ខេត្តកំពង់ឆ្នាំងបានចំណាត់ថ្នាក់លេខ១ក្នុងព្រឹត្តិការណ៍បង្ហើរខ្លែងខ្មែរ លើកទី២០ ឆ្នាំ២០១៦

ខ្លែងខ្មែរស្វៃរិន ដែលជាប់លេខ ១
អត្ថបទដោយ ផល ឧត្តម

ភ្នំពេញ:   មហោស្រពបង្ហើរខ្លែងខ្មែរខួបទី២០ ត្រូវបានរៀបចំឡើងនៅទីលានមុខសាលមហោស្រពកោះពេជ្រ​​ នាព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៧​​ ក្នុងព្រឹត្តការណ៍នេះមានកីឡាករបង្ហើរខ្លែង មកពីខេត្តក្រុងចំនួន១៧ សិស្ស, និសិ្សត និង ប្រជាជនចូលរួមយ៉ាងច្រើនកុះករផងដែរ

កម្មវិធីនេះត្រូវបានចូលរួមក្រោមអធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត​​ រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសីល្បះ និង ទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ ការងារអាស៊ាន និង បំផុសចលនាស្នាដៃថ្មីលើវិស័យវប្បធម៌

នៅក្នុងការប្រកួតបង្ហើរខ្លែងគេបានបែងចែកជាពីរប្រភេទគឺ ប្រភេទទីមួយ ជាការប្រកួតបង្ហើរខ្លែងឯក មានចំនួន១៧ខ្លែងតំណាងអោយ១៧ខេត្តក្រុង​​ មានបេក្ខជន​​ បេក្ខនារី ៣៤នាក់។ និងប្រភេទទី ជាការប្រកួតបង្ហើរខ្លែងស្វៃរិន (ជាខ្លែងកែច្នៃ) ដែលមាន១៧ខ្លែងដូចគ្នា និងបេក្ខជន បេក្ខនារី ៣៤នាក់

ចំពោះការដាក់ពិន្ទុ គឺគណះកម្មាការបច្ចេកទេសត្រួតពិនិត្យទៅលើចំនុចទីង្កេទៅលើភាពល្អរបស់ខ្លែងនៅពេល (បង្្ហោះឡើង កំពុងហើរ និងពេលចុះ), ទីមើលទៅលើសោភ័ណភាពរបស់ខ្លែងថាតើមានការតុបតែងល្អនិងត្រឹមត្រូវឬទេ? ទី៖: គណះកម្មាការផ្តល់ពិន្ទុទៅលើសម្លេងរបស់ឯក (តើឯកណាមានសម្លេងល្អជាង) 

ចំពោះការប្រកួតបង្ហើរខ្លែងឯក ចំណាត់ថ្នាក់លេខ១បានទៅលើខ្លែងឯកមកពីខេត្តកំពង់ឆ្នាំង​​ ដែលខ្លែង​​មានឈ្មោះ (ខ្លែងឯកក្រាំងលាវ) បង្ហើរដោយលោក សេង ហាន និង   លោក ចាន់ ដារា។ រីឯចំណាត់លេខ២ បានទៅលើខ្លែងមកពីខេត្តរតនះគីរី ដែលខ្លែងមានឈ្មោះ (ខ្លែងឯករតនះមានជ័យ) បង្ហើរដោយលោក ញឹម ថន និង លោក ជា សឿន និងចំណាត់ថ្នាក់លេខ៣បានទៅលើ ខេត្តត្បូងឃ្មុំ ដែលខ្លែងមានឈ្មោះ (ខ្លែងឯកមហិទ្ធឬទ្ធិសែនជ័យបារមីត្បូងឃ្មុំ) បង្ហើរដោយលោក  ជុ ភិន​​​ និង លោក ឃី ផល្លី

រីប្រភេទខ្លែងស្វៃរិន ជាខ្លែងដែលមានការច្នៃប្រឌិតប្លែកៗ ចំណាត់ថ្នាក់ទី១ បានទៅលើ​​ខ្លែងកង់ របស់កញ្ញា រ័ត្ន បូរី អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ព្រះបាទជ័យវរ្ម័នទី​​ មកពីខេត្ត កណ្តាល

 



Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់