ស.ស.យ.ក ធ្វើកម្មវិធីក្រុងពាលីបើកការដ្ឋាន និង បញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការថ្មី
អត្ថបទដោយ ពៅ កាលិ
រាជធានីភ្នំពេញ: នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៦ ក្នុងកម្មវិធីក្រុងពាលីបើកការដ្ឋាន
និងបញ្ចុះបឋមសិលាសាងសង់អាគារទីស្នាក់ការថ្មី របស់សហភាពសហព័ន្ធយុវជនកម្ពុជា
ស្ថិតក្នុងរាជធានីភ្នំពេញ។ ដែលមានការចូលរួមជាអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយផ្ទាល់ និង លោកជំទាវ។ ក្នុងកម្មវិធីនេះដែរ
ក៏មានការនិមន្តព្រះសង្ឃ និង ប្រគេនទេយ្យទានដល់ព្រះសង្ឃផងដែរ។
ក្រោយការសូត្រមន្តប្រស់ព្រំហើយបានអញ្ជើញឯកឧត្តម ហ៊ុន ម៉ានី
និងលោកជំទាវមកអុជធូបដើម្បីសុំសេចក្កីសុខសេចក្កីចម្រើនក្នុងកម្មវិធីបើកការដ្ឋានថ្មីឲដំណើការនៃការសាងសង់ប្រកបដោយរលូន។
ក្នុងនោះដែក៏មានវត្តមានឯកឧត្តម
សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានចូលរួមជាកិត្តិយសនៅក្នុងវិធីនោះដែរ។ ក្រោយពីបញ្ចុះបឋមសិលារួចហើយ
ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវអញ្ជើញបញ្ជាគ្រឿងចក្របុកគ្រឹះសាងសង់ដោយផ្ទាល់។
ជាកិច្ចបញ្ចប់វិធី ឯកឧត្តម ហ៊ុន ម៉ានី និង លោកជំទាវ ព្រមទាំងភ្ញៀវកិត្តិយស សមាជិក
សមាជិការ អញ្ជើញពិនិត្យមើលគម្រោងប្លង់ផ្ទាំងប៉ាណូសាងសង់អាគារថ្មីទាំងអស់គ្នា៕
Comments
Post a Comment