រមណីយដ្ឋាន ចំការផ្កាឈូករ័ត្ន លើទឹកដីខេត្ត កំពង់ចាម ដែលពេញនិយមខ្លាំងបំផុត
ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើសេក្ដីប្រកាសឱ្យមានការឈប់សម្រាកសង់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ បានសម្រេចឱ្យប្រជាពលរដ្ឋខ្មែរ និងគ្រប់ស្ថាប័នទាំងអស់អាចឈប់សម្រាកបាន៥ថ្ងៃ ចាប់ពី ថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី២១ខែសីហាឆ្នាំ២០២០។
អំឡុងពេលដែលរាជរដ្ឋាភិបាលប្រកាសឱ្យសម្រាកបែបនេះ សង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋជាច្រើននាក់បានធ្វើដំណើរទៅកាន់ស្រុកកំណើតរៀងៗ ខ្លួនដើម្បីជួបជុំក្រុមគ្រួសារ។ ស្របពេលពលរដ្ឋមកស្រុកវិញ នៅតាមរមណីយដ្ឋានជាច្រើនមានមនុស្សទៅលេងជាច្រើន។ ជាក់ស្ដែង ខេត្តកំពង់ចាម ដែលជាទឹកដីដ៏សម្បូរបែបមានចំការហូបផ្លែគ្រប់មុខ ជាពិសេសខេត្តកំពង់ចាមសម្បូរទៅដោយ រមណីយដ្ឋានធម្មជាតិ និងប្រវិត្តសាស្រ្តយ៉ាងច្រើន ។
លើសពីនេះ រមណីយដ្ឋាននៅលើទឹកដីនៃខេត្តកំពង់ចាម ដែលមានការពេញនិយមមានភ្ញៀវទេសចរណ៍ទៅទស្សនាច្រើន គឺរមណីយដ្ឋាន «ចំការផ្កាឈូករ័ត្ន» ស្ថិតនៅភូមិជីរោទិ៍ទី១ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ។ នៅក្នុងបរិវេណ ចំការផ្កាឈូករ័ត្ន អ្នកអាចដើរកម្សាន្ដតាមជួរនៃចំការ ដើម្បីស្រូបយកខ្យល់ឳកាសបរិសុទ្ធ ហើយថែម ទាំងថតរូបស្អាតបានយ៉ាងសប្បាយទៀតផង។ លើសពីនេះយើងអាចភ្លក់មុខម្ហូបប្លែកៗដ៏ឆ្ងាញ់របស់អ្នកស្រុកទីនោះយ៉ាងមានក្ដីសុខនៅតាមកូនរោងតូចៗ។ មិនតែប៉ុណ្ណោះនៅទីនោះ ក៏មានលក់ទឹកឃ្មុំសុទ្ធល្អដែលគេបានចិញ្ចឹមវាឲ្យក្រេបយកលំអងផ្កាឈូករ័ត្ននៅទីនោះផងដែរ។
ដោយ៖ ស្រីពេជ្រ
Comments
Post a Comment