របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

(ភ្នំពេញ)៖ ជំងឺកូវីត១៩ បានធ្វើអោយសេដ្ឋកិច្ចនៅលើពិភពលោកទាំងមូលមានការធ្លាក់ចុះមួយកម្រិត ដោយសារតែវិស័យដឹកជញ្ជូនទំនិញមួយចំនួនត្រូវបានជាប់គាំង។ ទន្ទឹមនឹងនេះប្រទេសកម្ពុជាក៏បានទទួលរងឥទិ្ធពលពីជំងឺដ៏កាចសាហាវមួយនេះ ដែលបានធ្វើអោយប៉ះ ពាល់យ៉ាងខ្លាំងទៅដល់ការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ ពិសេសគឺបានធ្វើឲ្យហាងលក់ដូរទំនិញ ក៏ដូចជាក្រុមហ៊ុនមួយចំនួនត្រូវបានបិទទ្វារដោយសារតែគ្មានភ្ញៀវ និង អតិថិជនចូលទិញ ។ ប៉ុន្ដែបើតាមការសង្កេតមើលឃើញជាក់ស្ដែង សន្ទុះនៃរបរលក់ចាប់ហួយគឺមានសន្ទុះខ្លាំងជាងរបររកស៊ីដទៃទៀត ព្រោះនៅពេលមានជំងឺកូវីតរាតត្បាតចូលមកភ្លាម ស្រាប់តែធ្វើឲ្យរបរលក់ចាប់ហួយលក់ដាច់ច្រើនខ្លាំងជាងមុនពេលកើតមានជំងឺកូវីតនេះផង។ ហើយឥវ៉ាន់ដែលលក់ដាច់ខ្លាំងបំផុតគឺសុទ្ធសឹងតែជារបស់ប្រើប្រាស់ប្រចាំថ្ងៃដែលភាគច្រើនពួកគាត់ទិញស្ដុកទុកសម្រាប់បរិភោគនិងប្រើប្រាស់នៅក្នុងផ្ទះ។ អ្នកមីង សុខហេង ជាអាជីវករលក់ចាប់ហួយ នេះបើតាមការលើកឡើងរបស់ អ្នកមីង សុខហេង ដែលជាអា...