សោកនាថកម្មគុកឥតជញ្ជាំងនៅសម័យប៉ុលពត



អត្ថបទដោយ ៖ ជួប ស្រី​​រ័ត្ន, សៅ សុខអេង, យន់ លាភ,ហៀង រ័ត្ន


កំពង់ចាម៖ វត្តអារាមគឺជាទីសក្ការបូជាដែលពុទ្ធសាសនិកតែងតែគោរពប្រតិបត្តិ និងមានជំនឿយ៉ាងម៉ុតមាំតាំងពីបុរាណមក មិនត្រឹមតែប៉ុណ្ណោះវត្តអារាមក៏ជាកន្លែងសម្រាប់អប់រំទូន្មានប្រៀនប្រដៅមនុស្សឲ្យប្រព្រឹត្តិនូវសេក្ដីល្អត្រឹមត្រូវតាមគន្លងព្រះពុទ្ធសាសនាផងដែរ។ មួយវិញទៀតវត្តអារាមត្រូវបានប្រជាជនដែលមានជំនឿលើព្រះពុទ្ធសាសនាចាត់ទុកជាទីកន្លែងស្ងប់សុខ និងសន្តិភាពបំផុតសម្រាប់អប់រំផ្លូវចិត្តរបស់មនុស្ស។

ប៉ុន្តែបើយើក្រឡេកមើលអតីកាលកាលពីជាង៣០ឆ្នាំមុនណោះវិញ វត្តអារាមដែលមានឈ្មោះថា វត្តជេត ពន់ ឬហៅវត្តត្រី គឺធ្លាប់តែជាកន្លែងជ្រះថ្លាសម្រាប់ប្រជាជនក្នុងការធ្វើបុណ្យទាន ប៉ុន្តែបែជាត្រូវទទួលរងនូវការបំផ្លិចបំផ្លាញ និងប្រែក្លាយជាកន្លែងសម្លាប់មនុស្សយ៉ាងគួរឲ្យតក់ស្លុតទៅវិញ។ នៅទីនេះ វត្តជេតពន់ ហៅវត្តត្រីស្ថិតក្នុស្រុកកងមាស ខេត្តកំពង់ចាម ដែលវត្តនេះពីមុនមកធ្លាប់ជាទីកន្លែងពិឃាទយ៉ាងសាហាវបំផុតកាលពីរបបកម្ពុជាប្រជាធិបតេយ្យ។


ទីធ្លាក្នុងវត្តភាគច្រើនគឺជាទីរណ្ដៅកប់សពរបស់ជនរងគ្រោះដែលត្រូវបានពួកប៉ុលពតធ្វើទារុណកម្ម និងកាប់សម្លាប់យ៉ាងរង្គាល ហើយបំណែកឆ្អឹងជាច្រើនត្រូវបានព្រះសង្ឃនិងប្រជាជននៅទីនោះប្រមូលលាងសម្អាត និងយកមកតម្កល់ទុកក្នុង"វិមានសាកសពប្រជាជន នៅក្នុងវត្តជេតពន់នេះ។

បើតាមលោកយាយ ទុយ ណៃ អាយុ៧៥ឆ្នាំ ជាដូនជីនៅវត្តជេតពន់មានប្រសាសន៍ថា «កុដិចាស់នោះជាកន្លែងគុកវា ក៏នៅទីនឹង កន្លែងសម្លាប់មនុស្សក៏នៅទីនឹង ហើយបើក្មេងៗវិញ ចៅអើយចាប់ជើងបោកនឹងជញ្ជាំបោះចូលរណ្ដៅ ហ៊ឺ! វត្តនេះវេទនាណាស់កម្សត់នោះហាកំសត់ហើយ»

 លោកយាយបានបន្តទៀតថា៖ «កន្លែងដែលយើងអង្គុយហ្នឹងសុទ្ធតែជារណ្ដៅខ្មោចហើយ ខ្លះគេប្រមូលបានក៏យកទៅទុកទៅ​​ ខ្លះក៏កប់ចោលទៅព្រោះវាច្រើនពេក»

ចំណែកលោក តាជួន អ៊ីម អាយុ៨៦ឆ្នាំអាចារ្យវត្តជេតពន់មានប្រសាសន៍ថា ក្នុងឆ្នាំ៧៦​​​​​៧៧ ជំនាន់ប៉ុលពតវត្តនេះជាទីរណ្ដៅកប់ ជាគុកឥតជញ្ជាំងតែគ្មានអ្នកណារត់ចេញរួចទេ ហើយក្នុពេលហ្នឹងវាវៃអស់ហើយខ្ទេចវិហារខ្ទេចអីគ្មានសល់ទេ

បើយោងតាមព្រះតេជគុណ អ៊ុន តាប់ ព្រះជន៦៤ព្រះវស្សាមានសង្ឃដីកាថា ការសម្លាប់មនុស្សកាលជំនាន់ប៉ុលពតនៅក្នុវត្តនេះពិតជាមានពិតប្រាកមែន ព្រោះមានកុដិធំមួយជាសាក្សី កាលពីជំនាន់នោះវត្តនេះស្ងាត់ណាស់ ហើយគេប្រមូលប្រជាជនដែលត្រូវវៃចោលយកមកទុកនៅទីនេះ ហើយពេលយប់ឡើងគេយកទៅវៃចោល

គួម្លឹកថា វត្តជេតពន់វត្តត្រីសាងសង់ឡើងតាំងពីឆ្នាំ១៦៤៣មកម្លេះ ដែលគិតមកទល់ពេលបច្ចុប្បន្ននេះគឺមានអាយុកាលប្រមាណជាង៣០០ឆ្នាំមកហើយ វត្តនេះដំបូងឡើយមានឈ្មោះថា ឃោតសិតារាម”​ ប៉ុន្តែដោយសារតែវត្តនេះធ្លាប់ជួបរឿងអកុសលដោយធ្លាប់មានមនុស្សជាច្រើននាក់បានស្លាប់កាលពីជំនាន់ខ្មែរក្រហម ទើបក្រោយឆ្នាំ១៩៧៩ ព្រះសង្ឃក្រោយៗបានមូលមតិគ្នាដូរឈ្មោះវត្តនេះចេញ ដោយប្រែពីឈ្មោះ«វត្តឃោតសិតារាម» មកជាវត្តជេតពន់ហៅវត្តត្រី


Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់