សិក្ខាសាលាស្តីពីការប្រើប្រាស់បណ្តាញសង្គមដើម្បីសន្តិភាព
អត្ថបទដោយ៖ ជួប ច័ន្ទផូផាណែត
![]() |
លោក ពុយ គា ភ្នាក់ងារព័ត៌មានជប៉ុន Kyodo នៅក្នុងសិក្ខាសាលា។
|
ភំ្នពេញ៖ នៅថ្ងៃទី
០១ ខែមេសា ឆ្នាំ ២០១៧ មានសិកា្ខសាលាមួយស្កីអំពី៖
«ការប្រើប្រាស់បណា្តញសង្គមដើម្បីសនិ្តភាព»។ សិក្ខាសាលានេះ ចង់បង្ហាញឲ្យសិស្សនិស្សិត
ចេះប្រើប្រាស់បណ្ដាញសង្គមឲ្យមានភាពត្រឹមត្រូវ
ប្រកបដោយសន្តិភាព។
សិក្ខាសាលានេះ រៀបចំឡើងដោយមានការសហការគ្នារវាងមហាវិទ្យាល័យ
ព័ត៌មាន និងគមនាគមន៍
នៃសាកលវិទ្យាល័យកម្ពុជា និងអង្គការ
ACT។
សិក្ខាសាលា
ស្ដីពី៖
«ការប្រើប្រាស់បណ្តាញសង្គមដើម្បីសន្តិភាព» មានគោលបំណងឲ្យសិស្សនិស្សិតស្គាល់ពីសន្តិភាពក្នុងបណ្ដាញសង្គម
បញ្ហាប្រឈមនៃទំនាក់ទំនងបណ្ដាញសង្គមបច្ចុប្បន្ន។
ជាពិសេស ទាក់ទងនឹង
ឯកជនភាព
សុវត្ថិភាព និងអំពើឧក្រិដ្ឋតាមអ៊ីនធើណិត។
សិក្ខាសាលានេះ បានរៀបចំឡើងនៅសាលកវិទ្យាល័យកម្ពុជា
នៅម៉ោង ២រសៀល
ថ្ងៃទី០១ ខែមេសា
ឆ្នាំ២០១៧។
ក្នុងសិក្ខាសាលានេះ វត្តមានវាគ្មិនចំនួនបួនរូប
សុទ្ធសឹទជាបុគ្គលមានបទពិសោធន៍នៃការប្រើប្រាស់បណ្ដាញសង្គម
ប្រកបដោយសន្តិភាព។
ជាមួយគ្នានេះ
វាគ្មិនទី១ គឺលោក
ពុយ គា ជាអ្នកកាសែតជើងចាស់
និងជាទីភ្នាក់ងារព័ត៌មានជប៉ុន
Kyodo ផង។ ដោយឡែក
មានវាគ្មិនផ្សេងៗទៀត
រួមមាន លោកស្រី
ស្រី សុធាវី លោក សុខមាស និងលោក
ពិសិដ្ឋ។
លោក សូន ពិសិដ្ឋ ដែលមានជំនាញលើឌីជីថល
បានពន្យល់ពីការប្រើប្រាស់បណ្ដាញសង្គម
ដែលមានផលវិជ្ជមាននិងផលអវិជ្ជមានផងដែរ។ ជាពិសេស លោកបានលើកឡើងពីចំនុចមួយចំនួន
នៃហ្វេសប៊ុក ដែលដូចជាវិលត្រឡប់ទៅវិញទៅមក
របស់អ្នកប្រើប្រាស់
និងបុគ្គលផ្សេងទៀត។
លោក ពិសិដ្ឋ បានបន្ថែមថា
នៅពេលដែលប្រើប្រាស់បណ្ដាញសង្គម
ដើម្បីបង្ហោះពីរឿងផ្ទាល់
អាចធ្វើឲ្យអ្នកដទៃដឹងរឿង
ឬបញ្ហារបស់យើង តាមរយៈបណ្ដាញសង្គមនេះ។
ម៉្យាងទៀត លោក ពិសិដ្ឋ ក៏បានបញ្ជាក់ពីការ
ចុច Like, Comment និង Shareផងដែរ។
សម្រាប់លោក
ពុយ គា ដែលជាបុគ្គលមានបទពិសោធន៍ជាង
២៣ ឆ្នាំលើការងារជាអ្នកកាសែត
ហើយ
ធើ្វការនៅទីភ្នាក់ងាររបស់ Kyodo
News បានលើកឡើងពីតួលេខរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសកម្ពុជាផងដែរ។
ក្នុងសិក្ខាសាលានេះ
លោក ពុយ គា បានពន្យល់ដល់និស្សិតមួយចំនួន
ឲ្យគោរពនូវក្រមសីលធម៌វិជ្ជា
ដោយប្រមូលប្រភពព័ត៌មានប្រកបដោយសន្តិភាព
ជាពិសេសគោរពនូវសិទ្ធបុគ្គលមុននឹងបង្ហោះសារ
ឬរូបភាព លើបណ្ដាញសង្គមផ្ទាល់
ដែលប៉ះពាល់ដល់អ្នកដទៃ។
លោក ពុយ គា ក៏បានចែករំលែកស្តីអំពីអ្នកសារព៏តមានអោយមានវិជ្ជាជីវៈ
និងមានភាពជាអ្នកកាសែតល្អ។
បន្ថែមលើនេះ
លោកស្រី ស្រី សុធាវី បានលើកឡើងពីការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយសន្តិភាព។
លោកស្រី ក៏បានបញ្ជាក់ពីការប្រើប្រាស់របស់សិស្សនិស្សិត
ដែលមានសន្តិភាព
និងមានហិង្សាផងដែរ។
ដោយអ្នកចូលរួមសិក្ខាសាលាមួយចំនួន
មិនទាន់បានស្គាល់អ្វីជាសន្តិភាពនៃការប្រើប្រាស់បណ្ដាញសង្គម
លោកស្រី សុធាវី បានបន្ថែមពីភាពឯកជនភាព
និងសុវត្ថិភាពនៃការប្រើប្រាស់ផងដែរ។
ទាក់ទងនឹងនេះ
លោកស្រី ស្រី សុធាវី បង្ហាញឲ្យមានការបែងចែករវាងសន្តិភាព
និងអំពើហិង្សានៃការប្រើប្រាស់បណ្ដាញសង្គម
ដើម្បីសន្ដិភាព។
គួរបញ្ជាក់ថា
សិក្ខាសាលានេះ
បានផ្ដល់ចំណេះដឹងដល់សិស្សនិស្សិតដែលបានចូលរួមឲ្យបានយល់ដឹងពីការប្រើប្រាស់បណ្ដាញសង្គមឲ្យបានច្បាស់លាស់
ត្រឹមត្រូវ ដើម្បីសន្តិភាព។
សិក្ខាសាលានេះ បានបង្ហាញដល់អ្នកចូលរួមឲ្យងាកមកប្រើប្រាស់បណ្ដាញសង្គមឲ្យមានភាពច្បាស់ការ
មុននឹងបង្ហោះសារ
ឬរូបភាព និងការចែករំលែកជាដើម៕
Comments
Post a Comment