ជីវិតអ្នកលក់ដូរនៅតាមផ្លូវ
( ភ្នំពេញ ) ថ្ងៃទី០៥ ធ្នូ ២០១៦
អត្ថបទដោយ សៀង លក្ខិណា
លោក
ពូ នួន សុផានី ជាអាជីវករម្នាក់ដែលលក់ភេសជ្ជៈនៅមុខ សកលវិទ្យាល័យ កម្ពុជា ជិត៤ឆ្នាំមកហើយ
។ លោក ពូ សុផានី មានស្រុកកំណើតនៅខេត្តកំពត ប៉ុន្តែសព្វថ្ងៃនេះគាត់បានផ្លាស់ប្តូរទីលំនៅមករស់នៅទីក្រុងភ្នំពេញ
ប្រហែល ៥ ឆ្នាំ ។ លោកពូបានបន្ថែមទៀតថា
ការមករស់នៅទីក្រុងភ្នំពេញនេះគឺគាត់បានជួលផ្ទះគេដើម្បីស្នាក់នៅ ស្ថិតនៅក្បែរ
សកលវិទ្យាល័យ កម្ពុជានេះផងដែរ ដោយក្នុងមួយខែតម្លៃ ៥០$ ។
ជាធម្មតា លោកពូ
សុផានី លក់ភេសជ្ជៈមួយថ្ងៃបានប្រាក់ប្រហែល ២៥០០០០៛ ប្រសិនបើមេឃក្តៅដូចពេលនេះ
ហើយមួយថ្ងៃគាត់ចំណេញបាន ១២៥០០០៛ ប៉ុណ្ណោះ តែប្រសិនបើមេឃភ្លៀង លោកពូ រកបានប្រាក់ចំណូល២០០០០ទៅ៣០០០០៛តែប៉ុណ្ណោះ។
ការលក់ភេសជ្ជៈនេះអាចដោះស្រាយបញ្ហាជីវភាពនៅក្នុងគ្រួសាររបស់លោកពូបានមួយចំនួនផងដែរ
ដោយគាត់អាចផ្គត់ផ្គង់ការសិក្សារបស់កូនៗ និងមិនធ្វើឲ្យគ្រួសារគាត់អត់ឃ្លាននោះទេ។
មូលហេតុដែលលោកពូ ផានី ជ្រើសរើសមុខរបរនេះព្រោះលោកពូ
គិតថាខ្លួនគាត់រៀនមិនសូវចេះដឹងដូចគេ ដូច្នេះគាត់គ្មានសមត្ថភាពទៅធ្វើការងារល្អៗ ដូចអ្នកដែលគេមានចំណេះវិជ្ជានោះទេ
។ លោកពូ គីតថាមានតែការលក់ភេសជ្ជៈនេះទេដែឡ អាចរកបានចំណូលបានគួរសមគ្រាន់បើ សម្រាប់ការផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់បានជារៀងរាល់ថ្ងៃ
។
លោកពូ ផានី មានលក់ភេសជ្ជៈគ្រប់មុខ
ដែលមានដូចជា កាហ្វេ កូកា តែជ្រក់ ដោះគោឆៅ បាកាស
ទឹកសុទ្ធជាដើម។
កញ្ញា ង៉ូត ស្រីណុច ជានិស្សិតនៃ សកល វិទ្យាល័យ កម្ពុជា បាននិយាយថា នៅពេលដែលសម្រាកពីម៉ោងសិក្សា កញ្ញា តែងតែមកទិញភេសជ្ជៈលោកពូ សុផានី ជានិច្ច ព្រោះកញ្ញា គិតថា ការលក់របស់លោកពូមានតម្លៃសមរម្យ រហ័ស ហើយអ្វីដែលធ្វើអោយកញ្ញាពេញចិត្តនោះគឺភាពរួសរាយរាក់ទាក់របស់លោកពូ សុផានី ។
Comments
Post a Comment