ថ្ងៃនីមួយៗនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

    អត្ថបទដោយ៖ ឡេង ភារៈ


        
ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងអស់មិនថាអ្នកមាអ្នកក្រទេតែងតែប្រកាន់យកនៅទំនៀមទំលាប់ប្រពៃណីនិងពិធីបុណ្យផ្សេងៗរបស់ជាតិសាសនា។ជាក់ស្ដែងដូចជានៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលជាពិធីដ៏ធំមួយរបស់ប្រជាពលរដ្ធ ហើយគេប្រារព្ធធ្វើឡើងនៅខែចេត្រ ត្រូវនឹងថ្ងៃទី១៣, ១៤ និង១៥ ខែមេសា។

គេបានបែងចែកថ្ងៃនីមួយៗទៅតាមក្បួនខ្នាត ដោយថ្ងៃទី១ ហៅថា ថ្ងៃមហាសង្រ្កាន្ត ជាថ្ងៃចូលឆ្នាំដំបូង ព្រមទាំងមានការរៀបចំគេហដ្ធាន និងការស្លៀកពាក់ស្អាតបាត មកជួបជុំគ្នានៅមុខអាសនៈមានរៀបពលីកា រង់ចាំស្ដាប់សំម្លេងស្គររោទិ៍ពីរវត្តឯនាយឲ្យសញ្ញាថា ឆ្នាំថ្មីនឹងមកដល់ហើយ។ កាលឮសូរសម្លេងស្គររោទិ៍រណ្ដំហើយពិធីក៏ចាប់ផ្ដើមព្រឹត្តទៅ ទាន ធូបត្រូវបានដុត។

លុះចូលមកដល់ថ្ងៃទី២ ថ្ងៃវ័នបត ជាថ្ងៃកណ្ដាល( ចែកឆ្នាំចូលឆ្នាំចាស់) ថ្មីម្នាក់ៗភ្ញាក់ពីព្រលឹម ខុសពីធម្មតា កូនចៅរៀបចំវត្ថុជាច្រើនមុខ យ៉ាងសមរម្យ មានសម្លៀកបំពាក់និង ចំណី យកទៅជូនដល់មាតាបិតា ជីដូនជីតា និងគ្រូសារបាធ្យាយន៍។ ការធ្វើបែបនេះ បង្ហាញពីរការដឹងគុណ និងការគោរពរបស់កូនចៅទៅអ្នកមានគុណ រហូតដល់ពេលរសៀលគេប្រារព្ធពិធីពូនភ្នំខ្សាច់


ចំនែកថ្ងៃទី៣ ហៅថាថ្ងៃឡើងស័ក្តិ ជាថ្ងៃដែលចាប់ផ្ដើមចូលសករាជថ្មី ដែលវាមានសារៈសំខាន់ជាងថ្ងៃដទៃ។ វេលាព្រឹក ពុទ្ធបរិស័ទនិមន្តព្រះសង្ឃប័ង្សុកូល ឆ្លងភ្នំខ្សាច់ វាលុចេតិយ។ លុះដល់រសៀល មានការស្រង់ ព្រះពុទ្ធដិមាករ ព្រះសង្ឃ និងមាតាបិតា ឬជីដូនជីតា ដើម្បីងូតទឹកជំរះកាយជូន ហើយកូនចៅបានទទួលនូវពរសព្វសាធុការ និងដំបូន្មានល្អៗសំរាប់អប់រំខ្នួនតទៅអនាគត។ រីឯ ការស្រង់ព្រះពុទ្ធដិមាករ ជានិមិត្តរូបថាទឹកគឺជាសេចក្ដីត្រូវការចាំបាច់ចំពោះរុក្ខជាតិ និងជីវិតសព្វសត្វ៕

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់