មធ្យោបាយធ្វើដំណើរតាមរថភ្លើងកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ
អត្ថបទដោយ៖ដឺម
ដាលីន
ភ្នំពេញ៖អយស្ម័យយានដែលប្រជាជនខ្មែរទូទៅហៅថារថភ្លើងគឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន។មធ្យោបាយធ្វើដំណើរមួយនេះត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៩
ខែ មេសា ឆ្នាំ
២០១៦។
សព្វថ្ងៃមធ្យោបាយធ្វើដំណើរមួយនេះចេញដំណើរតែបីថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃសុក្រ សៅរ៍ និង ថ្ងៃអាទិត្យហើយមួយថ្ងៃចេញដំណើរពីរជើងគឺនៅម៉ោង៧ព្រឹកនិងម៉ោង៣រសៀលចំពោះតម្លៃសំបុត្រវិញមានបីលំដាប់គឺពីភ្នំពេញទៅខេត្តតាកែវតម្លៃសំបុត្រ៥$ ពីភ្នំពេញទៅខេត្តកំពតតម្លៃសំបុត្រ៦$ និងពីភ្នំពេញទៅខេត្តព្រះសីហនុតម្លៃសំបុត្រ៧$ក្នុងមួយនាក់។

ជាអ្នកធ្វើដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុយុវជន
អួន លំអង និង យុវជន លាស់ ពន្លឹក បានសម្តែងការចាប់អារម្មណ៍ស្រដៀងគ្នាដែរថាការធ្វើដំណើរតាមរថភ្លើងវាផ្ដល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរថ្វីត្បិតតែវាយឺតបន្តិចមែន។គាត់រៀបរាប់បន្តទៀតថានៅក្នុងទូរថភ្លើងនីមួយៗមានបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធWiFi ទូរទស្សន៍ កង្ហារនិង បន្ទប់ទឹកមានធ្នើរងាយស្រួលក្នុងការដាក់ឥវ៉ាន់និងមានផាសុខភាព។យុវជនទាំងពីរបន្តរទៀតថាការធ្វើដំណើរតាមរថភ្លើងនេះវាមានសុវត្តិភាពជាងមធ្យោបាយធ្វើដំណ់រផ្សេងៗដូចជារថយន្តក្រុង
ម៉ូតូជាដើម។យុវជនដដែលក៏បានអំពាវនាវឲ្យប្រជាពល់រដ្ឋខ្មែរទាំងអស់ឲ្យចូលរូមធ្វើដំណើរតាមមធ្យោបាយមួយនេះព្រោះថាវាអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍និងមានសុវត្តិភាព៕
Comments
Post a Comment