តោះ !! មកមើលថាមានកម្មវិធីអី្វខ្លះនៅបុណ្យភូមិឆ្នាំហ្នឹង (មានវីដេអូ)
អត្ថបទដោយ÷ សៅ សុខអេង
ភ្នំពេញ÷ចំនួនអ្នកចូលរួមបុណ្យភូមិឆ្នាំនេះមានការកើនឡើងខ្លាំងបើប្រៀបធៀបពីឆ្នាំមុនៗ
ដែលតែងតែធ្វើឡើងនៅដើមខែបួនដែលជាខែចេត្រ។
ហើយឆ្នាំនេះជាឆ្នាំទី៣នៃអ្នកចូលរួមបុណ្យភូមិ ។ បុណ្យភូមិឆ្នាំនេះធ្វើឡើងនៅថ្ងៃទី ៧
ដល់ ទី៩
ខែមេសា ឆ្នាំ២០១៧ នៅវត្តទួលក្រសាំង ដែលមានទីតាំង នៅភូមិទួលក្រសាំង ឃុំរកាខ្ពស់
ស្រុកស្អាង ខេត្តកណ្តាល។
បុណ្យភូមិ២០១៧នេះបាននាំមកនូវភាពសប្បាយរីករាយជាច្រើនដែលមានដូចជា
ការលេងល្បែងប្រជាប្រិយខ្មែរ លាក់កន្សែង ពព្រាត់កូនក្រមុំ ត្រពាំងឬស្សី ចោលឈូង និងមានការកម្សាន្តដោយរាំចង្វាក់ប្រពៃណីខ្មែរ
និងចង្វាក់ហ៊ីបហបបែបខ្មែរដែលផលិតដោយកូនខ្មែរ។
នៅក្នុងបរិវេណវត្តពោរពេញទៅដោយមនុស្សចូលរួមច្រើនដែលបានចូលរួមសាមគ្គីគ្នាក្នុងការលេងល្បែងប្រជាប្រិយខ្មែរ
និងស្រែកហូរសប្បាយរីករាយជាខ្លាំង។ ហើយមានការដាក់លក់នូវម្ហូបអាហារ ភេសជ្ជ:ជាច្រើន។
ចំណែកឯពេលល្ងាចវិញ
មានការបង្ហាញសិល្បះបុរាណខ្មែរដូចជា ល្ខោនយីកេ(រឿងកាកី)
បង្ហាញវង់ភ្លេងមហោរី វង់ភ្លេងពិណពាទ្យ សម្តែងចាប៉ីដងវែង ការសម្តែងកំណាព្យ
សម្តែងល្ខោនស្បែកធំ និងរបាំបុរាន (រាមសូរ និងនាងមនីមេខលា) ដែលធ្វើឡើងរយ:ពេលបី ថ្ងៃ៕
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=yqKJRgywNpU
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=yqKJRgywNpU
Comments
Post a Comment