តើរណ្ដាប់ទទួលទេវតាដ៏ត្រឹមត្រូវ ត្រូវធ្វើដូចម្ដេចខ្លះ?

អត្ថបទដោយ ជិន លក្ខស្មី

តាមប្រពៃណីទំនៀមទម្លាប់ក្នុងពិធីបុណ្យចូលឆ្នាំ ប្រជាជនខ្មែរ តែងរៀបរណ្ដាប់ទទួលទេវតាឆ្នាំថ្មី ហើយរណ្ដាប់ទទួលទេវតានេះ តាម​​ទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗប៉ុន្តែក្នុងការរៀបចំរណ្ដាប់ទទួលទេវតាឆ្នាំថ្មីនេះ គ្រួសារខ្លះក៏បានរៀបចំត្រូវទៅតាមក្បួនតម្រាត្រឹមត្រូវ ចំណែកគ្រួសារខ្លះក៏រៀបចំ​​មានការខ្វះចន្លោះខ្លះ​​តើរណ្ដាប់ទទួលទេវតាដ៏ត្រឹមត្រូវ ត្រូវធ្វើដូចម្ដេចខ្លះ?



តាមការឱ្យដឹងពី លោកតាអាចារ្យរៀបចំពិធីក្រុងពាលី គង់ ណេរ ដែលដឹងពីរៀងនេះច្បាស់បានឱ្យដឹងថា តាមទំនៀមពីបុរាណរណ្ដាប់ទទួលទេវតាឆ្នាំថ្មី ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍បាយសី ៩ថ្នាក់​​មួយគូ បាយសីថ្នាក់មួយគូ បាយសីថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាជ៥ ផ្កា៥ ដាក់លើជើងពានមួយគូបន្ថែមលើពីនេះទៀត ត្រូវដាក់ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានគូ ផ្លែឈើ១១មុខដាក់លើជើងពាន១១​​គូ ដូងឡៅគូ និងទឹកស្អាតពីរកែវ

លោកតាអាចារ្យរូបនេះ ក៏បានប្រាប់​​ទៀតថា ចំពោះប្រជាជនសាមញ្ញធម្មតាគួរធ្វើបាយសីត្រឹមថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជា ដែលមាន ទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរចំពោះផ្លែឈើសម្រាប់ប្រជាជនទូទៅ គួររៀបចំឱ្យបានមុខ ឬមុខក៏ជាការប្រសើរគឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងគ្រប់ដង្វាយ នៅលើជើងពាននិងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ


លោកតាអាចារ្យ គេង់ ណេរ ប្រាប់ទៀតថា នៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបប្រជុំគ្រួសារ ដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនត្រ័យសមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់