ការងារជាអ្នកកាសែតស្រីមានអ្វីទៅលំបាកដូចមតិខ្លះតែងនិយាយនោះ!




ដោយ៖ ហៀង រ័ត្ន


ជាកូនពៅនៃគ្រួសារ ដែលមានបងប្អូនស្រីពីរនាក់ ក្រោមការទំនុកបម្រុងពីអ្នកម្តាយ កញ្ញា ញឹក ស្រីល័ក្ខ ដែលបច្ចុប្បន្នមានវ័យ២០ឆ្នាំ កើតនៅក្នុងគ្រួសារមួយដែលមានជីវភាពសមរម្យនៅរាជធានីភ្នំពេញ។ កាលពីវ័យកុមារ ស្រីល័ក្ខបានសិក្សានៅសាលាបឋមសិក្សាសាមគ្គី ក្នុងសង្កាត់គោកឃ្លាង រាជធានីភ្នំពេញ និងបានបន្តសិក្សាថ្នាក់វិទ្យាល័យនៅវិទ្យាល័យសម្តេចហ៊ុន សែន ភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែសុខ រាជធានីភ្នំពេញ



ក្រោយពីបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយ​ភូមិ២០១៥ កញ្ញា ញឹក ស្រីល័ក្ខ បានសិក្សាបន្តនៅសាកលវិទ្យាល័យកម្ពុជា ដោយជ្រើសរើសជំនាញ សិល្បៈ និងការសិក្សាអំពីព័ត៍មាន។ មុននឹងជ្រើសរើសយកជំនាញមួយដែលទាក់ទងទៅនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៍មាន គឺគ្រួសារមិនគាំទ្រកញ្ញាឡើយ ដោយសារវាជាការងារមួយដែលពិបាកសម្រាប់រូបនាងជាមនុស្សស្រី។

បច្ចុប្បន្ន កញ្ញា ញឹក ស្រីល័ក្ខជានិស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យកម្ពុជានៃ​មហាវិទ្យាល័យព័ត៍មាន និងគមនាគមន៍ ហើយកញ្ញា ក៏កំពុងតែបម្រើការងារក្រៅម៉ោង​អ្នកសារព័ត៍មាននៅស្ថាប័នសារព័ត៍មានមួយនៅកម្ពជាងដែរ។ រួមផ្សំជាមួយនឹងទេពកោសល្យ ចំណង់ចំណូលចិត្ត បានធ្វើឲ្យនិស្សិតស្រីរូបនេះបានអភិវឌ្ឍខ្លួនឯងបានយ៉ាងល្អ ជាមួយការងារដែលត្រូវនឹងជំនាញរបស់ខ្លួនកំពុងសិក្សា។

រៀនផងធ្វើការផង គឺជាផលវិបាករបស់និស្សិតម្នាក់ៗ បើទោះបីខ្លូនជាស្រី តែកញ្ញាមិនដែលបោះបង់ឡើយជាមួយនឹងការងារនេះ ព្រោះវាបានផ្តល់ឲ្យយើងនូវអត្ថប្រយោជន៍នៃបទពិសោធន៍ពីការងារយ៉ាងច្រើ ដែលបានអនុវត្តផ្ទាល់ពីការងារ

ទើបវតែជានិស្សិតសោះ តែក៏មានការងារដែលសាកសមមួយសម្រាប់ខ្លួនទៅហើយ​ ហើយក៏អាចផ្គត់ផ្គង់ខ្លួនឯងបាន។ ការងារជាអ្នកកាសែត គឺជាការងារដែលកញ្ញាចង់ធ្វើ តែអ្វីដែលលើសពីនេះ គឺស្រីល័ក្ខ ចង់វិវត្តខ្លួនឲ្យលើសពីអ្នកកាសែតតែម្តង។ កញ្ញាមានក្តីបំណងនៅ ១០ ឆ្នាំខាងមុខទៀត គឺកញ្ញា មិនត្រឹមតែចង់ក្លាយជាអ្នកកាសែតមួយមុខនោះទេ គឺចង់វិវត្តខ្លួនឲ្យក្លាយជាអ្នកកាសែតស្រីម្នាក់ដែលចេះគ្រប់មុខជំនាញ​នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ កញ្ញា មើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយមិនមែនផ្តោតទៅលើការងារជាអ្នកកាសែតតែមួយមុខនោះទេ មានទាំងការទំនាក់ទំនង និងតួនាទីផ្សេងៗ

ជាគោលដៅក្នុងរយៈពេ ១០ ឆ្នាំខាងមុខ កញ្ញាចង់ក្លាយទៅជាផលិតករនៅក្នុងវិស័យសារព័ត៍មាន ឬក៏បុគ្គល ដែល មានតួនាទីធំៗនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។

កញ្ញា ​​ក៏ចង់ឲ្យយុវជន និងយុវតីងាកមកចាប់អារម្មណ៍ទៅលើការងារប្រព័ន្ធផ្សព្វផ្សាយ ដែលជាការងារមួយមានភាពទូលំទូលាយនៅក្នុងសង្គម។ ពិសេសស្រ្តីៗ​ សូមកុំឲ្យមានការព្រួយបារម្ភ បើយើងជាស្រ្តីដែលទៅធ្វើការងារជាអ្នកកាសែត ឬការងារនៅក្នុងប្រព័ន្ធផ្សព្វផ្សាយណាមួយក្តី៕

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់