សំរាមនៅតែជាចំណោទបញ្ហាដល់ទីក្រុងភ្នំពេញ
អត្ថបទដោយ ហៀង រ័ត្ន
ភ្នំពេញ៖ ទីក្រុងភ្នំពេញមានការអភិវឌ្ឍន៍កាន់តែល្អប្រសើរគួរឲ្យកត់សំគាល់
យើងឃើញមានសំណង់អគារខ្ពស់ៗកំពុងតែដុះឡើងយ៉ាងស្កឹមស្កៃ ហើយសកម្មភាពជារៀងរាល់របស់ប្រជាជនមានការមមាញឹកក្នុងវិស័យ ពាណិជ្ជកម្ម ឧស្សាហកម្ម អប់រំ និងសេវាកម្មជាដើម។
យើងឃើញមានសំណង់អគារខ្ពស់ៗកំពុងតែដុះឡើងយ៉ាងស្កឹមស្កៃ ហើយសកម្មភាពជារៀងរាល់របស់ប្រជាជនមានការមមាញឹកក្នុងវិស័យ ពាណិជ្ជកម្ម ឧស្សាហកម្ម អប់រំ និងសេវាកម្មជាដើម។
លើសពីនេះទៅទៀត ទីក្រុងភ្នំពេញ បានលូតលាស់ធំធាត់ឡើង ក្លាយជាមជ្ឈមណ្ឌលយ៉ាងសកម្មខាងសេដ្ឋកិច្ច និងឧស្សាហកម្មរបស់ជាតិ។ ដូចគ្នានេះដែរ ភ្នំពេញ ក៏ជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ ការទូតនៃប្រទេសកម្ពុជា
និងទេសចរណ៍ ហើយជាកន្លែង សំរាប់ប្រកួតប្រជែងខាងទីផ្សារ ពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងការបរទេស និងនយោបាយ ។
ប៉ុន្តែអ្វីដែលជាកង្វល់ គឺការគ្រប់គ្រងកាកសំនល់សំរាម ដែលសល់ពីការប្រើប្រាស់ មិនបានត្រឹមត្រូវ ជាហេតុបង្ករឲ្យមានការប៉ះពាល់ ដល់បរិស្ថានជុំវិញ និងបំពុលបរិយាកាស។ ការធ្វើដំណើរតាមផ្លូវរបស់មនុស្ស បំពុលទឹកពេលហូរចូលទន្លេ និងសោភណ្ឌភាពក្នុងទីក្រុងត្រូវបានបាត់បង់ ហើយមានការត្អូញត្អែរពីសំណាក់ មហាជនគ្រប់ស្រទាប់វ័យ។
ប៉ុន្តែអ្វីដែលជាកង្វល់ គឺការគ្រប់គ្រងកាកសំនល់សំរាម ដែលសល់ពីការប្រើប្រាស់ មិនបានត្រឹមត្រូវ ជាហេតុបង្ករឲ្យមានការប៉ះពាល់ ដល់បរិស្ថានជុំវិញ និងបំពុលបរិយាកាស។ ការធ្វើដំណើរតាមផ្លូវរបស់មនុស្ស បំពុលទឹកពេលហូរចូលទន្លេ និងសោភណ្ឌភាពក្នុងទីក្រុងត្រូវបានបាត់បង់ ហើយមានការត្អូញត្អែរពីសំណាក់ មហាជនគ្រប់ស្រទាប់វ័យ។
លោក ឡាយ ដារិទ្ធ អាយុ២៣ឆ្នាំ
ជាបុគ្គលិកផ្នែក ជំនាញបរិស្ថាននៃក្រុមហ៊ុនវាយតម្លៃហេតុ ប៉ះពាល់បរិស្ថាន(SUSTINAT
Green Co,LTD)
បានប្រាប់ពីមូលហេតុនៃការប្រើប្រាស់សំរាម នៅទីក្រុងភ្នំពេញថា៖ « ខ្ញុំមើលឃើញថា បញ្ហាសំរាមនៅទីក្រុងភ្នំពេញ មានមូលហេតុបី សំខាន់...ទីមួយ សកម្មរបស់ប្រជាពលរដ្ឋផ្ទាល់
ដោយសារចំណេះដឹងរបស់ពួកគាត់នៅមានកម្រិត បើទោះបីជាមានកន្លែងដាក់សំរាម
ក៏មិនបានដាក់ឲ្យត្រឹមត្រូវនោះទេ
គឺយកទៅបោះដាក់ក្បែរ ហ្នឹងឬក៏មិនដាក់នៅកន្លែងហ្នឹងតែម្តង។ ទីពីរ ទាក់ទងទៅនឹងក្រុមហ៊ុនប្រមូលសំរាមតែម្តង
គឺជាក្រុមហ៊ុន ស៊ីនទ្រីដែលជាក្រុមហ៊ុនស្វ័យតចំណុះឲ្យរដ្ឋ ឃើញថាការប្រមូលសំរាម
មិនទៀងទាត់ទេ។ ជួនកាល បីថ្ងៃទៅមួយ សប្តាហ៍ទើបមកប្រមូលម្តង ហើយវាឆ្ងាយពីកន្លែងប្រមូល
និងកន្លែងចាក់សំរាមដែល ស្ថិតនៅបឹងជើងឯក ឯណោះ ដែលធ្វើឲ្យពេលវេលាការប្រមូលសំរាមរបស់ក្រុមហ៊ុនមិនមានភាពទៀងទាត់។
ទីបី ទាក់ទងជាមួយបុគ្គលិក ខ្ញុំមើលឃើញថា ពួកគេប្រមូលតែសំរាមណា ដែលទុកដាក់ត្រឹមត្រូវ ចំណែកឯ សំរាមដែលនៅពាសវាលពាសកាល
មិនបានប្រមូលទេ។ ខ្ញុំយល់ថា ក្រុមហ៊ុនគួរ តែបង្កើនបុគ្គលិកឲ្យច្រើនជាងនេះ
ដើម្បីធ្វើការសំអាត ព្រោះក្រុមហ៊ុនជាអ្នកទទួលសិទ្ធិគ្រប់គ្រង ផ្នែកសំរាមហ្នឹង។
ទាក់ទងទៅហ្នឹងបច្ចេកទេសរបស់ក្រុមហ៊ុន គឺថាចំនួនឡានដែលដឹកសំរាម
មិនអាចគ្រប់គ្រងសំរាមនៅទីក្រុងភ្នំពេញបានទេ
ព្រោះជាទូទៅសំរាមនៅទីក្រុងភ្នំពេញ មានទៅដល់២ពាន់តោនក្នុងមួយថ្ងៃ
ហើយចំនួនរថយន្តមានតែបីទៅបួនរយគ្រឿងតែប៉ុណ្ណោះ នេះបើតាមការស្រាវជ្រាវរបស់ខ្ញុំ ហេតុនេះទាល់តែក្រុមហ៊ុនដឹកជារៀងរាល់ថ្ងៃ
ទើបអស់។ លោកបន្តថា « កន្លែងណាដែលមានសំរាម សោភណ្ឌភាពកន្លែងនោះមិនល្អឡើយ
បើទាក់ទងទៅនឹងផ្ញៀវទេសចរណ៍វិញ ពួកគេមិនចង់មកកំសាន្តនោះទេ។
សំរាមបង្ករជាវីរុស បាក់តេរីផ្សេងៗ ដែលផ្តល់ផលប៉ះពាល់ដល់សុខភាពមនុស្ស
ហើយវាជាផ្នែកមួយនៃ ការស្ទះលូរ ដែលបង្ករឲ្យមានទឹកជន់លិចផ្លូវនៅទីក្រុង។
លោកសំណូមពរ ដល់ប្រជាជនប្រកាន់យក នូវអាកប្បកិរិយារបស់ខ្លួនឲ្យល្អ ក្នុងការប្រើប្រាស់សំរាមត្រឹមត្រូវ
ហើយក្រុមហ៊ុនត្រូវមានភាពទៀងទាត់ ក្នុងការប្រមូលសំរាមជាប្រចាំ។ មួយវិញទៀតសាលាក្រុង
ខណ្ឌ និងសង្កាត់ គឺមានតួនាទីសំខាន់ ណាស់ ក្នុងការត្រួតពិនិត្យលើការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី
ហើយសំរាមនៅតាមតំបន់ សំណង់អនាធិបតេយ្យ
ក្រុមហ៊ុនគួរតែមានវិធានការ ដើម្បីដោះស្រាយបញ្ហានៃការគ្រប់គ្រងសំរាម មិនបានត្រឹមត្រូវនៅតាមតំបន់នោះ។
លោក ដឺម ដាលីន អាយុ១៩ឆ្នាំ និស្សិតឆ្នាំទីមួយ ផ្នែកសីល្បៈ និងការសិក្សាអំពីពត៍មាន
បានប្រាប់ថា៖ «
សំរាមបណ្តាលមកពីការប្រើប្រាស់របស់ប្រជាពលរដ្ឋ មិនបានគិតគួរពីផលប៉ះពាល់នៃសំរាម
ដូចជា កម្មកររោងចក្រ តែងបោះសំរាមចោលមិនបានត្រឹមត្រូវ។ ការចោលសំរាមតាមយានជំនិះផ្សេងៗ
ការដាក់សំរាមមិនបានត្រឹមត្រូវ ដែលជាហេតុបង្ករឲ្យមានភាពរប៉ាត់រប៉ាយ នៅតាមផ្លូវ។ ចំណែកការដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី មិនមានភាពទៀងទាត់ទេ គឺបីថ្ងៃមកយកម្តង
អញ្ចឹងវាធ្វើឲ្យភាយក្លិនមិនល្អដល់មនុស្ស ដែលបង្ករជាមេរោគ
ហើយអាចធ្វើឲ្យខូចសោភណ្ឌភាពទីក្រុង និងអាចបង្ករឲ្យស្ទះលូរថែមទៀត។ លោកបន្តថា អាជ្ញាធរដែលជាប់ពាក់ព័ន្ធ
គួរមានវិធានការ គ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ
និងធ្វើជាព្រិតិការណ៍សំអាតបរិស្ថាននៅតាមតំបន់ នានាក្នុងទីក្រុងភ្នំពេញ។
Comments
Post a Comment