និស្សិតCMCចូលរួមសិក្ខាសាលាមូលបត្រកម្ពុជា
នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩និស្សិតនៃមហាវិទ្យាល័យព័ត៌មាន
និងគមនាគមន៍បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីអំពីវិស័យមូលបត្រនិងប្រសិទ្ធិភាពក្នុងការផ្សព្វផ្សាយព័ត៌មានក្នុងសម័យសេដ្ឋកិច្ចឌីជីថល
និងការប្រកួតប្រជែងសរសេរអត្ថបទព័ត៌មានក្នុងវិស័យមូលបត្រនៅកម្ពុជា។
សិក្ខាសាលានេះពិតជាមានសារៈសំខាន់សម្រាប់ពេលបច្ចុប្បន្នដោយឆ្លើយតបទៅនិងតម្រូវការជាក់ស្ដែងដែលសព្វថ្ងៃពិភពលោកចាប់ផ្ដើមនិយាយអំពីDigital នេះជាការលើកឡើងរបស់ លោក ប៉ែន
បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា។ លោកមានប្រសាសន៍ថា៖ “ វគ្គសិក្សានេះមានសារៈសំខាន់ណាស់ជាពិសេសសម្រាប់បងប្អូនអ្នកសារព័ត៌មានដែលយើងនិងស្វែងយល់ឲ្យកាន់តែច្បាស់ថែមទៀតអំពីមូលបត្រ
”។
សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តលើកកម្ពស់ការយល់ដឹងនិងជំរុញការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងទីផ្សារមូលបត្រឱ្យបានកាន់តែទូលំទូលាយ
ព្រមទាំងចែករំលែកចំណេះដឹងដល់អ្នកសារព័ត៌មានឱ្យយល់ដឹងកាន់តែច្បាស់ពីបច្ចុប្បន្នភាព
និងប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មានដល់សាធារណៈជន ដោយការប្រើប្រាស់បច្ចេកវិទ្យាវិស័យមូលបត្រក្នុងសម័យសេដ្ឋកិច្ចឌីជីថល។
នេះជាការលើកឡើងពីលោកស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា(គ. ម. ក.)។ លោកមានប្រសាសន៍ថា៖ “សិក្ខាថ្ងៃនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំសម្រាប់អ្នកសារព័ត៌មានកម្មវិធីថ្ងៃនេះគឺមានគោលបំណងលើកកម្ពស់ការយល់ដឹងជំរុញការយល់ដឹងពាក់ព័ន្ធនិងទីផ្សារមូលបត្រឲ្យបានទូលំទូលាយនិងមានប្រសិទ្ធភាពដូចអ្វីដែលលោក
ប៉ែន បូណា បានលើកឡើងថាបើសិនជាអ្នកផ្សព្វផ្សាយមិនច្បាស់នោះអ្នកទទួលនឹងកាន់តែមិនច្បាស់”។
សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានបែងចែកចេញជា៤ផ្នែកគឺ
ទី១៖ “បច្ចុប្បន្នភាព និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យមូលបត្រកម្ពុជា”, ទី២៖ “ព័ត៌មាន និងប្រសិទ្ធភាពទីផ្សារ”,
ទី៣៖ “អាជីវកម្មជួញដូរឧបករណ៍និស្សន្ទ និងបទប្បញ្ញត្តិគ្រប់គ្រង” និងទី៤៖“វិធីសាស្ត្រក្នុងការវិភាគព័ត៌មាន
និងការសរសេរអត្ថបទបែបប្រៀបធៀប”។
សូមបញ្ជាក់ផងដែរថានេះជាមិនមែនជាលើកទីមួយទេដែលនិស្សិតនៃមហាវិទ្យាល័យព័ត៌មាន
និងគមនាគមន៍បានចូលរួមសិក្ខាសាលាបែបនេះ។ កន្លងមកសិស្សនិស្សិតក៏បានចូលរួមសិក្ខាសាលាជាច្រើនទាក់ទងនឹងប្រព័ន្ធផ្សាព្វផ្សាយផងដែរ៕
Comments
Post a Comment