តំបន់ធម្មជាតិរមណីយដ្ឋាន Eco-Agri farm ឬចម្ការបន្លែ ផ្លែឈើ សរីរាង្គ
អត្ថបទដោយ ជួប ស្រីរ័ត្ន
កោះកុង៖ រមណីយដ្ឋាន Eco-Agri farm ឬចម្ការបន្លែ ផ្លែឈើ សរីរាង្គ គឺជារមណីយដ្ឋានបែបធម្មជាតិដ៏ស្រស់ត្រកាលមួយដែលសាងសង់ឡើងយ៉ាងល្អប្រណិតស្ថិតនៅលើជើងភ្នំមួយនៃខេត្តកោះកុង។
ជាការពិតណាស់រមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយនេះគឺពោរពេញទៅដោយ
ដំណាំធម្មជាតិដើមឈើធំៗនិងផ្កាចម្រុះពណ៍ជាច្រើនប្រភេទដែលធ្វើឲ្យទីនេះពោរពេញដោយខ្យល់អាកាសល្អបរិសុទ្ធនិងមានភាពទាក់ទាញយ៉ាងខ្លាំងទៅដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តទីនេះយ៉ាងច្រើនកុះករ។
រមណីយដ្ឋានធម្មជាតិមួយនេះមិនត្រឹមតែជាកន្លែងទេសចរណ៍ដ៏ល្អប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាកន្លែងដែលផ្ដល់ការងារយ៉ាងច្រើនទៅដល់ប្រជាពលរដ្ឋមួយចំនួនធំនៅខេត្តនោះផងដែរ។
ដូចជាធ្វើការនៅសួនបន្លែនិងភោជនីយដ្ឋាននៅទីនោះជាដើម ដែលមិនត្រឹមតែជួយសម្រួលទៅដល់ជីវភាពរបស់ប្រជាជននៅក្នុងតំបន់នោះប៉ុណ្ណោះទេ
ប៉ុន្តែវាថែមទាំងអាចផ្ដល់ជាចំណេះដឹងក៏ដូចជាជំនាញដល់ពួកគាត់ផងដែរ។
គួបញ្ជាក់ផងដែរថា រមណីយដ្ឋានធម្មជាតិមួយនេះគឺជាកម្មសិទ្ធរបស់លោក
អៀង សុធារ៉ា ដែលជាម្ចាស់មូលនិធិអៀង។
Comments
Post a Comment