ពិព័រណ៍សៀភៅនៅកម្ពុជាលើកទី៥ នឹងរៀបចំនៅបណ្ណាល័យជាតិ ចាប់ពីថ្ងៃទី០២-០៤ធ្នូនេះ
អត្ថបទដោយ ញឹក ស្រីល័ក្ខ
ភ្នំពេញ៖ នាថ្ងៃទី០២-០៤ធ្នូនេះ
កម្ពុជានឹងរៀបចំពិព័រណ៍សៀវភៅលើកទី៥ ក្រោមប្រធានបទ «បង្កើនការអាន បង្កើតការសរសេរ (Instill Reading Inspire Writing) រយៈពេល ៣ថ្ងៃ។ ពិព័រណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង៨ ព្រឹក
ដល់ ៧ល្ងាច នៅបណ្ណាល័យជាតិ ដែលស្ថិតនៅជិតស្ថានទូតអាមេរិក។
ពិព័រណ៍សៀវភៅនៅកម្ពុជាលើកទី៥ ក្រោមប្រធានបទ «បង្កើនការអាន បង្កើតការសរសេរ» (Instill Reading Inspire Writing)។ ពិព័រណ៍សៀវភៅលើកទី៥នេះ រៀបចំឡើង ដោយសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងព័ត៌មាន, បណ្ណាល័យជាតិកម្ពុជា និងសមាគមបណ្ណរក្សនិងឯកសារវិទូកម្ពុជា។ នៅក្នុងកម្មវិធីពិព័រណ៍សៀវភៅ មានវាគ្មិនជាអ្នកនិពន្ធជាច្រើនរូប នឹងចូលរួមចែករំលែកបទពិសោធន៍ ក្នុងវិស័យអំណាន និងការសរសេរដល់អ្នកចូលរួមពិព័រណ៍នេះផងដែរ។
ជាមួយគ្នានេះ
ពិធីបើកពិព័រណ៍សៀវភៅលើកទី៥នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្រ្តីក្រសួងវប្បធម៌
និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា ,
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារិទ្ធ
និងរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន។
បន្ថែមលើនេះ ក្នុងកម្មវិធីពិព័រណ៍សៀវភៅនេះ
មានសៀវភៅរាប់ម៉ឺនក្បាល ដែលគ្រឺះស្ថានបោះពុម្ភផ្សាយ និងស្ថាប័នហើយ
បានចុះឈ្មោះចូលរួមពិព័រណ៍សៀវភៅក្នុងឆ្នាំនេះ។ ម៉្យាងវិញទៀត
អ្នកចូលរួមក៏អាចទស្សនាកម្មវិធីកម្សាន្តជាច្រើនដូចជា
ការសម្ដែងរឿងខ្លី ល្ខោន និងចម្រៀង រួមទាំងកម្មវិធីកុមារផងដែរ៕
Comments
Post a Comment