និស្សិតសាកលវិទ្យាល័យកម្ពុជាត្អូញត្អែរពីបញ្ហាកកស្ទះចរាចរណ៍តាមបណ្តោយផ្លូវ២០០៤


អត្ថបទដោយ យន់ លាភ


ភ្នំពេញ៖ ប្រជាពលរដ្ឋមានការធុញទ្រាន់ដោយសារបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនៅតាម បណ្តោយផ្លូវ ២០០៤  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​​ រាធានីភ្នំពេញ។ បញ្ហាកកស្ទះនេះកើត ឡើងដោយសារការមិនមានការអធ្យាស្រ័យគ្នាពេលកំពុងបើកបរ


​ការស្ទះចរាចរណ៏ផ្លូវនេះតែងតែកើតឡើងស្ទើរជារៀងរាល់ថ្ងៃទៅហើយគឺស្ទើរតែនៅគ្រប់ផ្លូវបត់ ទាំងអស់នៅក្នុងរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋមានភាពធុញទ្រាន់ យឺតម៉ោងទៅបំពេញការងារ ខាតបង់ពេលវេលា និងថវិកា និងមានអារម្មណ៍តានតឹងទៀតផង។

ទាក់ទិននឹងបញ្ហានេះ កញ្ញា អ៊ុត រស្មី ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យកម្ពុជាបានប្រាប់ពី អារម្មណ៍របស់កញ្ញានៅរាល់ពេលធ្វើដំណើរឆ្លងកាត់ផ្លូវនេះម្តងៗថា៖ ​រាល់ពេលខ្ញុំ ធ្វើដំណើរតាម ផ្លូវនេះម្តងៗ ធ្វើឲ្យខ្ញុំធុញទា្រន់នឹងរងចាំ ហើយចំណាយសាំង និងធ្វើឲ្យខ្ញុំទៅសាលាមិនទាន់ ពេលវេលា ជាពិសេ ធ្វើឲ្យខ្ញុំខាតបង់ពេលវេលាជាច្រើន។ 

កញ្ញាបានបន្ថែមទៀតថា៖ ការស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃនៅតាមផ្លូវ២០០៤នេះ គឺភាគច្រើន កើតឡើងដោយការមិនគោរពច្បាប់ចរាចរណ៍ មិនចេះអធ្យាស្រ័យគ្នា ហើយមួយឡែកទៀតគឺ ដោយសារកំណើននេះយានជំនិះ​និងមនុស្សមករស់នៅភ្នំពេញកាន់តែកើនចំនួន ពីមួយឆ្នាំទៅមួយឆ្នាំ៕

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់