ភាពសោកសៅនៅពីក្រោយការតស៊ូរបស់ក្រុមចម្រៀងជនពិការ


ដោយ ជួប ស្រ្តីរ័ត្ន, ជិន ល័ក្ខស្ម៊ី,​​ ហៀង រ័ត្ន



សម្លេងច្រៀងប្រកបដោយទឹកដមរួមជាមួយនិងការប្រគំភ្លេងយ៉ាងប៉ិនប្រសព្វដែលធ្វើឲ្យអ្នកដំណើរគ្រប់គ្នាបង្អង់យានជំនិះនិងសម្លឹងមើលមិនដាក់ភ្លែក នោះគឺជាក្រុមចម្រៀងជនពិការដែលកំពង់តែបង្ហើរសំណៀងនៅតាមស្ដុបនិងតាមទីផ្សារលក់សមត្ថភាពដើម្បីដូរយកថវិការពីសាធារណៈជនទូទៅ

ប៉ុន្តែវាពិតជារឿងដែលគួរឲ្យងឿងឆ្ងល់ណាស់ថាតើពួកគាត់បង្កើតក្រុមដោយរបៀបណា? ហើយគាត់បានធនធានពីណាមកចំណាយលើការទិញឧបករណ៍ភ្លេង? តើពួកគាត់ស្ថិតនៅក្នុងអង្គការណាមួយ? ស្របគ្នានោះផងដែរក៏មានមតិមួយចំនួនបានលើកឡើងថា ក្រុមចម្រៀងជនពិការទាំងនោះភាគច្រើនគឺត្រូវបានគេកឹបគេងកម្លាំងពលកម្ម និងប្រើប្រាស់ពួកគាត់ធ្វើជាមធ្យោបាយរកផលចំណេញឲ្យពួកគេ។ វាពិតជារឿងមួយដែលគួរឲ្យសោកសៅនិងអាណិតអាសូរចំពោះពូកគាត់ខ្លាំងណាស់

សូរសំនៀងរបស់ពួកគាត់ធ្វើឱ្យអារម្មណ៍ម្នាក់ៗផ្ទៀងស្តាប់ ពីការរ៉ាយរ៉ាប់បទចម្រៀងដ៏អន្លង់អន្លួច កួចចិត្តអ្នកស្តាប់តាមដងផ្លូវពេលកំពុងបើកបរយានជំនិះ។ ច្រៀងមួយបទចូលមួយបទទៀត ដៃរាវចុច ឧបករណ៍ភ្លេង ដើម្បីបំពេរជូនសាធារណជន ជាថ្នូរនឹងការផ្តល់ជាប្រាក់បរិច្ចាកពីអ្នកធ្វើដំណើរ។

ជីវិតជាមនុស្សដែលខុសពីគេដ៏ទៃ មានដៃឥតជើង មានជើងឥតដៃ មានដៃជើង តែមើលមិនឃើញដូចគេឯង រមែងមកប្រលូកជាមួយសិល្បៈ បង្ហើរសំនៀងតាមដងផ្លូវ យ៉ាងពិរោះក្រអៅជាប់ នឹងត្រចៀកមនុស្ស ម្នារទាំងពួង។

ក្រុមជនពិការតែងតែដើរប្រគំតន្ត្រីតាមដងផ្លូវប្រជុំជន តាមភ្លើងស្តុបនានាក្នុងរាជធានីភ្នំពេញ មានអមជាមួយធុងហិបដែលមានបិទអក្សរថា«តន្ត្រីជនពិការ»។ លោក សម គឿន វ័យ៤៨ឆ្នាំក្លាយហើយ ពិការភ្នែកទាំងសងខាង លោករស់នៅជាមួយក្រុមជនពិការដ៏ទៃម្តុំសូឡាក្នុងរាជធានីភ្នំពេញ។  ខ្លួនគ្មានអ្វីពឹងឡើយគឺមានតែដើរច្រៀងតាមដងផ្លូវ ដើម្បីបានប្រាក់បន្តិចបន្តួច ស្ទួចស្តើងមកបំពេញ ក្នុងការរស់នៅប្រចាំថ្ងៃ« វាពិបាកនៅពេលដែលយើងដើរច្រៀងបែបនេះ តែវាគ្មានជម្រើសឡើយ បើយើងចង់រស់ដូចគេឯង»

ពេល ពីក្រោយនៃភាពជីវិតពួកគេអាចមានការពិចារណាពីមហាជនផងដែរនៃការប្រកបរបររបស់ពួគាត់។ ស្រ្តីម្នាក់ពាក់មួកក្រណាត់បិទបាំងកំដៅថ្ងៃ ឈរលក់ពងមានពងទា  តែងតែឃើញបងប្អូន ជនពិការមក ច្រៀងនៅក្បែរផ្សារជារៀងរាល់ល្ងាច« គាត់គ្មានជម្រើស ពួកគាត់ហាក់ដូចជាមានគេប្រើឲ្យមក រកលុយបែបនេះ»

អង្គការជនពិការនៅកម្ពុជាបានជំរុញឲ្យរាជរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការនៅកម្ពុជា ខណៈច្បាប់នេះបង្កើតឡើងអស់ពេល ៦ ឆ្នាំហើយ ប៉ុន្តែការអនុវត្តនៅមានកម្រិត ហើយជនពិការនៅ​​តែរស់ក្រោមបន្ទាត់នៃភាពក្រីក្រ និងប្រឈមបញ្ហាជាច្រើនជាពិសេស​​ប្រាក់គោលនយោបាយសម្រាប់ជនពិការក្រីក្រចំនួន​​ ២ ម៉ឺនរៀលក្នុងមួយ​​ខែ

នាយកប្រតិបត្តិអង្គការជនពិការកម្ពុជាលោក ងិន សៅរ័ត្ន លើឡើងថាលោកថា៖ «យើងត្រូវការសិទ្ធិ​​គ្រប់យ៉ាងទាំងសេវាកម្មបូកនឹងការអនុវត្តច្បាប់ដោយសារច្បាប់បច្ចុប្បន្នមានតែលើក្រដាសទេខ្ញុំសូមនិយាយឲ្យត្រង់តែម្តងហើយឥឡូវប្រាក់របបគោលនយោបាយដុល្លារសម្រាប់ជនពិការក្រីក្រនៅមិនទាន់បានទទួល ១ រៀលណានៅឡើយទេ។ បើតាមដឹងរដ្ឋាភិបាលបានទម្លាក់ថវិកា​​ក្នុងមួយឆ្នាំ ១ លាន ២ សែនដុល្លារតែហេតុអី្វជាងពីរឆ្នាំជិតចូល ៣ ឆ្នាំហើយនៅតែមិនទទួលបានដដែល?»

លោក បានអំពាវនាវដល់រាជរដ្ឋាភិបាលជាពិសេសក្រសួងពាក់ព័ន្ធឲ្យជួយពង្រឹងការអនុវត្តច្បាប់ការពារ និងលើកកម្ពស់សិទ្ធិផ្តល់សេវាស្តារលទ្ធភាពពលកម្ម និងផ្តល់ឱកាសដល់ជនពិការព្រមទាំងពន្លឿនយន្តការអនុវត្តន៍បើកប្រាក់របបគោលនយោបាយឲ្យបានឆាប់។ អង្គុយលក់បង្អែម ចង់និយាយផងដែរថា«ជនពិការទទួលបានឱកាសតិចតួចណាស់ក្នុងការរួមចំណែកអភិវឌ្ឍសង្គមព្រោះនៅមានការរើសអើង»

លោក ឯម ចាន់មករា អគ្គលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការនៅក្រសួងសង្គមកិច្ចបានឱ្យដឹងថាក្រុមប្រឹក្សារបស់លោកសូមអំពាវនាវដល់ក្រុមហ៊ុនទាំងអស់ ឲ្យជួយផ្តល់ការងារដល់ជនពិការឲ្យបានច្រើនបំផុតតាមអ្វីដែលគេអាចធ្វើបាន។

លោកមករាថ្លែងថា នៅក្នុងប្រទេសកម្ពុជាជនពិការ គឺមានហានិភ័យខ្ពស់ចំពោះភាពក្រីក្រនិងភាពអត់ការងារធ្វើ។ ហើយថា ទោះបីជាពួកគាត់មានការងារធ្វើក៏ប្រាក់ខែរបស់ពួកគាត់មានចំនួនទាបនិងប្រឈមគ្រោះថ្នាក់។ នេះហើយជាមូលហេតុដែលយើងចង់ជំរុញឲ្យគ្រប់គ្នាផ្តល់ឱកាសដល់ជនពិការទាំងអស់នោះ។

យោងតាមអនុក្រឹត្យដែលបានអនុម័តនៅក្នុងឆ្នាំ ២០១០បានបញ្ជាក់ថា ស្ថាប័នរដ្ឋទាំងអស់ ត្រូវតែផ្តល់ការងារដល់ជនពិការម្នាក់ក្នុងចំណោមបុគ្គលិក ៥០ នាក់។ ខណៈក្រុមហ៊ុនឯកជនត្រូវមានកាតព្វកិច្ចផ្តល់ការងារដល់ជនពិការម្នាក់ក្នុងចំណោម បុគ្គលិក ១០០ នាក់។ ប៉ុន្តែ មានអ្នកជំនាញជាច្រើននិយាយថា រដ្ឋាភិបាលខ្វះយន្តការដើម្បីអនុវត្តនូវអនុក្រឹត្យនោះ។

តាមការសិក្សាបានមើលឃើញថាអ្នកបច្ចេកទេសផ្នែកការងារស្តារលទ្ធភាពពលកម្ម និងពិការភាពនៃអង្គការសុខភាពពិភពលោកប្រចាំអាស៊ីប៉ាស៊ីហ្វិក បានជំរុញឲ្យរាជរដ្ឋាភិបាលបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តច្បាប់ និងបង្កើន​​សេវាផ្សេងៗសម្រាប់​​ជនពិការជាពិសេសផ្តល់សេវាស្តារលទ្ធភាពពលកម្មតាមសហគមន៍ដើម្បីឲ្យពួកគេទទួលបានសេវា​​ និងការអប់រំឲ្យបានគ្រប់គ្រាន់។

យោងតាមរបាយការណ៍ឆ្នាំ ២០១៤ របស់ក្រសួងសង្គមកិច្ច បានបញ្ជាក់ថា មានជនពិការ​​ប្រហែល ១២,៦% ប៉ុណ្ណះ ក្នុងចំនួនទាំងអស់ប្រហែល ៣០១.៦២៩ នាក់នៅ​​​កម្ពុជា ដែល​​មានការងារធ្វើនាពេលកន្លងមក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានអំពាវនាវជារឿយៗ ដល់គ្រប់ស្ថាប័ន និងវិស័យឯកជនទាំងអស់ យកចិត្តទុកដាក់ លើកកម្ពស់ជីវភាពជនពិការ ជាពិសេសត្រូវរៀបចំបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ និងជ្រើសរើសជនពិការ ជាបុគ្គលិកបម្រើការងារនៅក្នុងស្ថាប័នរបស់ខ្លួន ដើម្បីជាការលើកទឹកចិត្ត និងលើកកម្ពស់ជីវភាពរស់នៅដល់ជនពិការ

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់