ការតាំងលក់សៀវភៅរបស់រោងពុម្ពដាំដើមជីវិតនៅតាមសាកលវិទ្យាល័យនានា

សាស្រ្តាចារ្យ នឹង​និសិ្សតកំពុងមើលការតាំងលក់សៀវភៅ

អត្ថបទ​ដោយ  ផៃ ស្រី​វីន

ភ្នំពេញ៖ តាម​រយៈ​បង​ប្រុស​វណ្ណា​បាន​ឲ្យ​ដឹង​ថា​បង​ប្រុស​គឺ​ជា​បុគ្គលិក​ផ្នែកលក់​មួយ​រូប​នៃរោង​ពុម្ពដាំ​ដើម​ជីវិត​ គាត់​ត្រូវបាន​ប្រធាន​របស់​គាត់ចាត់​តាំង​ឲ្យលក់​សៀវ​ភៅ​តាម​សាកលវិទ្យាល័យ​​នានា​នៅ​ទី​ក្រុង​ភ្នំពេញ ប៉ុន្តែ​ក៏​មានលក់នៅតាម​ខេត្តនានា​ផងដែរ។


បង​ប្រុស​បានប្រាប់ថា​ការដាក់តាំងលក់សៀវភៅនេះក្នុង​សាកលវិទ្យាល័យ​មួយ​មាន​រយៈពេលពីរថ្ងៃ​ទៅបីថ្ងៃ​ដោយ​មាន​គ្នា​ចំនួន​ពីរនាក់។ គាត់បាន​បន្ត​ថា​ពួកគាត់ចាប់​ផ្ដើមតាំងលក់សៀវភៅចា​ប់ពីម៉ោង​ប្រាំពីរព្រឹកដល់ម៉ោងប្រាំពីរល្ងាច ។ សៀវ​ភៅដែល​ពួកគាត់លក់មានច្រើន​ប្រភេទដូច​ជា សៀវភៅចិត្ត​វិទ្យា គំនិតជោគជ័យ ទស្សនៈរបស់​អ្នក​ប្រាជ្ញ អំពីអា​ស៊ាន​ រឿង​រ៉ាវនៅ​ជុំវិញពិភពលោក​ ស្នេហា ជា​ដើម។

បងប្រុស​បាន​បន្ត​​ឲ្យ​ដឹងផងដែរថាសៀវភៅ​ដែលលក់ដាច់គឺប្រភេទសៀវភៅគំនិតជោគជ័យ  អាជីវកម្មខ្នាតតូច ស្នេហា អាស៊ាន​​ និងសៀវភៅមួយ​ចំនួន​ទៀត ។ បងប្រុសបាន​បន្ថែមទៀតថាតម្លៃសៀវភៅ​​ក្នុង​មួយ​ក្បាលចាប់​ពី ៦០០០រៀល ទៅ ១៩០០០រៀល ហើយ​ក៏មាន​ការបញ្ចុះតម្លៃផងដែរ ដោយ​ទិញសៀវភៅមួយ​ក្បាលគឺបញ្ចុះតម្លៃ១០០០​រៀល និងថែមជូនប៊ិចមួយ​ដើម ប៉ុន្តែបើទិញសៀវ​ភៅ​ប្រាំ
ក្បាល​នឹងបញ្ចុះតម្លៃរហូត​ដល់​៦០០០​រៀល និង​ថែម​ជូនប៊ិច​មួយ​ដើម​ដូច​គ្នា។

បងប្រុស​បានបន្ដថាសកលវិទ្យាល័យខ្លះ​គាត់លក់បាន​ច្រើន តែសាកលវិទ្យាល័យ​ខ្លះទៀត​គាត់លក់មិន​បាន​ច្រើន​ទេ​ ព្រោះសិស្ស​សាលា​មួយ​ចំនូន​មិន​សូវចាប់អារម្មណ៍ និង​ពេលខ្លះ​ពួក​គេ​ខ្វះ​ថវិការក្នុងការទិញ ។ ផលវិបាកនៃការលក់សៀវភៅនេះគឺមិនមានទេ​ ប៉ុន្តែ​អ្វីដែលសំខាន់​គឺការសុំអនុញ្ញាត​ដាក់តាំង​លក់សៀវភៅពីប្រធានសកលវិទ្យាល័យមួយ​ចំនួនដែលគាត់មិន​យល់ព្រម ដោយ​សារ​គាត់យល់ថាវា​ជាផលប្រយោជន៍​ផ្ទាល់ខ្លួន​ហើយមិនបាន​ផ្ដល់នូវ​​ផលប្រយោជន៍​អ្វី​ដល់សាលា​គាត់ឡើយ។


គោល​បំណងសំខាន់នៃរោងពុម្ព​ដាំដើម​ជិវិត​ក្នុងការ​តាំងលក់សៀវភៅនេះគឺដើម្បីជម្រុញឲ្យ​សិស្ស និស្សិត​មានការអាន​សៀវភៅ​ឲ្យ​បាន​ច្រើន​ និង​ជួយ​ចែករំលែកនូវ​សៀវភៅល្អៗដល់សិស្ស ហើយ​និងជម្រុញឲ្យ​អ្នក​សរសេរ​មាន​កម្លាំងចិត្តក្នុងការសរសេរ និងបោះពុម្ពសៀវភៅបន្តទៀត ។

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់