Posts

តម្លៃទីផ្សារក្រពើធ្លាក់ចុះច្រើនឆ្នាំជាប់ៗ គ្នា

Image
កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមនិស្សិតនៃសាកលវិទ្យាកម្ពុជា បានចុះកម្មសិក្សាអំពីព័ត៌មានបរិស្ថាន នៅក្នុងខេត្តកំពង់ចាម ដើម្បីស្វែងយល់ពីវិស័យជីវិតប្រជាពលរដ្ឋនៅទីនោះ ទាក់ទងទៅនឹងជីវិតនៃការរស់នៅ និងរបរដែលអ្នកស្រុកនិយមក្នុងការប្រកប។   ទន្ទឹមនឹងគ្នានេះ នាងខ្ញុំ អ៊ុក សោវិច្ឆិកា និងមិត្តរួមក្រុម បានចុះធ្វើបទសម្ភាសន៍ផ្ទាល់ ជាមួយនឹងពលរដ្ឋម្នាក់មានឈ្មោះថា Bak Khean (បាក់ ខែង) ដែលជាគាត់ជាម្ចាស់កសិកដ្ឋានចិញ្ចឹមក្រពើមួយកន្លែងនៅខេត្ត កំពង់ឆ្នាំង។ ដោយលោកពូ បានសម្តែងជាខកចិត្តចំពោះអាជីវកម្មដែលប្រកបជាង ១០ឆ្នាំមកនេះយ៉ាងខ្លាំង ព្រោះតែតម្លៃកូនក្រពើដាំក្បាលចុះជាច្រើនឆ្នាំជាប់គ្នា រហូតមកទល់នឹងពេលនេះ រហូតលោកនិយាយថា « ចិញ្ចឹមសត្វនេះ មិនស្មើនឹងគេចិញ្ចឹមឆ្កែលក់ផង »! ។ គួរឲ្យដឹងផងដែរថា Bak Khean ប៉ុន្មានឆ្នាំចុងក្រោយមកនេះ មានម្ចាស់កសិកដ្ឋានចិញ្ចឹមក្រពើជាច្រើន បានត្អូញត្អែរទាក់ទងនឹងរឿងទីផ្សារកូនក្រពើលក់បន្ដធ្លាក់ថ្លៃខ្លាំង ដោយនៅឆ្នាំនេះ តម្លៃកូនក្រពើបានធ្លាក់ចុះមកនៅទាបខ្លាំង ត្រឹម២ដុល្លារប៉ុណ្ណោះក្នុងក្បាល។ ម្ចាស់កសិកដ្ឋានលោក បាក់ ខែង ដែលជាម្ចាស់កសិកដ្ឋាននៅខេត្តកំពងចាម បានឲ្យដឹងថា បើធៀបទៅនឹងតម្លៃកាលពីមុន 1 គីឡូ 10...

អ្នកស្រុកកងមាស គាំទ្រផលិតផលក្នុងស្រុកល្អជាងផលិតផលនាំចូល

Image
ខេត្ត​​កំពង់​ចាម​ ៖ កាលពី​ថ្ងៃ​ទី​១៣​ ខែ​​កញ្ញា​ ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​ ក្រុម​សិក្សា​បាន​ចុះ​សួរ​មតិ​យោ​បល់​របស់​អ្នក​ផ្សារ​រកា​កោង​នៅ​ស្រុក​កង​មាស​ផ្ទាល់​ ទាក់​ទង​នឹង​ផលិត​ផល​ដែលពួក​គាត់​លក់​ក្នុង​ទី​ផ្សារ​សព្វ​ថ្ងៃ​មាន​ប្រភព​មក​ពី​កន្លែង​ណា​ខ្លះ​។ ជា​ចម្លើយ​ឆ្លើយ​តប​​ អ្នក​ស្រី​ ហ៊ាង​ ​ម្ចាស់​តូប​លក់​ត្រី​​ដែល​អង្គុយ​ធ្វើ​ត្រី​អោយ​ភ្ញៀវ​ស្រស់ៗ​បាន​បញ្ជាក់ទាំង​ទឹក​មុខ​ញញឹម​រួស​រាយ​​ថា​ ផលិត​ផល​ដែល​មាន​លក់​ក្នុង​ផ្សារ​នេះ​សុទ្ធ​សឹង​ជា​របស់​បង​ប្អូន​​ក្នុង​ស្រុក​ដាំ​និង​រក​បាន​ ជា​ពិសេស​គឺ​ផលិត​ផល​កសិកម្ម​​ដែល​មាន​ដូច​ជា​ត្រី​និង​បន្លែ​តែ​ម្ដង​។  អ្នក​ស្រី​បាន​និយាយថា​ “ ស្រុក​យើង​សម្បូរ​ត្រី​ណាស់​ ដោយ​សារ​ជា​ខេត្ត​ជាប់​ទន្លេ​និង​សម្បូរ​អ្នក​ចិញ្ចឹម​ត្រី​ច្រើន​។ មីង​លក់​ត្រី​ជាង​៥​ឆ្នាំ​ហើយ​ ហើយ​លក់​ដាច់​ព្រោះ​អ្នក​ភូមិ​គេ​ចូល​ចិត្ត​ញ៉ាំ​សាច់​ត្រី​ជាង​ព្រោះ​វា​ធូរ​ថ្លៃ​ ហើយ​មិន​ខ្លាច​ត្រី​នាំ​ចូល​ពីប្រ​ទេស​ជិត​ខាង​​​អី​ទេ​ ” ។ គាត់​ក៏​បាន​បន្ថែម​ថា​ “ ត្រី​មីង​យក​មក​លក់​ គឺ​រាល់​ព្រឹក​ម្ចាស់​បឹង​ចិញ្ចឹមត្រី​គេ​យក​មក​ទម្លាក់​អោយ​ស្រស់ៗ​រៀង​រាល់​ព្រឹក​។ ​ត្រី​មួយ​គីឡូ​ត្រឹម​ ១០០០០រៀ...

ការនេសាទខុសច្បាប់

Image
ការនេសាទត្រី ក៏ជា​វិស័យ​ជលផល​មួយ​ដ៏​សំខាន់​នៅ​ប្រទេស ​កម្ពុជា ​ និងមាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​ផងដែរ។ ម៉្យាងវិញទៀត​ មាន​បងប្អូន ​ខ្មែរ និងខ្មែរ - អីស្លាម ​ជាច្រើន​រស់នៅ​ជុំវិញ​តំបន់​ទន្លេរ​សាប ហើយភាគច្រើន ពួកគាត់​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ដោយ​ការចេញ​ទៅ​នេសាទ​នៅ​តាម​ដង​ទន្លេរ។ សម្រាប់​ត្រី​ដែល​រក​បាន​ពីការ​នេសាទ ​ពួក​គាត់​ទុក​បរិភោគ​ខ្លះ​ សេះ​សល់​យក​ទៅ​លក់​នៅទីផ្សារ​ដើម្បីទទួលបាន​កំរៃ​ខ្លះ​យក​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ ជាមួយគ្នានោះ​ គូប​ផ្សំ​ជាមួយ​នឹងកម្ពុជា​សំបូរ​ទៅ​ដោយធនធាន​ជលផល​នេះ​ ជា​ច្រើន​កន្លែង​ដូច ជា​សមុទ្រ ទន្លេ បឹង​តូច​ធំ​ជាដើម​ ដែលស្ថិត​ស្ទើរ​តែ​គ្រប់​បណ្ដារ​ខេត្ត​នៃប្រទេស​កម្ពុជា។ យ៉ាងណាមិញ​ វិស័យ​ជលផល​នេះ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ក៏មាន​ការ​ប្រែប្រួល​ទៅតាម​អាកាសធាតុ ​និងតំបន់​ ដែលធ្វើ​ឲ្យ​មានការ​ធ្លាក់​ចុះ​នៃធនធានជលផល​ក្នុង​ការ​ផ្គត់ផ្គង់​ដល់ទីផ្សារ​រហូត​មានការនាំចូល​ពីប្រទេស​ជិតខាង​មកជំនួស​វិញ។ ដោយឡែក​ ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ទិន្នផល​ត្រី​មាន​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់​ ដោយសារ​កត្តា អាកាសធាតុ​មាន​ការប្រែប្រួល កម្រិត​ទឹក​កាន់តែរាក់​ពីមួយឆ្នាំ​ទៅមួយឆ្នាំ​ បូករ...

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

Image
(ភ្នំពេញ)៖ ជំងឺ​កូវីត​១៩ បាន​ធ្វើ​អោយ​សេដ្ឋកិច្ច​នៅ​លើ​ពិភព​លោក​ទាំង​មូល​មាន​ការ​ធ្លាក់​ចុះ​មួយ​កម្រិត​ ដោយ​សារ​តែ​វិស័យ​ដឹក​ជញ្ជូន​ទំនិញមួយ​ចំនួន​ត្រូវ​បាន​ជាប់​គាំង​។ ទន្ទឹមនឹង​​នេះ​ប្រទេស​កម្ពុជា​ក៏​បាន​ទទួល​រង​ឥទិ្ធពល​ពី​ជំងឺដ៏​កាច​សាហាវ​មួយនេះ​ ដែល​បាន​ធ្វើ​អោយ​ប៉ះ ​ ពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់ការ​ធ្វើ​អាជីវកម្ម​របស់​ប្រជា​ពល​រដ្ឋ ​ពិសេស​គឺ​បាន​ធ្វើ​ឲ្យ​ហាង​លក់​ដូរ​ទំនិញ​ ក៏​ដូច​ជា​ក្រុមហ៊ុន​មួយ​ចំនួន​ត្រូវ​បាន​បិទ​ទ្វារដោយ​សារ​តែ​គ្មាន​ភ្ញៀវ​ និង អតិថិជន​ចូល​ទិញ ។ ប៉ុន្ដែបើតាមការ​សង្កេត​មើល​ឃើញ​ជាក់​ស្ដែង​ សន្ទុះ​នៃ​​របរ​លក់​ចាប់​ហួយគឺមាន​សន្ទុះខ្លាំង​ជាង​របរ​រកស៊ី​ដទៃ​ទៀត​ ព្រោះ​នៅ​ពេល​មាន​ជំងឺ​កូវីត​រាត​ត្បា​ត​ចូល​មកភ្លាម​​ ស្រាប់​តែ​ធ្វើ​ឲ្យ​របរ​លក់​ចាប់​ហួយ​​លក់​ដាច់​ច្រើន​ខ្លាំង​ជាង​មុន​ពេល​កើតមាន​​ជំងឺ​កូវីត​នេះ​ផង​។ ហើយ​ឥវ៉ាន់​ដែល​លក់​ដាច់​ខ្លាំង​បំផុត​គឺ​សុទ្ធ​សឹង​តែ​ជា​របស់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ដែល​ភាគ​ច្រើន​ពួក​គាត់​ទិញ​ស្ដុក​ទុក​សម្រាប់​បរិភោគ​និង​ប្រើ​ប្រាស់​​នៅ​​ក្នុង​ផ្ទះ​។ អ្នក​មីង សុខ​ហេង ជា​អាជីវករ​លក់​ចាប់​ហួយ នេះ​បើ​តាម​ការ​លើក​ឡើងរបស់ អ្នក​មីង សុខ​ហេង ដែលជា​អា...

មុខរបរផលិតហូលនៅតាមផ្ទះ ជួយស្ត្រីមិនឱ្យធ្វើចំណាកស្រុកស្វែករកប្រាក់ចំណូល

Image
យុវ​សិស្ស​ថ្នាក់​ទី១០​ ញឿន​ ធីតា​ ឆ្លៀត​ពេល​រក​ប្រាក់​តាម​រយៈ​ការ​ចង​គាធ​សំពត់​ហូល​ក្នុង​កំឡុង​វិបត្តិខូវីត​។  ២២​សីហា​២០២០​ (សាញ់ ​ប៊ុនហឿន) ភ្នំពេញ៖ ការ​ផលិត​ឱ្យ​បាន​ហូល​១ក្បិន​ត្រូវ​ឆ្លងកាត់​ជាង​១០ដំណាក់កាល​ ដំណាក់​កាល​ណាមួយ​ក៏ដោយ​សុទ្ធ​តែប្រើ​ដៃ​ធ្វើ​ដោយ​ផ្ចិត​ផ្ចង់​។ កិច្ចការ​ដោយ​ដៃ​នេះ​ហើយ​ អាច​ឱ្យ​នារីៗ​ឆ្លៀត​ពេល​ទំនេរ​ដែល​សេស​សល់​ពីកិច្ចការ​គ្រួសារ​ ងាក​មក​ចាប់​យក​ការផលិត​ហូល ​ដើម្បី​ស្វែង​រក​ប្រាក់​ចំនូល ជំនួស​ឱ្យ​ការ​ចំណាក​ស្រុក​ទៅ​ធ្វើការ​ងារ​នៅ​ទី​ឆ្ងាយ។ យុវ​នារីៗ​ដែល​ពេញ​កម្លាំង​ និង​ទំនេរ​ពី​កិច្ចការ​ផ្ទះ ​បាន​យក​សរសៃ​សូត្រ​ពី​ឈ្មួញ ​មក​ច្នៃ​បង្កើត​ឱ្យ​ទៅ​ជា​ហូល​។ ការ​ផលិត​ហូល​ជា​មុខ​របរ​មួយ មិន​តម្រូវ​ឱ្យ​អ្នក​ផលិត​ទៅ​បម្រើ​ការ​ងារ​នៅ​ទី​តាំង​ណា​មួយ​នោះ​ទេ ​គឺ​ពួក​គេ​គ្រាន់​តែ​នៅ​តាម​ផ្ទះ​ ចាំ​ទទួល​យក​សរ​សៃ​សូត្រ​ពី​ថៅ​កែ ​រួចច្នៃ​បង្កើត​ឱ្យ​ទៅ​ជា​ហូល​។ កិច្ចការ​នេះ​ឃើញ​គេ​និយម​នាំ​គ្នា​ធ្វើ​ច្រើន​ក្នុង​ ឃុំត្នោត ​ស្រុកបាទី​ ខេត្តតាកែវ។ យុវតី​ វណ្ណេ​ សូនី​ ដែល​បាន​បញ្ចប់​មធ្យម​សិក្សា​ទុតិយ​ភូមិ​ពីរ​ឆ្នាំ​កន្លង​មក​ហើយ​នោះ ​បាន​ចាប់​យក​ការ​ផលិត​ហូល​នៅ​ផ្ទះ។​ កំពុង​ចង​គា...

រមណីយដ្ឋាន ចំការផ្កាឈូករ័ត្ន លើទឹកដីខេត្ត កំពង់ចាម ដែលពេញនិយមខ្លាំងបំផុត

ខណៈ​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​សេក្ដី​ប្រកាស​ឱ្យ​មាន​ការ​ឈប់​សម្រាក​សង់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បាន​សម្រេច​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​គ្រប់​ស្ថាប័ន​ទាំង​អស់​អាច​ឈប់​សម្រាក​បាន​៥​ថ្ងៃ ចាប់ពី ថ្ងៃទី១៥ ខែ​សីហា ដល់​ថ្ងៃ​ទី២១ខែ​សីហា​ឆ្នាំ២០២០។ អំឡុង​ពេល​ដែល​រាជ​រដ្ឋាភិបាល​ប្រកាស​ឱ្យ​សម្រាក​បែប​នេះ សង្កេត​ឃើញ​ថា​បង​ប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​រៀងៗ ​ខ្លួន​ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ​។ ស្រប​ពេលពលរដ្ឋ​មក​ស្រុក​វិញ ​នៅ​តាម​រមណីយដ្ឋាន​ជាច្រើន​មាន​មនុស្ស​ទៅ​លេង​ជា​ច្រើន​។ ជាក់​ស្ដែង ​ខេត្តកំពង់ចាម ដែល​ជា​ទឹក​ដី​ដ៏​សម្បូរ​បែប​មាន​ចំការ​ហូប​ផ្លែ​គ្រប់​មុខ ជា​ពិសេស​ខេត្ត​កំពង់ចាម​សម្បូរ​ទៅ​ដោ យ រមណីយដ្ឋាន​ធម្មជាតិ និង​ប្រវិត្តសាស្រ្ត​យ៉ាង​ច្រើន ។ លើស​ពីនេះ ​រមណីយដ្ឋាន​នៅ​លើ​ទឹក​ដី​នៃ​ខេត្តកំពង់ចាម ដែល​មាន​ការ​ពេញ​និយម​មាន​ភ្ញៀវទេសចរណ៍​ទៅ​ទស្សនា​ច្រើន គឺ​រមណីយដ្ឋាន «ចំការ​ផ្កា​ឈូក​រ័ត្ន» ស្ថិត​នៅ​ភូមិ​ជីរោទិ៍​ទី១ ឃុំ​ជីរោទិ៍​ទី១ ស្រុក​ត្បូងឃ្មុំ។ នៅ​ក្នុង​បរិវេណ ចំការ​ផ្កាឈូក​រ័ត្ន អ្នក​អាច​ដើរ​កម្សាន្ដ​តាម​ជួរ​នៃ​ចំការ ដើម្បី​ស្រូប​យក​ខ្យល់​ឳកាស​បរ...

តំបន់អភិរក្សសត្វស្លាបរាប់សែនក្បាលក្នុងខេត្តព្រៃវែង កំពុងតែជាទីចំណាប់អារម្មណ៍នៃភ្ញៀវទេសចរណ៍ទៅទស្សនា

Image
  តំបន់​អភិរក្ស​សត្វស្លាប​មួយ​កន្លែង ដែល​គេ​ហៅថា «តំបន់​អភិរក្ស​សត្វស្លាប​ទួលព័ន្ធតាឡី​» ស្ថិត​នៅ​ក្នុង​បឹងស្នេហ៍​ ឃុំធាយ​ ស្រុកបាភ្នំ​ ខេត្តព្រៃវែង​   ដែល​កំពុង​តែ​ក្លាយ​ជាទី​ជម្រក​ដ៏​មាន​សុវត្ថិភាព​នៃ​សត្វស្លាប​ជាច្រើន​ប្រភេទ​ដែល​បាន​មក​រស់​នៅ​ និង​បង្កាត់​ពូជ​ក្នុង​តំ បន់​នេះ។ តំបន់​នេះ ជាប្រភេទ​ដីល្បាប់​ ដែល​មាន​ព្រៃ​ដុះ​នៅ​ក ណ្ដាល​បឹង​មួយ​ហៅថា​ បឹងស្នេហ៍​ ដែល​ព្រៃ​នោះ​បាន​ដុះយ៉ា ងក្រាស់​នៅ​ដី​ដែល​អាច​ឲ្យសត្វស្លាប​ទាំងឡាយ​អាច​រស់​នៅ ធ្វើ​ជាទីជម្រក​របស់​ពួក​វា និង​អាច​បង្កើត​កូន​បង្កើត​ចៅ​នៅទីនោះ​បាន​យ៉ាង​មាន​សុវត្ថិភាព​។   សត្វ​ស្លាប់​កំពុង​នៅ​លើ​ព្រៃ​ឈើ​នៅ​តំបន់នោះ បើ​យោង​តាម​ផេក​ផ្លូ វការ «យុវជន​អភិរក្ស​សត្វស្លាប​ទួលព័ន្ធតាឡី​» ដោយ​បាន​ឲ្យ​ដឹង​ថា​ សត្វស្លាប​រាប់ពាន់​ក្បាល​នេះ  កំពុង​តែ​ទទួល​បាន​ការការពារ​យ៉ាងល្អ​ពីក្រុម​យុវជន​អភិរក្ស​នៅទីនោះ​ ដែល​សហការ​ជាមួយ​នឹង​អង្គការ​ Woman ​   ព្រម​ទាំង​មន្រ្តី​បរិស្ថាន​ និង​អាជ្ញាធរ​ក្នុង​ខេត្តព្រៃវែង​ផង​ដែរ​។ ជាមួយ​គ្នា​នោះ​ដែរ​ តំបន់​អភិរក្ស​សត្វស្លាប​នេះ  ក៏​កំពុង​តែ​ក្លាយ​ជាកន្លែង​ដែល​មាន​ភ្លៀវទេសចរណ៍​...