ដំណើរ​ទស្សនកិច្ច​សិក្សា​នៃ​និស្សិត​មហា​វិទ្យាល័យ​ព័ត៌មាន​ និង ​គមនាគមន៍​



កាលពីថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៧ និស្សិតជំនាន់ទីមួយនៃមហាវិទ្យាល័យព័ត៌មាន និង គមនាគមន៍បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ស្រុក កងមាស ខេត្ត កំពង់ចាម ដើម្បីធ្វើការសិក្សាពីការចុះប្រមូលព័ត៌មានសហគមន៍។

ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងដោយមហាវិទ្យាល័យព័ត៌មាន និង គមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជា ក្នុងគោលបំណងឲ្យនិស្សិតបានចុះអនុវត្តផ្ទាល់ និង ស្វែងយល់ អំពីរបៀបនៃការសម្ភាសន៍ និង ប្រមូលព័ត៌មានក្នុងសហគមន៍។

ទីតាំងគោលដៅនៃដំណើរទស្សនកិច្ចនេះគឺឆ្ពោះទៅកាន់ មជ្ឈមណ្ឌលភាសា​​និងព័ត៌មានសហគមន៍ ដែលស្ថិតនៅ ភូមិស្ដាំលើ ឃុំ ស្ដៅ ស្រុក កងមាស ខេត្ត កំពង់ចាម និង សហគមន៍ក្បែរៗនោះ។និស្សិតឆ្នាំទី៣ ជំនាញសិល្បៈ និង ការសិក្សាអំពីព័ត៌មាន ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានបែងចែកជា ៥ ក្រុមដើម្បីចុះយកព័ត៌មានលើប្រធានបទចំនួន៥ខុសៗគ្នា។ ប្រធានបទទាំងនោះសុទ្ធសឹងតែជាព័ត៌មានអំពីសហគមន៍ដែលទាក់ទងនឹង​​ វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យអប់រំ ព្រះពុទ្ធសាសនា និង បញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។

ដំណើរទស្សនសិក្សាកិច្ចនេះ ត្រូវបានដឹកនាំដោយលោក មឿន ឈានណារិទ្ធ ដែលជាសាស្រ្តាចារ្យផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា និង ជាប្រធាននៃមជ្ឈមណ្ឌលភាសា​​ និង ព័ត៌មានសហគមន៍ផងដែរ។
ក្រៅពីទស្សនកិច្ចសិក្សាខាងលើ និស្សិតមហាវិទ្យាល័យយព័ត៌មាន និង គមនាគមន៍ ក៏ធ្លាប់បានទធ្វើទស្សនកិច្ចសិក្សាទៅកាន់ទី​​កន្លែងផ្សេងៗទៀតដូចជា ស្ថានីយន៍ទូរទស្សន៍និងវិទ្យុអាស៊ីអាគ្នយ៍ និង ឧទ្យាន​​ជាតិគិរីរម្យជាដើម៕
ដោយ៖ រឿន វាសនា



Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់