តម្លៃទីផ្សារក្រពើធ្លាក់ចុះច្រើនឆ្នាំជាប់ៗ គ្នា
កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមនិស្សិតនៃសាកលវិទ្យាកម្ពុជា បានចុះកម្មសិក្សាអំពីព័ត៌មានបរិស្ថាន នៅក្នុងខេត្តកំពង់ចាម ដើម្បីស្វែងយល់ពីវិស័យជីវិតប្រជាពលរដ្ឋនៅទីនោះ ទាក់ទងទៅនឹងជីវិតនៃការរស់នៅ និងរបរដែលអ្នកស្រុកនិយមក្នុងការប្រកប។
ដោយលោកពូ បានសម្តែងជាខកចិត្តចំពោះអាជីវកម្មដែលប្រកបជាង
១០ឆ្នាំមកនេះយ៉ាងខ្លាំង ព្រោះតែតម្លៃកូនក្រពើដាំក្បាលចុះជាច្រើនឆ្នាំជាប់គ្នា
រហូតមកទល់នឹងពេលនេះ រហូតលោកនិយាយថា «ចិញ្ចឹមសត្វនេះ
មិនស្មើនឹងគេចិញ្ចឹមឆ្កែលក់ផង»!។
គួរឲ្យដឹងផងដែរថា
Bak Khean ប៉ុន្មានឆ្នាំចុងក្រោយមកនេះ
មានម្ចាស់កសិកដ្ឋានចិញ្ចឹមក្រពើជាច្រើន
បានត្អូញត្អែរទាក់ទងនឹងរឿងទីផ្សារកូនក្រពើលក់បន្ដធ្លាក់ថ្លៃខ្លាំង ដោយនៅឆ្នាំនេះ
តម្លៃកូនក្រពើបានធ្លាក់ចុះមកនៅទាបខ្លាំង ត្រឹម២ដុល្លារប៉ុណ្ណោះក្នុងក្បាល។
ម្ចាស់កសិកដ្ឋានលោក បាក់ ខែង ដែលជាម្ចាស់កសិកដ្ឋាននៅខេត្តកំពងចាម បានឲ្យដឹងថា
បើធៀបទៅនឹងតម្លៃកាលពីមុន 1គីឡូ 10.5$
ប៉ុន្តែឥឡូវនេះធ្លាក់មកសល់ត្រឹម 2$ ហើយ 2$នេះទៀតសោតរកអ្នកទិញបាន។
ស្ទើរតែធ្វើឲ្យទប់មិនជាប់នៅក្នុងការចិញ្ចឹមសត្វក្រពើនេះបន្តទៀត
ដោយសារតែតម្លៃវាចុះទាបខ្លាំងពេក យ៉ាងកំសុចណាស់ បានត្រឹម 4$
ក៏វាប្រសើរដែរ។
លោកបានបន្តទៀតថា
តម្លៃក្រពើមានការដាំក្បាលចុះយ៉ាង ប៉ុន្តែចំណីយវិញនៅតែថ្លៃដដែល
នេះជាហេតុដែលធ្វើឲ្យស្ទើរតែអស់លទ្ធភាពក្នុងការចិញ្ចឹមក្រពើទៅហើយ។
ហើយជម្រើសបន្ទាប់នោះ លោកនឹងយកក្រពើនោះទៅដាក់នៅសួនសត្វ
តែត្រូវក៏ត្រូវចំណាយទៅលើចំណីក្រពើនោះផងដែរ៕
ដោយ៖ អ៊ុក សោវិច្ឆិកា
Comments
Post a Comment