សម្ព័ន្ធអ្នកសារព័ត៍មានកម្ពុជា”ខេមបូចា”ត្រូវបានសម្ពោធជាផ្លូវការហើយ

ដោយ៖ ថា ស្រីដែន មានការចូលរួមប្រមាណជាង២០០នាក់ក្នុងពិធីសម្ពោធជាផ្លូវការសម្ព័ន្ធអ្នកសារព័ត៍មានកម្ពុជាដែលមានឈ្មោះហៅកាត់ថា ‘’ ខេមបូចា ” នៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩នៅសណ្ឋាគារហ៊ីម៉ាវារី។ នៅក្នុងនោះរួមមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមតំណាងស្ថានទូតស៊ុយអ៊ែត ឯកឧត្ដមនេត ភ័ក្ត្រា ឯកឧត្ដមហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិកាក្រសួងមហាផ្ទៃនិងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៍មានព្រមទាំងអ្នកសារព័ត៍មានភ្ញៀវជាតិ អន្ដរជាតិផងដែរ។ ដោយមានការទទួលស្គាល់ និងត្រួតពិនិត្យពីក្រសួងព័ត៍មានយ៉ាងច្បាស់លាស់ ក្រសួងបានសំរេចផ្ដល់នូវអាញ្ញាប័ណ្ណដល់សម្ព័ន្ធអ្នកសារព័ត៍មានកម្ពុជាដែលហៅកាត់ថាខេមបូចាក្នុងការទទួលនិងផ្សព្ធផ្សាយព័ត៍មានដល់មហាជនទូទៅ។ ខេមបូចាបង្កើតឡើងក្នុងគោលបំណងចង់ឲអ្នកសារព័ត៍មានទាំងអស់ទទួលបាននូវសិទ្ធសេរីភាពពេញលេញ លើកស្ទួយសេរីភាព បង្កើនសមត្ថភាព ក្នុងនោះបូករួមទាំង ផ្នែកវិជ្ជាជីវៈ ភាពសុចរិត ការទទួលខុសត្រូវ និងសមភាពយេនឌ័រ ដោយហេតុនេះ ឆ្លៀតនៅក្នុងឪកាសនោះផងដែរ លោក ណុប វ...