ហេតុអ្វីបានជាសត្វ​ប្រើសជា​​តួ​អង្គ​ចង្រៃក្នុង​របាំ​ត្រុដិ​?

ដោយ៖ អ៊ុត រស្មី



ភ្នំពេញ: របាំត្រុដិគឺជាប្រភេ​​របាំប្រពៃណីមួយដែលភាគច្រើនគេតែងតែសម្ដែងនៅរដូវ​​បុណ្យ​​​ចូលឆ្នាំថ្មីដើម្បីបណ្ដេញ​​ទ្រពចង្រៃឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។ របាំ​​នេះគឺមានប្រភពមក​​ពីខេត្ត​​សៀមរាបដែលមានប្រជាប្រិយភាពនិងមានអត្ថន័យល្អផងដែរ


របាំត្រុដិគឺជារបាំប្រពៃណីមួយបែបដែលគេនិយមសំដែងនៅរដូវចូលឆ្នាំថ្មី ព្រោះពាក្យ<<ត្រុដិ>> នេះគឺសំដៅដល់ពេលដែលឆ្នាំចាស់ដាច់ដើម្បីផ្ដាច់ចូលឆ្នាំថ្មី  ហើយតាមជំនឿគេលេងរបាំត្រុដិដើម្បី​​បណ្ដេញ​​ទ្រពចង្រៃក្នុងឆ្នាំចាស់ នឹងនាំមកនូវសេចក្ដីសុខសប្បាយប្រកបដោយសុភមង្គលសម្រាប់ឆ្នាំថ្មី។រាល់តួអង្គក្នុងរបាំត្រុដិមានទាំងអស់គឺជាតួអង្គចេញមកដើម្បីកំចាត់ទ្រពចង្រៃជាមួយគ្នា

ចំណែកតួអង្គដែលនាំមកនៅការចង្រៃដល់ភូមិស្រុកនោះគឺ តួអង្គ​​​សត្វប្រើសព្រោះសត្វប្រើសគឺ​​ជាសត្វព្រៃ ដោយតាមជំនឿគេជឿថាឲ្យតែមានសត្វព្រៃ​​រត់ចូលក្នុង ភូមិស្រុករបស់គេ​​​គឺដឹតែចង្រៃដល់ភូមិស្រុកជាមិនខាន

នៅពេលលរបាំត្រុដិមកដល់ភ្លាមមានអ្នកច្រៀង ច្រៀងសុំកន្លែងលេងរួចហើយ គេហៅតួអង្គយក្សព្រៃដើម្បីមកជួយកំចាត់​​ទ្រពចង្រៃ បន្ទាប់ពីតួអង្គយក្សចេញទៅក៏មានតួអង្គក្ងោកដែលតំណាងឲ្យសត្វបក្សីសួគ៍ ទន្សោង ព្រាយ ចេញមក​​​បង្ហាញពីគោលបំណងជួយដេញស្ទាក់ប្រើសឲ្យចូលក្នុងគន្លងព្រានដើម្បីជួយព្រានឲ្យដេញបាញ់ប្រើសឲ្យ​​បាន

ក្រៅពីនេះក៏​​នៅមានតួអង្គកាន់កញ្ជែដែល​​តំណែងឲ្យព្រៃព្រឹក្សា អា​​រុក្ខ អារក្ស ទេវតា អ្នកតាដែលជួយជ្រោមជ្រែងព័ទ្ធខ្ទប់ស្ទាក់ប្រើសឲ្យព្រានព្រៃបាញ់បាន​​ទន្ទឹមនឹងនេះតួអង្គដែល​​សំ​​ខាន់​​​នៅក្នុងរបាំត្រុដិនោះគឺ​​តួអង្គអ្នកច្រៀង ត្រូវច្រៀងរៀប​​រាប់អំពី​​តួអង្គទាំងអស់​​ បើគ្នានអ្នកច្រៀងនោះទេគឺគេ​​មិន​​ដឹងថាតួអង្គណាចេញពីណានោះទេ

នៅពេលដែលសំដែងចប់គឺមាន​​អ្នកកាន់ដងដោយ ដោយដងដោយនោះគេធ្វើក្បាលដូចរាងរទេះគោក្នុងដងដោយនោះគឺមានថង់លុយ គេមានជំនឿថា ទោះមានលុយ​​តិចក្ដី ច្រើនក្ដីក៏ត្រូវតែដាក់លុយដែល ព្រោះថា​​វាអាចបណ្ដេញឧទ្រពចង្រៃឲ្យ​​ចេញឆ្ងាយនឹងនាំសេចក្ដីសុខសុភមង្គលចូលមកនូវក្នុងឆ្នាំថ្មី
 





                                                           

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់