ឱកាសល្អសម្រាប់សិស្សានុសិស្ស សាកលវិទ្យាល័យកម្ពុជា ផ្ដល់អាហារូបករណ៍១០០% ជាង ១៤០០កន្លែង


ដោយ៖ ញឹក ស្រីល័ក្ខ

ភ្នំពេញ៖ សាកល​វិទ្យាល័យ​កម្ពុជា នឹង​ផ្ដល់​អាហារូបករណ៍ឥត​បង់​ថ្លៃ​​ជាង ១៤០០​កន្លែង សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១៧-២០១៨​ ដល់​សិស្សានុសិស្ស​គ្រប់​រូប​។ អាហារូបករណ៍​ខាង​លើ​ មាន​៣​ប្រភេទ គឹអាហារូបករណ៍​សម្រាប់​សិស្ស​និទ្ទេស A អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ និង​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​រងផង​ដែរ។ ក្រៅ​ពី​អាហារូបករណ៍​ខាង​លើ​ សាកលវិទ្យាល័យ​កម្ពុជា ក៏​មាន​អាហារូបករណ៍លើក​ទឹក​ចិត្ត​សម្រាប់​សិស្ស និស្សិត​ជា​ច្រើន​កន្លែង​ទៀត​ផង។ នេះ​បើតាម​សេចក្ដី​ជូន​ដំណឹង​របស់​សាកលវិទ្យាល័យ​កម្ពុជា។

សាកលវិទ្យាល័យ​កម្ពុជា បាន​បង្កើន​ចំនួន​​អាហារូបករណ៍​ពេញ​ថ្លៃ​សិក្សា​ ជាង ១៤០០កន្លែង​ សម្រាប់​សិស្ស-និស្សិត ដែល​មាន​បំណង​បន្ត​ការ​សិក្សា​នៅ​​សាកលវិទ្យាល័យ។ អាហារូបករណ៍​នីមួយ​ៗ រួម​បញ្ជូល​ទាំង​ថ្លៃ​សិក្សា​សម្រាប់​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ភាសាអង់គ្លេស ដែល​ជា​កម្ម​វិធី​បំប៉ន​បន្ថែម និង​សម្រាប់​និស្សិត​ត្រៀម​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជា​ភាសាអង់គ្លេសក៏​ដូច​ជា​ថ្លៃ​សិក្សា​ទូទៅ​ និង​ថ្នាក់​បរិញ្ញាបត្រ​ដទៃ​ទៀត​ផង​ដែរ។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​សាកលវិទ្យាល័យ​កម្ពុជា​ អាហារូបករណ៍​ពេញ​ថ្លៃ​សិក្សា​ខាង​លើ​ មាន​ ៣ប្រភេទ។ អាហារូបករណ៍​ទី​មួយ ផ្ដល់​ជូន​សិស្ស​ឆ្នើម​និទ្ទេស A ក្នុង​សម័យ​ប្រឡង​២០១៧នេះ។ ចំណែក​ឯ អាហារូបករណ៍​ទីពីរ ផ្ដល់​ជូន​សិស្សានុសិស្ស​​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិឆ្នាំ ២០១៧នេះ ចំនួន ៥០០កន្លែង សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​។ រី​ឯ​អាហារូបករណ៍​ទី​បី សាកល​វិទ្យាល័យ​កម្ពុជា នឹង​ផ្ដល់​ជូន​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​រង​ចំនួន ៥០០​កន្លែង​ផង​ដែរ។ ក្រៅ​ពី​អាហារូបករណ៍​ខាង​លើ​ សាកលវិទ្យាល័យ​កម្ពុជា ក៏​មាន​អាហារូបករណ៍លើក​ទឹក​ចិត្ត​សម្រាប់​សិស្ស និស្សិត​ជា​ច្រើន​កន្លែង​ទៀត​ផង។

ការ​ផ្ដល់​អាហារូបករណ៍​នេះ ជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្តរបស់​សាកលវិទ្យាល័យ​កម្ពុជា​​ ក្នុង​ការ​កសាង​ធនធាន​មនុស្ស​នៅ​កម្ពុជា​ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ជា​គោល​នយោបាយ​អាទិភាព​ទី​មួយ​សម្រាប់​ប្រទេស​ជាតិ។ សាកល​វិទ្យាល័យ​កម្ពុជា ជា​សាកលវិទ្យាល័យឯក​ជន​ឈាន​មុខ​មួយ ដែល​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ថ្នាក់​បរិញ្ញាបត្ររង​ បរិញ្ញាបត្រ​ បរិញ្ញាបត្រជាន់​ខ្ពស់ និង​បណ្ឌិត។


សម្រាប់​សិស្សានុសិស្ស និស្សិត មាន​ចំណាប់​អារម្មណ៍​​លើ​អាហារូបករណ៍​នេះ អាច​ទំនាក់​ទំនង​មក​ការិយាល័យ​ទទួលចុះ​ឈ្មោះ និង​ផ្ដល់​ព័ត៌មាន​ តាម​រយៈ​លេខ​ទូរសព្ទ ០២៣ ៩៨៧ ២៧៦/ ០៦០ ៣៣៣ ៣៤៦/ ០៩៣ ៧៧៧ ៥៧៦។ ម៉្យាង​ទៀត លោក អ្នក​ អាច​ផ្ញើ​អ៊ីម៉ែល admissions@.uc.edu.kh ឬ​តាម​គេហទំព័រ​ហ្វេសប៊ុក www.facebook.com/universityofcambodia ៕​

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់