ការតាំងពិពរណ៏សៀវភៅលើកទី៥ ធ្វើឡើងនៅបណ្ណាល័យជាតិ

អត្ថបទដោយ​ សែម វណ្ណា
ភ្នំពេញ: ការ​​​តាំង​​ពិព័រណ៏​​សៀវភៅ​​លើក​​ទី៥​​ត្រូ​វ​​បាន​​ធ្វើ​ឡើង​​នៅ​ក្នុង​បរិវេន្ត​បណ្ណាល័យ​ជាតិ​ក្រោម​​ប្រ​​ធាន​បទ​ បង្កើន​ការ​អាន​ បង្កើន​ការ​សរ​សេរ​( Instill reading Inspire Writing ) ក្រោម​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯក​ឧត្តម​ ខៀវ​ កាញ្ញា​រិទ្ធិ​ រដ្ឋ​មន្ត្រី​ក្រ​សួង​ព័ត៏​មាន​ ព្រម​ទាំង​អ្នក​តំ​ណាង​អង្គ​ការ​ ស្ថា​ប័ន​ជា​ច្រើន​ទៀត​។

នៅ​ឆ្នាំ​២០១៥​ ការ​តាំង​ពិព័រណ៏​នេះ​ទទួល​បាន​ទឹក​ប្រាក់​ឧបត្ថម​ចំនួន​​១២០០០​ដុល្លារ​ និង​មាន​អ្នក​ចូល​រួម​ចំនួន​១២០០០​នាក់​ ព្រម​ទាំង​មាន​ស្តង់​សៀវ​ភៅ​ចំនួន​៥០ស្តង់​ផង​ដែរ​។ ចំណែក​ឯពិព័រណ៏​​លើក​ទី៥​នេះ ​គ្រោង​នឹង​ចំណាយ​ប្រាក់​ចំនួន​១៧០០០​ដុល្លារ​ និង​មាន​អ្នក​ចូល​រួម​ប្រ​ហែល​ជាង​១៥០០០​នាក់​ ដែល​មាន​៦៥​ស្តង់​បាន​ចូល​រួម​។

នៅ​ស​កល​លោក​ គេ​អាច​ព្យា​បាល​ជម្ងឺ​តាម​​រយះ​ការ​អាន​សៀវ​ភៅ​ដោយ​កំ​ណត់​យក​ចំនួន​សៀវ​ភៅ​ទៅ​តាម​ប្រ​ភេទ​ជម្ងឺ​ឲ្យ​អ្នក​មាន​ជម្ងឺ​អាន​បាន​ ហើយ​នេះ​ជា​ពាក្យ​ថ្មី​ វិធី​ថ្មី​នៅ​សត្ស​វត្ត​ទី​២១​​ ប៉ុន្តែ​ផ្ទុយ​ពី​កម្ពុជា​ នេះ​បើ​តាម​ប្រសាសន៏​របស់​ឯក​ឧត្តម​ ខៀវ កាញ្ញារិទ្ធិ​។

ឯកឧត្តមបានបន្ថែមទៀតថា ការមើលទូរទស្សន៏វាគ្រាន់តែជាវិធីមួយក្នុងការក្នុងការទទួលព័ត៏មាន ក៏ប៉ុន្តែការអានសៀវភៅវាធ្វើឲ្យយើងមើលផង គិតផង ហើយគិតទៅវិញទៅមក

ប្អូនស្រីម្នាក់មកពីវិទ្យាល័យ ភ្នំពេញថ្មី បានឲ្យដឹងថា ខ្ញុំចូលចិត្តអានសៀវភៅតាំងពីតូចមក ហើយខ្ញុំគិតថាការអានសៀវភៅមានសារះសំខាន់ណាស់សម្រាប់សិស្ស និស្សិត។ ហើយខ្ញុំគិតថាកម្មវិធីនេះគឺពិតជាល្អណាស់សម្រាប់ខ្ញុំ ព្រោះវាមានសៀវភៅច្រើន​ហើយខ្ញុំមិននឺយដើរទិញសៀវភៅតាមផ្សារ 



ឯកឧត្តម ខៀវ កាញ្ញារិទ្ធិ កំពុងមានប្រសាសន៏ក្នុងការបើកដំណើរការកម្មវិធី

ឯកឧត្តម ខៀវ កាញ្ញារិទ្ធិ​ កំពុងកាត់ខ្សែបូរណ៏

អ្នកចូលរួមកំពុងនិយាយនៅមុខតង់លក់សៀវភៅ



Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់