដី ក៏ដូចជាម្ចាស់ព្រៃដោយផ្ទាល់ អញ្ចឹងយើងអាចឈើមើលបានអត់នៅពេលដែលយើងខ្លួនឯងជាម្ចាស់ព្រៃមិនបានទៅចូលរួម​​​​ ​ច្ចឹងហើយវាធ្វើឲ្យខ្ញុំមានអារម្មណ៍ខ្មាស់ជនបរទេសម្នាក់នឹងណាស់​ ប្រសិនបើគាត់អាចលះបង់បាន អញ្ចឹងខ្ញុំក៏ត្រូវតែលះបង់ដើម្បើទៅការពារព្រៃនៅតំបន់នោះដែល

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ បានសហការរៀបចំដោយ៖​ បណ្តាញយុវជនកម្ពុជា (CYN), ចលនាមាតាធម្មជាតិ (MN), ក្រុមអ្នកវិភាគវ័យក្មេងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ(KSILA), និងក្រុមនិស្សិតស្ម័គ្រចិត្ត ហើយកម្មវិធីនេះក៏មានមនុស្សចូលរួមប្រហែលជា ៣០០នាក់ ។​ ម្យ៉ាងវិញទៀតក៏មានការបញ្ចាំងខ្សែវីដេអូ ស្តីពីសមទ្ធិផលសំខាន់នានារបស់យុវជននាពេលកន្លងមក​ និងការសម្តែងសិល្បះរបស់យុវជនផង
ដែរ។

ហើយគោលបំណងក្នុងវេទិកានេះគឺចង់ឲ្យអ្នកចូលរួមដែលជាអ្នកការពារសិទ្ធិមនុស្ស​ និង​បរិស្ថានវ័យក្មេង និងយុវជនដែលចង់ក្លាយទៅជាសកម្មជនសិទ្ធិមនុស្សមានការយល់ដឹងស៊ីជម្រៅលើបរិបទប្រទេសកម្ពុជា ស្តីពីសារៈសំខាន់នៃការចូលរួមរបស់យុវជនក្នុងការចូលរួមការពារសិទ្ធិមនុស្ស និងបរិស្ថាន។

យើងឃើញហើយថា នាពេលបច្ចុប្បន្នយុវជនកម្ពុជាបានក្លាយជាកម្លាំងមួយដ៏ខ្លាំងក្លាក្នុងការផ្លាស់ប្តូរដ៏សំខាន់និងជាអ្នកការពារសិទ្ធិមនុស្សយ៉ាងសកម្មបំផុតក្នុងចំណោមក្រុមពលរដ្ឋទូទៅ។ ហើយនាពេលនេះយុវជនកម្ពុជាក៏បានកាយជាចលនាមួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយ​ ចែកចាយ​ព័ត៌មាន និង បានក្លាយជាអ្នកការពារសិទ្ធិមនុស្ស ការពារបរិស្ថាន​ និង ការបញ្ចេញមតិជាសាធារណៈនានាផងដែល ។

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់