ការ​គ្រប់គ្រង​ស្ថាប័ន​ការ​សែត


សាវតា​និង​មូលហេតុ​

បន្ទាប់​ពី​សង្គ្រាម​សីុវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​បញ្ចប់​ដោយ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ទី​២៣​ខែ​តុលា​ឆ្នាំ​១៩៩១ ​សារព័ត៌មាន​សេរី​ត្រូវ​បាន​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ទន្ទឹម​គ្នា​នឹង​ការ​ស្ដារ​ឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស​តាម​រយះ​ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​។​

អស់​រយះពេល​ជាង​២០​ឆ្នាំ​កន្លង​មក​កម្រិត​របស់​អ្នកសារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​គួរ​អោយ​​​កត់​សម្គាល់​ដោយ​សារ​តែ​មាន​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវះ​នានា​ដែល​រៀបចំ​ដោយ​ស្ថាប័ន​អប់រំ​បណ្ដុះបណ្ដាល​វិជ្ជា​ជីវះ​សារព័ត៌មាន​នានា​ដូច​ជា​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​ជាដើម​។​

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី​វគ្គ​បណ្ដុះ​បណ្ដាល​ភាគ​ច្រើន​ធ្វើ​ឡើង​តែ​នៅ​រាជធានី​ភ្នំពេញ​និង​ក្នុង​ខេត្ត​ក្រុង​ តេជោ​បាន​សំណូមពរ​អោយ​អ្នក​សារព័ត៌មាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ទប់ស្កាត់​និង​កំចាត់​ចោល​នូវ​ព័ត៌មាន​ក្លែងក្លាយ​ដែល​កំពុង​លុកលុយ​ក្នុង​ប្រពន្ធ័​ព័ត៌មាន​ឌីជីថល​ផង​ដែរ​។​

សារព័ត៌មាន​សរសេរ​គឺ​ជា​ប្រពន្ធ័​ផ្សព្វផ្សាយ​ព័ត៌មាន​ដ៏​ចំណាស់​ជាង​គេ​បំផុត​និង​ក៏​ជា​ប្រពន្ធ័ផ្សព្វផ្សាយ​ឯកសារ​យោង​ផង​ដែរ​។  ​កាសែត​ចាប់​យក​ចំណុច​សំខាន់​នៃ​ព័ត៌មាន​កើតឡើង​ពី​ម្សិលមិញ​និង​បែងចែក​ព័ត៌មាន​នោះ​តាម​លំដាប់លំដោយ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​គេហទំព័រ​ព័ត៌មាន​។​កាសែត​ក៏​អនុញ្ញាតិ​អោយ​យើង​វិភាគ​លម្អិត​ស៊ី​ជម្រៅ​និង​បង្កើត​ជា​ទស្សនះ​វិស័យ​ស្ដី​ពី​ព័ត៌​មាន​សម្រាប់​អ្នក​អាន​។​

គម្រោង​បង្កើត​កាសែត

 .របៀប​វារះ​ប្រចាំ​ថ្ងៃ​
v ការ​រៀបចំ​ការងារ​: ថា​តើ​គួរ​តែ​យក​ព័ត៌មាន​អ្វី​មក​ផ្សាយ​ហើយ​តើ​ព័ត៌មាន​ដែល​យក​មក​ផ្សាយ​នោះ​ទាក់ទង​នឹង​សន្តិសុខ​សង្គម,​នយោបាយ​,សេដ្ឋកិច្ច​,បទយកការណ៏​,ឫ​ទាក់ទង​នឹង​អ្វី​យក​មក​អោយ​ប្រាកដ​។​
v ផែនទី​បោះពុម្ភ​ផ្សាយ​:​គួរ​តែ​យក​កាសែត​ទៅ​លក់​ឫ​ចែកចាយ​នៅ​ទី​ណា​ទើប​មាន​ការ​ចាប់​អារម្មណ៏​ច្រើន​ពី​សំណាក់​មហាជន​។​ ឧទាហរណ៏​:តូប​លក់​កាសែត,​តូបលក់​កាហ្វេ​,ឫ​តាម​ផ្ទះ​តាម​ផ្សារ​។​
v ព្រឹត្តិការណ៏​សង្គម​:ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច ​អាជ្ញាធ​រឫ​មន្រ្តី​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៏​សង្គម​ដើម្បី​ពេល​ដែល​មាន​ហេតុការណ៏​ឫ​ព្រឹត្តការណ៏​អ្វីមួយ​កើត​ឡើង​គឺ​មាន​ពួក​គាត់​រាយការណ៏​មក​ប្រាប់​។​  ឧទាហរណ៏​:ករណី​គ្រោះថ្នាក់​ចរាចរណ៏​, អំពើហិង្សា, ​ឃាតកម្ម​ជា​ដើម​។
v បទ​យកការណ៏​: ត្រូវ​រក​បុគ្គលិក​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​សរសេរ​និង​ធ្វើ​បទ​យកការណ៏​បាន​យ៉ាង​ល្អ​ហើយ​មុន​នឹង​ធ្វើ​បទយកការណ៏​ត្រូវ​តែ​គិត​អោយ​បាន​ច្បាស់លាស់​ជា​មុន​ថា​គួរ​សរសេរ​រឿង​អ្វី​។  ឧទាហរណ៏​:  បទ​យកការណ៏អំពី​កសិកម្ម​ បទ​យកការណ៏​អំពី​រមណីយដ្ឋាន​។ល។
v បទ​ស៊ើបអង្កេត​: ការ​ធ្វើ​បទ​ស៊ើប​អង្កេត​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​ បទស៊ើបអង្កេត​អ្នកកាសែត​ត្រូវ​ចំណាយ​ទាំង​ពេលវេលា​,ថវិការ​,មធ្យោបាយ​ធ្វើដំណើរ​និង​ការ​ប្រថុយ​នូ​វអាយុ​ជីវិត​ថែម​ទៀត​ផង​។ប៉ុន្តែ​ភាគ​ច្រើន​នៃ​បទ​ស៊ើបអង្កេត​គឺ​ត្រូវ​បាន​ទទួល​ការ​ចាប់អារម្មណ៏​ច្រើន​ពី​សំណាក់​អ្នក​អាន​ពី​ព្រោះ​ថា​បទ​ស៊ើបអង្កេត​ជា​ព័ត៌មាន​បែប​ស៊ីជម្រៅ​និង​ប្រមូលផ្ដុំ​ទៅ​ដោយ​រឿងរ៉ាវ​ច្រើន​ដែល​គិត​ត្រឹម​ពេល​ដ៏​ខ្លី​មិន​បាន​ឡើយ​។​ ឧទាហរណ៏:បទស៊ើបអង្កេត​ទាក់ទង​ទៅ​នឹង​នយោបាយ​,បទស៊ើបអង្កេត​ទាក់ទង​នឹង​ព្រៃឈើ​,ឃាតកម្ម​ឫ​ការ​រឹបអូស​ដី​ធ្លី​ជា​ដើម​។ល។
v បច្ចេកទេស​បទសម្ភាសន៏​:​ ក្នុង​មួយ​សប្ដាហ៏​តើ​គួរ​តែ​អញ្ជើញ​វាគ្មិន​រូប​ណា​អោយ​ចូលរួម​មក​ធ្វើ​បទ​សម្ភាសន៏​ហើយ​បើ​អញ្ជើញ​គាត់​មក​តើ​បាន​ត្រៀម​សំនួរ​អ្វីខ្លះ​និង​ទាក់ទង​ទៅ​នឹង​អ្វី​ទៅ​ដើម្បី​ជា​ប្រយោជន៏​ដល់​សង្គម​ហើយ​មិន​ប៉ះពាល់​ទៅដល់​សង្គមជាតិ​ឫ​កិត្តិយស​របស់​អ្នក​ដ៏ទៃ​ហើយ​តើ​ទាក់ទាញ​អ្នកអាន​ដល់​កម្រិត​ណា​បុគ្គល​នោះ​អាច​ទុកចិត្ត​បាន​ឫ​មួយ​ក៏​អត់​។​
v អ្នក​យក​ពត័មាន​ទូទៅ​និង​អ្នកជំនាញការ​:
Ø អ្នក​យកពត័មាន​ទូទៅ:
§  គ្រោះថ្នាក់​ចរាចរណ៏
§  អំពើហិង្សា​,គ្រឿងញៀន​,ជា​ដើម​។ល។
§  ពត័មាន​អំពី​តារាជាតិ​និង​អន្តរជាតិ​។
v អ្នកជំនាញការ
Ø បទយកការណ៏
Ø បទស៊ើបអង្កេត។
§  ការ​សរសេរ​អត្ថបទ​ព័ត៌មាន​: ជាទូទៅ​មិន​ថា​នៅ​ក្នុង​ស្ថាប័ន​កាសែត​ណាមួយ​ឡើយ​រាល់​ការ​ចេញ​ព័ត៌មាន​គឺ​ត្រូវ​ឆ្លង​កាត់​និពន្ធនាយក​ជាមុន​សិន​ពីព្រោះ​ថា​ការ​ចេញ​ព័ត៌មាន​មិន​អាច​ចេះ​តែ​ចេញ​ផ្ដេសផ្ដាស​ទេខ្លាច​មន្រ្តីដែល​ពាក់ព័ន្ធ​ឫ​ក្រសួង​ស្ថាបន័​ផ្សេង​ៗ​ចាត់​វិធានការ​។
§  តម្លៃ​បន្ថែម:​ ត្រូវ​ចំណាយ​ទៅ​លើ​អ្វី​បន្ថែម​ទៀត​សាំង​, សោហ៊ុយ​, ពេលវេលា, ​ ឫ​កម្លាំង​មនុស្ស​ដែល​ខំ​ធ្វើ​ព័ត៌មាន​។
§  ការ​អាន​ឡើង​វិញ:​ ត្រង់​ចំណុច​នេះ​គឺ​វា​ទាក់ទង​ទៅ​នឹង​និពន្ធនាយក​ជា​អ្នក​ទទួល​ខុស​ត្រូវ​។​
.ការ​ប្រជុំ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ច័ន្ទ​
·        ចំណង​ជើង​: ចំណង​ជើង​ណា​ដែល​ទាក់ទង​នឹង​អត្ថបទ​ព័ត៌មាន​មិនមែន​ទាក់ទាញ​តែ​ចំណង​ជើង​ហើយ​ដល់​ពេល​ចូល​អាន​គឺ​គ្មាន​អ្វី​សោះ​ដល់​ពេល​លើក​ក្រោយ​គឺ​គេ​នឹង​លែង​អាន​ទៀត​ហើយ​។
·        ការ​រៀបចំ​ទំព័រ​: វា​ជា​ចំណុច​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ការ​បោះពុម្ភ​កាសែត​ត្រូវ​ដាក់​អោយ​បាន​ច្បាស់លាស់​បើ​អាន​បន្ត​ត្រូវ​បន្ត​ទៅ​ណា​ដើម្បី​អោយ​អ្នក​អាន​ងាយ​ស្រួល​តទៅ​ទំព័រ​បន្ទាប់​ងាយស្រួល​ក្នុង​ការ​អាន​។
·        ការ​ដាក់​រូប​និង​ក្រាហ្វិក:​ ការ​រចនា​រូបភាព​គឺ​ជា​រឿង​សំខាន់​មួយ​ផង​ដែរ​សម្រាប់​ស្ថាប័ន​កាសែត​ពី​ព្រោះ​អ្នក​អាន​កាសែត​ក៏​ត្រូវ​ការ​មើល​រូបភាព​ដែល​មាន​នៅ​ក្នុង​ការសែត​ផង​ដែរ​។កាល​ពី​សម័យ​មុន​មាន​​តែ​កាសែត​ស​ខ្មៅ​ប៉ុណ្ណោះ​ ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​មាន​ទាំង​កាសែត​ដែល​មាន​កូល័រ​ថែម​ទៀត​ផង​។​
·        សេវាកម្ម​អតិថិជន​: នៅ​ពេល​ដែល​ដាក់​លក់​អោយ​អតិថិជន​ តើ​ក្នុង​តម្លៃ​ប៉ុន្មាន​?​ហើយ​គួរ​តែ​តម្រូវ​ចិត្ត​វ័យ​ណា​ខ្លះ​។  ​ឧទាហរណ៏:​ក្មេង​ៗវ័យ​ជំទង់​ចូលចិត្ត​មើល​អ្វី​ខ្លះ​ដែល​មាន​នៅ​ក្នុង​កាសែត,​ចាស់ៗ​វ័យ​កណ្ដាល​,ចាស់​ជរា​។
·        ទំនួល​ខុស​ត្រូវ​ផ្នែក​សង្គម​របស់​អ្នក​សារព័ត៌មាន:​ អ្នក​សារព័ត៌មាន​ដ៏​មាន​វិជ្ជាជីវះ​ត្រូវ​តែ​គោរព​តាម​ក្រមសីលធម៏​នៃ​សង្គម​ដូចជា ​ផ្ដិត​យក​រូបភាព​និង​សរសេរ​តែ​ព័ត៌មាន​ដែល​ពិត,​​ មិន​ទទួល​សំណូក​ពី​អ្នក​ដ៏ទៃ,​មិន​ផ្សាយ​លើស​ពី​តួនាទី​របស់​ខ្លួន​, មិន​ផ្សាយ​លើស​ពី​តួនាទី​ខ្លួន​ឯងដូច​ជា​ដើរ​តួ​ជា​ចៅក្រម​ជា​ដើម​ម្យ៉ាង​ទៀត​ប្រសិន​បើ​មាន​ការ​ថ្លោះ​ធ្លោយ​ទាក់ទង​ទៅ​នឹង​អត្ថបទ​ព័ត៌មាន​ត្រង់​ចំណុច​ណា​ត្រូវ​ហ៊ាន​ចេញ​មុខ​សុំទោស​ជា​សាធារណះ​។
.ភាសា​បច្ចេកទេស​នៃ​សារព័ត៌មាន​បោះពុម្ភ​
¨     ទម្រង់​សារព័ត៌មាន
¨     ហេតុការណ៏​ពិត
¨     ការ​អត្ថាធិប្បាយ
¨     លំដាប់​ថ្នាក់​ព័ត៌មាន
¨     ពី​ការ​ពិត........ទៅ​មុំ​ជា​ច្រើន។
Ø សេចក្ដី​សន្និដ្ឋាន
គម្រោង​នៃ​ការបង្កើត​កាសែត​នេះ​នឹង​ទទួល​បាន​ជោគជ័យ​។
នៅ​ថ្ងៃ​អនាគត​នឹង​ក្លាយ​ជា​កាសែត​មួយ​ដ៏​មាន​សក្ដានុពល​ខ្លាំងក្លា​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ជា​ពិសេស​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៏​ច្រើន​ពី​សំណាក់​អ្នក​អាន​ទាំង​ចាស់​ទាំង​ក្មេង​ពី​ព្រោះ​យើង​ធ្វើ​តម្រូវ​ចិត្ត​ទាំង​យុវវ័យ​ ចាស់ជរា​ និង​ក្មេងៗ​ផងដែរ​៕

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់