បិតស្រា១៥ ឆ្នាំអាចបញ្ជូនកូនរៀននៅមហាវិទ្យាល័យ

អ្នកស្រីភេម កំពុងអង្គុយដុតភ្លើងដាំបាយស្រាកាលពីថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០១៧។ រូបថតៈ សែម វណ្ណា ដោយៈ សែម វណ្ណា និង សួន ស្រីនាង ដៃកំពុងកាន់ឈើវែងមួយកូរវិចៗ និងសាយភាយក្លិនមកខាងក្រៅ បើយើងឈានជើងចូលទៅខាងក្នុងបន្តិច យើងឃើញស្រ្តីម្នាក់កំពុងតែកូបាយស្រាដែលកំពុងដាំនៅលើចង្ក្រានឡមួយដែលមានអណ្ដាតភ្លើងឆេះសន្ធោចេញមកក្រៅ។ ក្លិនស្រាសបានសាយភាយមកខាងក្រៅរោងផលិតស្រា អមជាមួយសម្លេងសត្វជ្រូក និងកូនមាន់យំ ជីបៗ ដែលគាត់ចិញ្ចឹមនៅទីនោះ។ ស្ដាប់សម្លេងជ្រូកយំអ៊ួកៗ បណ្ដើរ កូរបាយស្រាបណ្ដើរធ្វើឲ្យស្រ្តីវ័យជិតពាក់កណ្ដាលរូបនេះមិនមានភាពធុញទ្រាន់នោះទេ។ អ្នកស្រី ភេម ជាស្រ្តីដែលរកស៊ីបិតស្រាអស់រយ ៈ ពេលប្រមាណជាង ១៥ឆ្នាំមកហើយ។ របរបិតស្រាមួយនេះ អាចធ្វើឲ្យអ្នកស្រីដោះស្រាយការចំណាយប្រចាំថ្ងៃបានយ៉ាងរលូន បើទោះបីជារបរមួយនេះ មិនអាចរកលុយបានជាដុំកំភួនអ្វីក៍ដោយ។ មកទល់ហ្នឹងសព្វថ្ងៃ អ្នកស្រីនៅតែបន្តបិតស្រាជាប្រចាំថ្ងៃតែម្ដង ព្រោះថា របរនេះជាជំនាញមួយដែលអ្នកស្រី និងស្វាមីរបស់អ្នកស្រីចេះស្ទាត់ ហើយវាមិនសូវជាពិបាកអ្វីនោះទេ។