តំបន់អភិរក្សសត្វស្លាបរាប់សែនក្បាលក្នុងខេត្តព្រៃវែង កំពុងតែជាទីចំណាប់អារម្មណ៍នៃភ្ញៀវទេសចរណ៍ទៅទស្សនា

 តំបន់​អភិរក្ស​សត្វស្លាប​មួយ​កន្លែង ដែល​គេ​ហៅថា «តំបន់​អភិរក្ស​សត្វស្លាប​ទួលព័ន្ធតាឡី​» ស្ថិត​នៅ​ក្នុង​បឹងស្នេហ៍​ ឃុំធាយ​ ស្រុកបាភ្នំ​ ខេត្តព្រៃវែង​  ដែល​កំពុង​តែ​ក្លាយ​ជាទី​ជម្រក​ដ៏​មាន​សុវត្ថិភាព​នៃ​សត្វស្លាប​ជាច្រើន​ប្រភេទ​ដែល​បាន​មក​រស់​នៅ​ និង​បង្កាត់​ពូជ​ក្នុង​តំបន់​នេះ។ តំបន់​នេះ ជាប្រភេទ​ដីល្បាប់​ ដែល​មាន​ព្រៃ​ដុះ​នៅ​កណ្ដាល​បឹង​មួយ​ហៅថា​ បឹងស្នេហ៍​ ដែល​ព្រៃ​នោះ​បាន​ដុះយ៉ាងក្រាស់​នៅ​ដី​ដែល​អាច​ឲ្យសត្វស្លាប​ទាំងឡាយ​អាច​រស់​នៅ ធ្វើ​ជាទីជម្រក​របស់​ពួក​វា និង​អាច​បង្កើត​កូន​បង្កើត​ចៅ​នៅទីនោះ​បាន​យ៉ាង​មាន​សុវត្ថិភាព​។

 
សត្វ​ស្លាប់​កំពុង​នៅ​លើ​ព្រៃ​ឈើ​នៅ​តំបន់នោះ

បើ​យោង​តាម​ផេក​ផ្លូវការ «យុវជន​អភិរក្ស​សត្វស្លាប​ទួលព័ន្ធតាឡី​» ដោយ​បាន​ឲ្យ​ដឹង​ថា​ សត្វស្លាប​រាប់ពាន់​ក្បាល​នេះ កំពុង​តែ​ទទួល​បាន​ការការពារ​យ៉ាងល្អ​ពីក្រុម​យុវជន​អភិរក្ស​នៅទីនោះ​ ដែល​សហការ​ជាមួយ​នឹង​អង្គការ​ Woman​  ព្រម​ទាំង​មន្រ្តី​បរិស្ថាន​ និង​អាជ្ញាធរ​ក្នុង​ខេត្តព្រៃវែង​ផង​ដែរ​។ ជាមួយ​គ្នា​នោះ​ដែរ​ តំបន់​អភិរក្ស​សត្វស្លាប​នេះ ក៏​កំពុង​តែ​ក្លាយ​ជាកន្លែង​ដែល​មាន​ភ្លៀវទេសចរណ៍​ជា​ច្រើន​មក​លេង​ និង​ទស្សនា​ហ្វូង​សត្វស្លាប​ទាំងនេះ​ ដែល​ហោះ​ហើរចុះ​ឡើង​ពាសវាល​​ពាសកាល​ និង​ទុំ​លើ​ព្រៃ​ព្រោង​ព្រាត​ក្នុង​តំបន់​នោះ ដែល​មើល​ទៅ​សម្រស់​ធម្មជាតិ​ជាមួយ​នឹង​សត្វស្លាប​ជាច្រើន​ប្រភេទ​នេះ ពិត​ជា​ស្រស់​ស្អាត​ទាក់​ភ្នែក​។ ក្នុង​តំបន់​អភិរក្ស​សត្វស្លាប​នេះ​ផងដែ ក៏​មាន​ប្រជាពល​រដ្ឋ​មួយ​ចំនួន​ដែល​មាន​ទីលំនៅ​ក្បែរ​នោះ ក៏​បាន​ឃើញ​មាន​ការ​​ធ្វើ​តូប​លក់​នំ​ ចំណី​អាហារ​ផ្សេងៗ​ដាក់​លក់​ឲ្យ​ភ្លៀវទេសចរណ៍​ដែល​មក​លេង​ ទស្សនា​សត្វស្លាប​នៅ​ទី​នោះ​។ 

គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ សត្វស្លាប​រាប់ពាន់​​រាប់សែន​ក្បាល​ទាំង​នេះ​ មាន​ជាច្រើន​ប្រភេទ​ដូច​ជាសត្វ​ចង្ក្រៀលខ្យង​ សត្វ​ត្រយងខ្លួនរលោង​ សត្វ​ខ្វែង សត្វ​ស្មោញ​ សត្វ​ននៀលខ្យង​ សត្វ​ទុង​ សត្វ​ក្អែងទឹក​ សត្វកុក​។​ល។

ប្រភព៖ យុវជនអភិរក្សទួលព័ន្ធតាឡី 

ដោយ៖ ស្រីហាង



 

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់