Posts

Showing posts from October, 2020

តម្លៃទីផ្សារក្រពើធ្លាក់ចុះច្រើនឆ្នាំជាប់ៗ គ្នា

Image
កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមនិស្សិតនៃសាកលវិទ្យាកម្ពុជា បានចុះកម្មសិក្សាអំពីព័ត៌មានបរិស្ថាន នៅក្នុងខេត្តកំពង់ចាម ដើម្បីស្វែងយល់ពីវិស័យជីវិតប្រជាពលរដ្ឋនៅទីនោះ ទាក់ទងទៅនឹងជីវិតនៃការរស់នៅ និងរបរដែលអ្នកស្រុកនិយមក្នុងការប្រកប។   ទន្ទឹមនឹងគ្នានេះ នាងខ្ញុំ អ៊ុក សោវិច្ឆិកា និងមិត្តរួមក្រុម បានចុះធ្វើបទសម្ភាសន៍ផ្ទាល់ ជាមួយនឹងពលរដ្ឋម្នាក់មានឈ្មោះថា Bak Khean (បាក់ ខែង) ដែលជាគាត់ជាម្ចាស់កសិកដ្ឋានចិញ្ចឹមក្រពើមួយកន្លែងនៅខេត្ត កំពង់ឆ្នាំង។ ដោយលោកពូ បានសម្តែងជាខកចិត្តចំពោះអាជីវកម្មដែលប្រកបជាង ១០ឆ្នាំមកនេះយ៉ាងខ្លាំង ព្រោះតែតម្លៃកូនក្រពើដាំក្បាលចុះជាច្រើនឆ្នាំជាប់គ្នា រហូតមកទល់នឹងពេលនេះ រហូតលោកនិយាយថា « ចិញ្ចឹមសត្វនេះ មិនស្មើនឹងគេចិញ្ចឹមឆ្កែលក់ផង »! ។ គួរឲ្យដឹងផងដែរថា Bak Khean ប៉ុន្មានឆ្នាំចុងក្រោយមកនេះ មានម្ចាស់កសិកដ្ឋានចិញ្ចឹមក្រពើជាច្រើន បានត្អូញត្អែរទាក់ទងនឹងរឿងទីផ្សារកូនក្រពើលក់បន្ដធ្លាក់ថ្លៃខ្លាំង ដោយនៅឆ្នាំនេះ តម្លៃកូនក្រពើបានធ្លាក់ចុះមកនៅទាបខ្លាំង ត្រឹម២ដុល្លារប៉ុណ្ណោះក្នុងក្បាល។ ម្ចាស់កសិកដ្ឋានលោក បាក់ ខែង ដែលជាម្ចាស់កសិកដ្ឋាននៅខេត្តកំពងចាម បានឲ្យដឹងថា បើធៀបទៅនឹងតម្លៃកាលពីមុន 1 គីឡូ 10...

អ្នកស្រុកកងមាស គាំទ្រផលិតផលក្នុងស្រុកល្អជាងផលិតផលនាំចូល

Image
ខេត្ត​​កំពង់​ចាម​ ៖ កាលពី​ថ្ងៃ​ទី​១៣​ ខែ​​កញ្ញា​ ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​ ក្រុម​សិក្សា​បាន​ចុះ​សួរ​មតិ​យោ​បល់​របស់​អ្នក​ផ្សារ​រកា​កោង​នៅ​ស្រុក​កង​មាស​ផ្ទាល់​ ទាក់​ទង​នឹង​ផលិត​ផល​ដែលពួក​គាត់​លក់​ក្នុង​ទី​ផ្សារ​សព្វ​ថ្ងៃ​មាន​ប្រភព​មក​ពី​កន្លែង​ណា​ខ្លះ​។ ជា​ចម្លើយ​ឆ្លើយ​តប​​ អ្នក​ស្រី​ ហ៊ាង​ ​ម្ចាស់​តូប​លក់​ត្រី​​ដែល​អង្គុយ​ធ្វើ​ត្រី​អោយ​ភ្ញៀវ​ស្រស់ៗ​បាន​បញ្ជាក់ទាំង​ទឹក​មុខ​ញញឹម​រួស​រាយ​​ថា​ ផលិត​ផល​ដែល​មាន​លក់​ក្នុង​ផ្សារ​នេះ​សុទ្ធ​សឹង​ជា​របស់​បង​ប្អូន​​ក្នុង​ស្រុក​ដាំ​និង​រក​បាន​ ជា​ពិសេស​គឺ​ផលិត​ផល​កសិកម្ម​​ដែល​មាន​ដូច​ជា​ត្រី​និង​បន្លែ​តែ​ម្ដង​។  អ្នក​ស្រី​បាន​និយាយថា​ “ ស្រុក​យើង​សម្បូរ​ត្រី​ណាស់​ ដោយ​សារ​ជា​ខេត្ត​ជាប់​ទន្លេ​និង​សម្បូរ​អ្នក​ចិញ្ចឹម​ត្រី​ច្រើន​។ មីង​លក់​ត្រី​ជាង​៥​ឆ្នាំ​ហើយ​ ហើយ​លក់​ដាច់​ព្រោះ​អ្នក​ភូមិ​គេ​ចូល​ចិត្ត​ញ៉ាំ​សាច់​ត្រី​ជាង​ព្រោះ​វា​ធូរ​ថ្លៃ​ ហើយ​មិន​ខ្លាច​ត្រី​នាំ​ចូល​ពីប្រ​ទេស​ជិត​ខាង​​​អី​ទេ​ ” ។ គាត់​ក៏​បាន​បន្ថែម​ថា​ “ ត្រី​មីង​យក​មក​លក់​ គឺ​រាល់​ព្រឹក​ម្ចាស់​បឹង​ចិញ្ចឹមត្រី​គេ​យក​មក​ទម្លាក់​អោយ​ស្រស់ៗ​រៀង​រាល់​ព្រឹក​។ ​ត្រី​មួយ​គីឡូ​ត្រឹម​ ១០០០០រៀ...

ការនេសាទខុសច្បាប់

Image
ការនេសាទត្រី ក៏ជា​វិស័យ​ជលផល​មួយ​ដ៏​សំខាន់​នៅ​ប្រទេស ​កម្ពុជា ​ និងមាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​ផងដែរ។ ម៉្យាងវិញទៀត​ មាន​បងប្អូន ​ខ្មែរ និងខ្មែរ - អីស្លាម ​ជាច្រើន​រស់នៅ​ជុំវិញ​តំបន់​ទន្លេរ​សាប ហើយភាគច្រើន ពួកគាត់​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ដោយ​ការចេញ​ទៅ​នេសាទ​នៅ​តាម​ដង​ទន្លេរ។ សម្រាប់​ត្រី​ដែល​រក​បាន​ពីការ​នេសាទ ​ពួក​គាត់​ទុក​បរិភោគ​ខ្លះ​ សេះ​សល់​យក​ទៅ​លក់​នៅទីផ្សារ​ដើម្បីទទួលបាន​កំរៃ​ខ្លះ​យក​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ ជាមួយគ្នានោះ​ គូប​ផ្សំ​ជាមួយ​នឹងកម្ពុជា​សំបូរ​ទៅ​ដោយធនធាន​ជលផល​នេះ​ ជា​ច្រើន​កន្លែង​ដូច ជា​សមុទ្រ ទន្លេ បឹង​តូច​ធំ​ជាដើម​ ដែលស្ថិត​ស្ទើរ​តែ​គ្រប់​បណ្ដារ​ខេត្ត​នៃប្រទេស​កម្ពុជា។ យ៉ាងណាមិញ​ វិស័យ​ជលផល​នេះ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ក៏មាន​ការ​ប្រែប្រួល​ទៅតាម​អាកាសធាតុ ​និងតំបន់​ ដែលធ្វើ​ឲ្យ​មានការ​ធ្លាក់​ចុះ​នៃធនធានជលផល​ក្នុង​ការ​ផ្គត់ផ្គង់​ដល់ទីផ្សារ​រហូត​មានការនាំចូល​ពីប្រទេស​ជិតខាង​មកជំនួស​វិញ។ ដោយឡែក​ ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ទិន្នផល​ត្រី​មាន​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់​ ដោយសារ​កត្តា អាកាសធាតុ​មាន​ការប្រែប្រួល កម្រិត​ទឹក​កាន់តែរាក់​ពីមួយឆ្នាំ​ទៅមួយឆ្នាំ​ បូករ...