ផ្លាស់ប្ដូរបទពិសោធន៏ និងពហុសិល្បះវប្បធម៌ជនជាតិដើមភាគតិច
អត្តបទដោយ៖ ឡេង ភារៈ
ភ្នំពេញ៖ ផ្លាស់ប្ដូរបទពិសោធន៏ និងពហុសិល្បះវប្បធម៌ជនជាតិដើមភាគតិច នឹងចាប់ផ្ដើមពីថៃ្ងទី៣១ ខែធ្នូ ដល់ថៃ្ងទី០២ ខែមករា ឆ្នាំ ២០១៧។ ក្រុមយុវជនជនជាតិភាគតិច និងជាសមាជិកនៃសមាគមន៍យុវជនជនជាតិដើមភាគតិចកម្ពុជា(ស.យ.ជ.ក) នៅរាជធានីភ្នំពេញបានផ្ដួចផ្ដើមរៀបចំដំណើរកម្សាន្តសមាគមន៍ “ផ្លាស់ប្ដូរបទពិសោធន៏និង
ពហុសិល្បះវប្បធម៌ជនជាតិដើមភាគតិច” រវាងយុវជនសិស្សនិស្សិតនៅរាជធានីភ្នំពេញជាមួយក្រុមយុវជន
និងបងប្អូនសមាគមន៍យុវជនជនជាតិដើមភាគតិចនៅតំបន់ជនបទនៃខេត្តកំពង់ស្ពឺ។
ការបង្កើតកម្មវិធីនេះមានគោលបំណងសំខាន់គឺចង់ផ្ដល់ឪកាសដល់ក្រុមយុវជន
សិស្សនិស្សិត និងសមាគមន៍ចំរុះជនជាតិបានស្វែងយល់
និងចែករំលែកបទពិសោធន៍ល្អៗអំពីការអប់រំ ការរស់នៅ ការងារសង្គម បញ្ហាប្រឈម
និងសិល្បះវប្បធម៌ ប្រពៃណីអត្ត
សញ្ញាណរវាងជនជាតិដើមភាគតិច និងចំរុះជនជាតិផ្សេងៗគ្នា ព្រមទាំងកសាងទំនាក់ទំនង
សាមគ្គីភាព និងការផ្សព្វផ្សាយអំពីជនជាតិដើមភាគតិចអោយកាន់តែល្អប្រសើរថែមទៀត។
ចំនែកទីកន្លែងគឺ ស្ថិតនៅភូមិកោដូនតី ឃុំឆ្អិន ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាកន្លែងកម្សាន្តដ៏ស្រស់ស្អាតមួយនៅកម្ពុជា
រួមមានដូចជា រមណីដ្ធានគីរីរម្យ និងតំបន់ប្លែកៗនៃជនជាតិដើមភាគតិច (ភ្នំចាស់ តេទឹកពុះ) ព្រមទាំងមានកន្លែងផ្សេងៗទៀត។

Comments
Post a Comment