ក្រសួងអប់រំ ជ្រើសរើសមន្រ្តីវ័យក្មេងកម្ពុជា ទៅធ្វើការនៅ UN
ក្រសួងអប់រំ ជ្រើសរើសមន្រ្តីវ័យក្មេងកម្ពុជា ទៅធ្វើការនៅ UN
ដោយ៖ ញឹក ស្រីល័ក្ខ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងស្ដីពីការប្រឡងជ្រើសរើសមន្រ្តីវ័យក្មេង
(Young Professionals)
ទៅបម្រើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិ
នឹងរៀបចំការប្រឡងជ្រើសរើសវិជ្ជាជីវៈវ័យក្មេង មួយចំនួន ដើម្បីទៅបម្រើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា
អង្គការសហប្រជាជាតិ នឹងរៀបចំការប្រឡងជ្រើសរើសវិជ្ជាជីវៈវ័យក្មេង
មួយចំនួន ឲ្យទៅបម្រើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។
ការជ្រើសរើសនេះ ផ្ដល់ឱកាសដល់មន្រ្តីវ័យក្មេងកម្ពុជា។
លក្ខខណ្ឌនៃការជ្រើសរើស
ដើម្បីបម្រើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ បេក្ខជនទាំងពីរភេទ
ត្រូវមានសញ្ជាតិខ្មែរ
មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើ
ដែលទាក់ទងនឹងការងារស្មើសុំ។ បន្ថែមលើនេះ បេក្ខជនត្រូវមានអាយុមិនលើសពី
៣២ឆ្នាំ និងត្រូវចេះភាសាអង់គ្លេស
ឬបារាំងច្បាស់លាស់។
បេក្ខជនដែលមានចំណាប់អារម្មណ៍ចូលរួមប្រឡងក្នុងកម្មវិធីនេះ
អាចចុះឈ្មោះ និងបំពេញពាក្យសុំតាម អនឡាញ ដោយចូលទៅកាន់គេហទំព័រ http://careers.un.org/YPP ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០១៧ ។ ដោយឡែក ការប្រឡង
នឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០១៧។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងវិញ្ញាសាដែលត្រូវប្រឡង
អាចទាក់ទងតាមគេហទំព័រខាងលើ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ
យុវជន និងកីឡា៕
Comments
Post a Comment