សម្ព័ន្ធអ្នកសារព័ត៍មានកម្ពុជា”ខេមបូចា”ត្រូវបានសម្ពោធជាផ្លូវការហើយ
ដោយ៖ ថា ស្រីដែន
មានការចូលរួមប្រមាណជាង២០០នាក់ក្នុងពិធីសម្ពោធជាផ្លូវការសម្ព័ន្ធអ្នកសារព័ត៍មានកម្ពុជាដែលមានឈ្មោះហៅកាត់ថា‘’ខេមបូចា”នៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩នៅសណ្ឋាគារហ៊ីម៉ាវារី។
នៅក្នុងនោះរួមមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមតំណាងស្ថានទូតស៊ុយអ៊ែត
ឯកឧត្ដមនេត ភ័ក្ត្រា ឯកឧត្ដមហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិកាក្រសួងមហាផ្ទៃនិងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៍មានព្រមទាំងអ្នកសារព័ត៍មានភ្ញៀវជាតិ
អន្ដរជាតិផងដែរ។
ដោយមានការទទួលស្គាល់ និងត្រួតពិនិត្យពីក្រសួងព័ត៍មានយ៉ាងច្បាស់លាស់
ក្រសួងបានសំរេចផ្ដល់នូវអាញ្ញាប័ណ្ណដល់សម្ព័ន្ធអ្នកសារព័ត៍មានកម្ពុជាដែលហៅកាត់ថាខេមបូចាក្នុងការទទួលនិងផ្សព្ធផ្សាយព័ត៍មានដល់មហាជនទូទៅ។
ខេមបូចាបង្កើតឡើងក្នុងគោលបំណងចង់ឲអ្នកសារព័ត៍មានទាំងអស់ទទួលបាននូវសិទ្ធសេរីភាពពេញលេញ
លើកស្ទួយសេរីភាព បង្កើនសមត្ថភាព ក្នុងនោះបូករួមទាំង ផ្នែកវិជ្ជាជីវៈ ភាពសុចរិត
ការទទួលខុសត្រូវ និងសមភាពយេនឌ័រ ដោយហេតុនេះ ឆ្លៀតនៅក្នុងឪកាសនោះផងដែរ
លោក ណុប វី ថ្លែងជំរុញនិងលើកទឹកចិត្តដល់អ្នកសារព័ត៍មានទាំងអស់ត្រូវមានវិជ្ជាជីវៈនៅក្នុងអាជីពជាអ្នកសារព័ត៍មាន ពិសេសស្រ្ដីត្រូវបានជំរុញនិងលើកទឹកចិត្តនៅក្នុងកិច្ចការមួយនេះ។
គួរជម្រាបថា ខេមបូចា បច្ចុប្បន្ននេះមានសមាជិកប្រមាណ១០០នាក់ហើយ
ខេមបូចាក៏និងកំពុងតែបើកឪកាសសំរាប់អ្នកដែលមានបំណងចូលបម្រើការ
ហាត់ការ អ្វីដែលកាន់តែពិសេស ខេមបូចាក៏និងមានការបើកវគ្គបណ្ដុះបណ្ដាលខ្លីៗផងដែរ៕

Comments
Post a Comment