Posts

Showing posts from January, 2020

និស្សិតCMCចូលរួមសិក្ខាសាលាមូលបត្រកម្ពុជា

Image
នៅ​ព្រឹក​ថ្ងៃ​ទី​​១២​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​និស្សិត​នៃ​មហាវិទ្យាល័យព័ត៌មាន​ និង​គមនា​គមន៍បាន​ចូលរួម​ក្នុង​សិក្ខាសាលាផ្សព្វផ្សាយ​ស្ដី​អំពី​វិស័យ​មូលបត្រ​​និងប្រសិទ្ធិភាព​ ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​សម័យ​សេដ្ឋកិច្ច​ឌីជីថល​ និង​ការ​ប្រកួតប្រជែងសរសេរ​អត្ថបទ​ព័ត៌មាន​ក្នុង​វិស័យមូលបត្រ​នៅ​កម្ពុជា​។ សិក្ខាសាលា​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​ពេល​បច្ចុប្បន្ន​ដោយ​ឆ្លើយតប​ទៅ​និង​តម្រូវ​ការ​ជាក់ស្ដែង​​ដែល​សព្វ​ថ្ងៃ​ពិភពលោក​ចាប់ផ្ដើម​​និយាយ​អំពី​​ Digital នេះ​ជា​ការ​លើក​ឡើង​របស់​ ​​លោក​ ប៉ែន បូណា ​ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា​។​ លោក​មាន​ប្រសាសន៍​ថា​៖ “​​ វគ្គ​សិក្សា​នេះ​មាន​សារៈ​សំខាន់​ណាស់​ជា​ពិសេស​សម្រាប់​បងប្អូនអ្នកសារព័ត៌មាន​ដែល​យើង​និង​ស្វែង​យល់​​​ឲ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត​អំពី​មូលបត្រ​ ”​។​  សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​រៀ​បចំ​ឡើង​ក្នុង​គោលបំណង​បន្ត​លើក​កម្ពស់​ការ​យល់ដឹងនិង​ជំរុញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ទីផ្សារ​មូលបត្រ​ឱ្យ​បាន​កាន់​តែ​ទូលំទូលាយ​ ព្រមទាំង​ចែក​រំលែក​ចំណេះ​ដឹង​ដល់​អ្នក​សារព័ត៌​មាន​ឱ្យ​យល់ដឹង​កាន់​តែ​ច្បាស់​ពី​បច្ចុប្ប...