ការចែករំលែកបទពិសោធន៏របស់ជនជាតិអាមេរិកដើមកំណើតខ្មែរ

អត្ថបទដោយ÷​ សៅ សុខអេង


ភ្នំពេញ÷​ កិច្ចពិភាក្សាជាមួយវាគ្មិនល្បីៗបីរូបដែលជាជនជាតិអាមេរិកដើមកំណើតខ្មែរ បានមកចែករំលែក បទពិសោធន៏ការ រស់នៅក្នុងប្រទេស សហរដ្ឋអាមេរិកនៅ សាកលវិទ្យាល័យ​កម្ពុជានៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧។ ក្រោមការដឹកនាំរបស់ លោកឯកឧត្តមបណ្ឌិត កៅ គឹមហួន ស្ថាបនិក និងជាសកលវិទ្យាធិការនៃកលវិទ្យាល័យកម្ពុជា​​

 
យោងតាមលោកស្រី Sotie ​Heidtភរិយារបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំនៅ​កម្ពុជាបានប្រាប់នូវ​គន្លឹះ  ជោគជ័យជាច្រើន និងបទពិសោធន៏របស់លោកស្រីដែលទៅរស់នៅទឹកដីសហរដ្ឋអាមេរិក​​ លោកស្រីបានធ្វើការ នៅក្នុងវិស័យនានា  រាប់ពីក្នុងអង្គការមិនមែនរដ្ឋាភិបាល ទីភ្នាក់ងារនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក និង វិស័យឯកជន លើបញ្ហានានាជាច្រើន រាប់ពីការជួញដូរកុមារ និងមនុស្ស លទ្ធកម្ម​​ និងការងារទាក់ទងនឹងការធ្វើកុងត្រា ទំនាក់ទំនង​​សាធារណ: និងការងារផ្នែកទីផ្សារ។​  
 
លោកស្រីចាត់ទុកខ្លួនឯងថា ជាពលរដ្ឋនៃពិភពលោក ហើយបានចាប់អារម្មណ៏ខ្លាំងលើការងារស្ម័គ្រចិត្ត ដើម្បីតបស្នងទៅ សមាគមន៍វិញ។ហើយលោកស្រីចង់ឲ្យប្រជាជនខ្មែរមានឪកាសបានរៀននៅសហរដ្ឋអាមេរិកនិងជាជនគំរូនៅក្នុងសង្គម។
លោកស្រីបានបន្ថែមទៀតថា គន្លឹះជោគជ័យរបស់លោកស្រីគឺអាចប្រកួតប្រជែងជាមួយប្រជាជនសហរដ្ឋអាមេរិកបាន។

លោកស្រីមិនមានការភ័យខ្លាចចំពោះការប្រកួតប្រជែងខ្លាំងពេលប្រៀបធៀបជាមួយប្រទេសដទៃនោះទេ។ផ្ទុយទៅវិញគឺធ្វើឲ្យ​​ខ្លួនឯងមានការប្រកួតប្រជែងខ្លាំង ហើយក៏បានជោគជ័យសម្រាប់ខ្លួនឯង និងត្រូវមានក្តីស្រម៉ៃដ៏ធំសម្រាប់ខ្លួនឯងផងដែរ។
 
លោកតំណាងរាស្រ្ត ម៉ម រ៉ាឌី និងក្រុមគ្រួសារលោកបានមករស់នៅក្នុងសហរដ្ឋអាមេរិក ក្នុងនាមជាជនភៀសខ្លូនពីសង្រ្គាមស៊ីវិល។ ហើយលោកជាជនសំណាងមួយរូបដែលបានរស់នៅទីនោះដោយមិនដឹងពីអ្វីទាំងអស់។ លោកគឺជា ប្រតិភូមា្នក់ទៅកាន់សេតវិមាន នៅឆ្នាំ១៩៩៨ ក្នុងនាមជាសមាជិកនៃ City of Lowell Empowerment Zone ជា គម្រោងផ្តួចផ្តើមរបស់ក្រុង ដែលផ្តល់អំណោយថវិកាដល់មុខជំនួញថ្មីៗដែលត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង។

លោកបានឲ្យដឹងថា ប្រជាជនខ្មែរទៅរស់នៅសហរដ្ឋអាមេរិកពិតជាមានការលំបាកជាច្រើន បើសិនជាគ្មានជំនួយពីជនជាតិអាមេរិក។ លោកបានប្រាប់ពីភាពជោគជ័យរបស់លោកគឺត្រូវចេះជួយខ្លួនឯងសិន ខំស្វែងយល់ និងខិតខំរៀនឲ្យបានច្រើនទើបអាចជួយខ្លួនឯង និងសង្គមបាន។ ហើយលោកថាសូមកុំភ្លេចអត្តសញ្ញាណជាតិខ្លួនឯង។​​

លោក Phatry Derek Pan ជាវាគ្មិនចុងក្រោយមានបទពិសោធន៏ជាងដប់ឆ្នាំ នៅក្នុងការអភិវឌ្ឍសហគមន៏ និងប្រព័ន្ធ ផ្សព្វផ្សាយតាមឌីជីថល។ លោកជាកូនពៅក្នុងចំណោមកូនទាំងប្រាំពីរនាក់។ លោកបាននិយាយថា ការរស់នៅសហរដ្ឋអាមេរិកពិតជាមិនងាយស្រួលនោះទេ គឺតែងតែជួបប្រទះនឹងបញ្ហាជាច្រើនដូចជា អាកាសធាតុត្រជាក់ពេក ទាក់ទងនឹងវប្បធម៌ ពូជសាសន៏ខុសគ្នា។​​

លោកបានរៀបចំព្រឹត្តិការណ៏វប្បធម៌ធំៗ បានបង្កើតអង្គការសិល្ប:មួយ ហើយបានធ្វើជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់អង្គការសហគមន៍មួយចំនួន។​​ ពេលនេះលោកធ្វើការនៅរាជធានីភ្នំពេញ ដោយលោកបន្តគ្រប់គ្រងក្រុម  Khmerican ហើយជាអ្នកនិពន្ធសៀវភៅដំបូងរបស់លោក ដែលមានចំណងជើងថា Khmerican: Khmer  America Forward

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់