សាកលវិទ្យាល័យកម្ពុជាបានផ្ដល់ឳកាសប្រកួតប្រជែងថតវីដេអូដល់និស្សិត
អត្ថបទដោយៈ កញ្ញា ដាលីន
សាកលវិទ្យាល័យកម្ពុជាក៏បានបង្កើតនូវកម្មវិធីប្រកួតប្រជែងមួយសម្រាប់និស្សិតសាកលវិទ្យាល័យ
ក្រោមប្រធានបទ ថ្ងៃមួយនៅសាកលវិទ្យាល័យ កម្ពុជា
២ នាទីពីសាកលវិទ្យាល័យ កម្ពុជា និង
ហេតុអ្វីខ្ញុំស្រឡាញ់សាកលវិទ្យាល័យ កម្ពុជា
កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ។
គួរបញ្ជាក់ថា សាកលវិទ្យាល័យកម្ពុជា នឹងផ្ដល់ប្រាក់រង្វាន់សម្រាប់អ្នកទទួលបានជ័យលលាភីលេខ១គឺទទួលបាន
៥០០ដុល្លា លេខពីរទទួលបាន៤០០ដុល្លា និងលេខ៣ ទទួលបាន៣០០ដុល្លា ។
យោងទៅតាមប្រសាសន៍របស់ លោកកុសល
ចន័្ទស័ក្កិវិទូ ដែលលោកជានាយក ការិយាល័យកិច្ចការសាធារណៈ ទំនាក់ទំនង និង
អតីតនិស្សិត បានប្រាប់ឳ្យដឹងថា
គោលបំណងនៃការរៀបចំនៅកម្មវិធីនេះក៏ព្រោះតែចង់អោយមានការជំរុញអោយមានសកម្មភាពនៅក្រៅការសិក្សាបន្ថែមរបស់និស្សិត
និងចង់អោយមានសាមគ្គីភាពរវាងនិស្សិតនៅក្នុងក្រុមក្នុងការធ្វើជា វីដេអូ ។
លោកបានបន្តទៀតថា សម្រាប់សាកលវិទ្យាល័យកម្ពុជានៅតែបន្តធ្វើកម្មវិធីជាច្រើនសម្រាប់ផ្ដល់ឳកាសដល់និស្សិតបញ្ចេញនូវសម្មភាពជាច្រើនទៀតរបស់ពួកគេ
។
ចំណែកឯនិស្សិតម្នាក់ដែលមានឈ្មោះថា កែវម៉ារ៉ាឌី អ៊ីឌែន ជានិស្សិតរៀននៅសាកវិទ្យាល័យកម្ពុជា
បានប្រាប់ពីរអារម្មណ៍របស់លោកថាលោកពិតជាសប្បាយរីករាយណាស់ដែលបានរៀននូវសាកលវិទ្យាល័យកម្ពុជានេះ
និងបានចូលរួមក្នុងការធ្វើ វីដេអូ ជាក្រុម ដើម្បីប្រកួតប្រជែងរួមទាំងអាចបញ្ចេញនៅសម្មភាពរបស់គាត់ និង
បណ្ដានិស្សិតទាំងអស់ថែមទៀតផង ៕
Comments
Post a Comment