ស្ត្រីមានជំងឺបាក់ទឺកចិត្ត ៥.១ ភាគរយនៅក្នុងសាកលលោក


អត្ថបទដោយ  សឿន លក្ខិណា



នៅថ្ងៃទី៥ខែមេសា កន្លងទៅថ្មីៗនេះ ក្រសួងសុខាភិបាលបានធ្វើវេទិកាមួយក្រោម ប្រធានបទជំងឺធ្លាក់​ទឹកចិត្ត ដើម្បីជួយផ្តល់ជា អនុសាសន៍ និងរកវិធីសាស្រ្តក៏ដូចជាលើកកំពស់ដល់ប្រជាពលរដ្ឋដែលមានជំងឺផ្លូវចិត្តនេះ ទៅទទួលការព្យាបាល។

ក្រសួងសុខាភិបាលបានធ្វើសន្និសីទកាសែតឡើងដោយមានការចូលរួមពី វេជ្ជបណ្ឌិឯកទេសវិកលវិទ្យានិងបន្ត្រីសុខា ភិបាល តំណាងអង្កការសុខភាពពិភពលោក, អង្គការក្រៅរដ្ឋាភិបាល, ព្រះសង្ឃ និង អ្នកសារព័ត៌មានចំនួន៤០នាក់។ 

យោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០១៥បានអោយដឹងថាជំងឺធ្លាក់ទឹកចិត្តមានផលប៉ពាល់ច្រើនទៅដល់ដំណើរជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណជា៣០០លាននាក់នៅទូទាំងពិភពលោក ក្នុងនោះអត្រាកើតមានទៅលើស្ត្រី មានរហូតដល់៥,ភាគរយ និងបុរស ៣, ភាគរយ

មូលហេតុដែលបណ្ដាលអោយកើតមានជងឺធ្លាក់ទឹកចិត្តចំពោះស្ត្រីច្រើននោះ គឺដោយសារការបំលាស់ប្ដូរសរីរាង្គអ័រម៉ូន របស់ស្ត្រី,កត្តាផ្លូចចិត្ត និងការឆ្លងកាត់ការមានគភ៌របស់ស្រ្តី នេះបើយោងតាមលោក ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្តនិងប្រឆាំងគ្រឿងញៀននៃក្រសួងសុខាភិបាល  
ចំណែកឯលោកស្រី សុខ ផាណែត អ្នកដំណាង មកពីអង្គការ TPO បាន បន្ថែមអោយដឹងថា យើងអាចបំបាត់ជំងឺនេះបានដោយវិធីសាស្ត្រមួយចំនួន ទៅពិភាក្សាជាមួយមន្រ្តីជំនាញ។ 

គួបញ្ជាក់ផងដែរថាជំងឺធ្លាក់ទឹកចិត្តនេះភាគច្រើនគឺកើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយនិងតំបន់ប៉ាស៊ីភិចហើយមានអ្នជំងឺធ្លាក់ទឹកចិត្តនៅលើពិភពលោក ជាង៣០០លាននាក់។ ចំណែកនៅ ប្រទេសកម្ពុជាវិញ មានអ្នកកើតជំងឺធ្លាក់ទឹកចិត្តប្រមាណ ជា ៤ ភាគរយ នៃចំនួនប្រជាជនសរុបក្នុងប្រទេស៕



Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់