ស្ថាប័ន​ព័ត៌មាន​កម្ពុជា​ និង​អ្នក​កាសែត​រួមគ្នា​លុបបំបាត់​ព័ត៌មាន​ក្លែង​បន្លំ​


ដោយ៖ សែម វណ្ណា

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន​​ ថ្លែង​នៅក្នុងសិក្ខាសាលា​ស្ដីពី​ការ​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំសម្រាប់​អ្នកសារព័ត៌មាន​កម្ពុជា រៀបចំដោយ​សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី​២៥​ តុលា ឆ្នាំ២០១៨  ថា បញ្ហាប្រឈមពីព័ត៌មានក្លែងបន្លំកំពុងក្លាយ​ជាក្ដីកង្វល់របស់រដ្ឋាភិបាលកម្ពុជា ដែលវាជះឥទ្ធិពល​ដល់សន្តិសុខ​សង្គម​ សេដ្ឋកិច្ច ​និង​ ការរើសអើង។

ឯកឧត្តម បានបន្តទៀតថា ក្រសួងព័ត៌មាន លើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ ឲ្យគោរពក្រម​សីលធម៌​វិជ្ជាជីវ: ​ផ្សព្វផ្សាយ​ព័ត៌មានពិត​ ផលិត​ព័ត៌មាន​ទាក់ទងវិស័យ​អប់រំ​ជាដើម​។

លោក លាង ដឺ​ លុច នាយកប្រតិបត្តិសារព័ត៌មានថ្មីៗ បានថ្លែងឲ្យដឹងថា ព័ត៌មានក្លែងក្លាយ​អាចកក្លែងបន្លំ​នៅក្នុងវិស័យនយោបាយ វិស័យសេដ្ឋកិច្ច ឬក្នុងវប្បធម៌ជាដើម ដែលអាចបង្កឲ្យមានចលាចលក្នុងសង្គម។

លោក បានបន្តទៀតថា​ អ្នកសារព័ត៌មានអាជីព គឺជាតួអង្គចម្បងមួយក្នុងការជួយអប់រំ ទប់ស្កាត់ និងជំរុញការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ ហើយត្រូវការបទពិសោធន៍ និងពុទ្ធិបន្ថែមក្នុងអាជីព។

ព័ត៌មានក្លែងបន្លំគឺជាការវាយប្រហារព័ត៌មានពិតដោយសារការរីករាលដាលព័ត៌មានក្លែងបន្លំមានការចែករំលែកជាច្រើនតាមរយ:បណ្ដាញសង្គម។ ព័ត៌មានក្លែងបន្លំអាចកើតមាន​ឡើងគ្រប់ពេលព្រមទាំងមានអ្នកចែករំលែក និងអានជាច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

សូមជម្រាបផងដែរថា សិក្ខាសាលានេះចូលរួមដោយអ្នកកាសែតមកពីស្ថាប័នផ្សេងៗគ្នា ដែលមាន​វាគ្មិនល្បីៗជាច្រើន ​ព្រមទាំងលោក​ អ៊ឹង ចំរើន និពន្ធនាយក​សារព័ត៌មាន ថ្មីៗ លោក ម៉ៃ ទិត្យថារ៉ា និពន្ធនាយក Khmer Times លោក គុណ ចិន្តា ការីនិពន្ធព័ត៌មាន និងជាផលិតករកម្មវិធីទូរទស្សន៍ នៅវិទ្យុ VOD និងនិពន្ធនាយករងផ្សេងទៀត៕

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់