សិក្ខាសាលាស្តីពីកំណែទម្រង់អភិបាលកិច្ចបរិស្ថាននៅកម្ពុជា
ភ្នំពេញ ៖ សមាគមកម្ពុជានៃអតីតនិស្សិតអូស្រា្តលី
(AAA-C ) បានរៀបចំសិក្ខាសាលាមួយដើម្បីពិភាក្សា ស្វែងរកគន្លឹះស្តីពី ស្ថានភាពបច្ចុប្បន្ន
បញ្ហាប្រឈមដំណោះស្រាយដើម្បីសម្រេចបានការអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅកម្ពុជា។
សមាគមអតីតនិស្សិតកម្ពុជាពីអូស្ត្រាលីបានរៀបចំសិក្ខាសាលាស្តីពីកំណែទម្រង់អភិបាលកិច្ចបរិស្ថាន នៅកម្ពុជាក្រោមប្រធានបទ៖ “បញ្ហាប្រឈម ដំណោះស្រាយ
និងដំណើរឆ្ពោះទៅមុខ” នៅសណ្ឋាគារ Raffles Le Royal ។ សិក្ខាសាលានេះ មានសមាសភាពចូលរួមសរុបប្រហែល
២០០ នាក់ រួមទាំងគណ:អធិបតី ភ្ញៀវកិត្តិយស វាគ្មិន និងសិស្សនិស្សិត ។
សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់
ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម វ៉េង
សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ លោកបណ្ឌិត ម៉ៅ
ណារ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអតីតនិស្សិតកម្ពុជាពីអូស្ត្រាលី និង លោកស្រី Ruth
Stewart ភារ:ធារីនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា
។
សិក្ខាសាលានេះផងដែរត្រូវបានចែកចេញជា៣វេទិកាពិភាក្សាសំខាន់ៗ
កិច្ចពិភាក្សាគនឹ្លះស្តីពី៖ ស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈម ដំណោះស្រាយ
ដើម្បីសម្រេចបានការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ដែលមានវាគ្មីនពិសេស ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម វ៉េង សាខុន
រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ។
វេទិកាពិភាក្សាទី១ក្រោមប្រធានបទ
៖ ការចូលរួមដោយពេញលេញនិងមានប្រសិទ្ធភាពពីសំណាក់ដៃគូពិភាក្សា
ដែលមានការ អញ្ជើញចូលរួមជាវាគ្មីនដោយលោកស្រី ហ៊ូ កល្យាណ អ្នកតំណាងនៃអង្គការ RECOFTC លោក អ៊ុក
ណាវណ្ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានសម្រាប់សហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន
លោកស្រី Yumiko Kura នាយិកាប្រចាំប្រទេសនៃអង្គការWorld Fish កម្ពុជា លោកបណ្ឌិត ហេង ភក្តី
អ្នកដឹកនាំគោលនយោបាយ នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងពិភពលោក Global
Green Growth ។
វេទិកាពិភាក្សាទី២ក្រោមប្រធានបទ
៖បញ្ហាប្រឈម និង ដំណោះស្រាយ វាគ្មីន លោកបណ្ឌិត Thomas Gray នាយកផ្នែកវិទ្យាសាស្ត្រនិងការអភិវឌ្ឍន៍សកលនៃសម្ព័ន្ធសត្វព្រៃកម្ពុជា Wildlife Alliance លោកបណ្ឌិត កែវ អូម៉ាលីស អគ្គនាយករងនៃរដ្ឋបាលព្រៃឈើ
លោកបណ្ឌិត ភិន សុភាព នាយករងនៃសាលាជាតិកសិកម្មព្រែកលៀប
លោកស្រីបណ្ឌិត Moeko Saito-Jensen ជំនាញការគោលនយោបាយ
នៃអង្គការ UNDP នៅកម្ពុជា លោក សេង ប៊ុន
រ៉ា នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិConservation International ។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីស្វែងយល់ពីផែនការមេអភិវឌ្ឍន៍ទីក្រុងភ្នំពេញនាពេលខាងមុខជាវេទិកាមួយ សម្រាប់អ្នកជំនាញការរៀបចំផែនការទីក្រុងដើម្បីពិភាក្សាអំពីអនាគតនៃរាជធានីភ្នំពេញ និងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះសា្រយនានាដែលមានសក្តានុពលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ទីក្រុងភ្នំពេញជាពិសេសលើបញ្ហាបរិស្ថាន ៕
Comments
Post a Comment