ក្រសួងសុខាភិបាលបានក្រើនរំលឹកពីការបង្ការករណីពុលស្រា


អត្ថបទដោយ អ៊ុត រស្មី

ភ្នំពេញ៖​នៅ​ថ្ងៃ​ទី​ ០៧ ខែ​​ធ្នូ​ ឆ្នាំ​ ២០១៦​​នេះ​មានករណីសង្ស័យ​ពុលស្រា​ ដែលបាន​កើតឡើងនៅខេត្ត​កំ​ពង់​ឆ្នាំង។ករណី​នេះ​បាន​បណ្ដាលឲ្យ​មនុស្សចំនួន​៦២នាក់​បានពុល​ក្នុងចំណោម​​នោះ​មាន​​១៣នាក់​បាន​ស្លាប់ដែ​ល​​បាន​កើត​ឡើង​​នៅឃុំ​ក្តុល​សែន​ជ័យ​ ស្រុកទឹក​ផុស ខេត្តកំពង់​ឆ្នាំង​ ដោយសារ​ពួកគាត់​បាន​ពិសារ​ស្រា​​​ស​ ឬស្រា​ថ្នាំ។


ករណី​ពុល​ស្រា​នេះ គឺ​បង្ក​ឡើង​ដោយ​សារ​ជាតិ​មេតាណុលដែល​មាន​នៅ​ក្នុង​ស្រាលើស​ពី​កម្រិត​ធម្មតា​(០.១៥%) ដែល​មាន​កើតឡើង​នៅច្រើន​កន្លែង​​នៅ​ទូទាំង​ពិភព​លោក​ ដោយ​សារ​ស្រា​ដែល​ផលិត​ ឬបិត នៅ​តាម​សហគមន៍​មិន​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ ខ្នាត​បច្ចេក​ទេស។ ការ​ពុល​ស្រា​ បណ្ដាល​ឲ្យ​ ស្រ​វាំង​ ឬងឹងត​ភ្នែក​ សន្លប់​ ប្រកាច់ ពិបាក​ដក​ដង្ហើម​ និង​អាច​វិវត្ត​ទៅ​ស្លាប់​បាន​។

​យោល​តាម​គេហ​ទំព័​រ​របស់​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំ​ងឺ​ឆ្លង​ ឯក​ឧ​ត្តម​វេ​ជ្ជ​បណ្ឌិត​ ម៉ម​ ប៊ុន​ហេង​​ រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិ​បាល​ បាន​ប្រ​កាស​ធ្វើ​ការ​ក្រើន​រំ​លឹក​ ជូន​ដល់​ប្រជាជនទាំង​អស់​ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត​ការ​ពិសារ​ស្រាដែល​បាន​ផលិត​ ដោយ​មិន​មាន​ លក្ខណះ​បច្ចេក​ទេស​ត្រឹម​ត្រូវ​ និង​សូម​ចូល​រួម​អនុវត្ត​នូវ​វិធា​ន​ការ​ប្រុង​ប្រ​យ័ត្ន​ រូមទាំង​ការ​ការ​ពារ​ផ្ទាល់ខ្លួន ​និង​ក្រុម​គ្រួសារ​របស់​ខ្លូន​ដើម្បី​ជៀស​ផុត​ពី​ករណី​ពុល​ស្រានេះ។

ជា​មួយ​គ្នា​នេះដែល​​ លោក​ឯកឧត្តម​វេជ្ជ​បណ្ឌិត​ ក៏បាន​មាន​ប្រសាសន៍​ថា​ “ ហេតុ​ការណ៍​កើត​ឡើង​ដោយ​សង្ស័យ​ថា​ពុលស្រា​ ដែល​បាន​មក​សម្រាក​ព្យាបាល​នៅ​ មូលដ្ឋាន​សុខា​នភិបាល​សាធារណះ​ និង​មាន​ករណី​ស្លាប់​ក្រោយ​កើត​ហេតុ​ បាន​កើតឡើង​ដោយ​សារ​ ពួក​គាត់​បាន​ពិសារ​ស្រា​ស​ ឬស្រា​ថ្នាំ ដែល​មាន​សារ​ជាតិ​មេតា​ណុល​ខ្ពស់​​ បញ្ជាក់តាម​លទ្ធ​ផល​បាន​មក​ ពី​មន្ទីរ​ពិសោធន៍ នាពេល​កន្លង​មក​លើ​ករណី​ពុល​ស្រា​ស ឬស្រា​ថ្នាំ​ពីពេល​មុន​ៗ”។​

គួ​រ​បញ្ជាក់​ដែរ​ថា​ហេតុ​ការណ៍​សង្ស័យ​ពិល​ស្រា​ដែល​បាន​កើត​ឡើង​នៅ​ឃុំ​ក្តុល​សែន​ជ័យ​ ស្រុក​ទឹក​ផុស​ ខេត្ត​កំពង់​ឆ្នាំង​ នោះមន្ទីរ​សិខា​ភិបាល​ ខេត្ត​កំពង់​ឆ្នាំង​ រួម​ជាមួយ​ក្រសួង​សុខា​ភិបាល​ បានចាត់វិ​ធាន​ការណ៍​ជា​បន្ត​ បន្ទាប់នៅ​គ្រប់​ទីតាំង​​នៃកើត​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ និង​ធ្វើ​ការ​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​​ដាក់។

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់